ចូលចិត្តទំនើប

Touch ID មិនដំណើរការនៅលើទូរស័ព្ទ iPhone តើគួរដោះស្រាយបែបណា?

ដោយ: ភារុន 10 AM, Wednesday, 06 Feb, 2019

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយ ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ដោយសារផលិតផលរបស់ Apple មានកម្មវិធី និងលក្ខណៈពិសេសៗ ដែលក្រុមហ៊ុនបានច្នៃប្រឌិតបន្ថែមឱ្យថ្មីជានិច្ច។ ដូចជា Touch ID ដែលជាលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសជាច្រើន ដែលក្រុមហ៊ុន Apple បានណែនាំជាលើកដំបូងនៅលើទូរស័ព្ទ iPhone 5s ហើយក៏ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ការប្រើប្រាស់ Touch ID ដើម្បីដោះសោរទូរស័ព្ទ iPhone របស់អ្នក ឱ្យបានកាន់តែលឿនជាងមុន និងមានប្រសិទ្ធភាព។ ប្រសិនបើ Touch ID នៅលើទូរស័ព្ទដៃ មិនដំណើរការ គឺពិតជារំខានដល់ សកម្មភាពស្មាតហ្វូនរបស់អ្នក។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំប្រិយមិត្តអ្នកអាន ព្យាយាមដោះស្រាយបញ្ហានេះ ទៅតាមជំហានដូចខាងក្រោម៖
1. បិទ/បើក Touch ID & Passcode
ដំបូងចូលទៅកាន់កម្មវិធី Settings >> Touch ID & Passcode >> បញ្ចូលលេខសម្ងាត់>> អូសបិទ iPhone unlock និង iTunes & App Store >> រង់ចាំប្រហែល 2-3នាទី រួចហើយអូសបើកវាមកវិញ។

2. កំណត់ Touch ID សារជាថ្មីម្តងទៀត
ដំបូងអ្នកត្រូវលុបចោល Touch ID ចាស់របស់អ្នកជាមុនសិន បន្ទាប់មកកំណត់ Touch ID សារជាថ្មីម្តងទៀត។ នៅពេលអ្នកកំណត់វា អ្នកត្រូវប្រាកដថា អ្នកបានថតនូវស្នាមម្រាមដៃ របស់អ្នកបានយ៉ាងល្អឥតខ្ចោះ ហើយដោយការប្រើស្នាមម្រាមដៃខុសពីស្នាមម្រាមដៃមុន។

3. Restart ទូរស័ព្ទ iPhone

4. Erase ទូរស័ព្ទ iPhone
ការប្រើវិធីសាស្ត្រនេះ វាអាចត្រូវលុបចោលទិន្នន័យ ការកណត់ និងកម្មវិធី នៅក្នុងទូរស័ព្ទ iPhone ចោលទាំងអស់ ដូច្នេះយើងណែនាំ ឱ្យអ្នកត្រូវរក្សាទុកទិន្នន័យទាំងនេះបម្រុងទុកជាមុនសិន។ ដើម្បីធ្វើការលុប ដំបូងបើកចូលកម្មវិធី Settings >> General >> Reset >> Reset All Contents & Settings >> វាយបញ្ចូលលេខសម្ងាត់ Passcode >> បន្ទាប់មកចុចពាក្យ Erase iPhone។

5. Restore ទូរស័ព្ទ iPhone
ដំណើរការ Restore ក៏ប្រហែលជាអាចលុបចោល នូវទិន្នន័យគ្រប់យ៉ាង រួមមាន ការកំណត់ កម្មវិធី ប្រព័ន្ធប្រតិបត្តិការ និង Firmware …ជាដើមនៅក្នុងទូរស័ព្ទ iPhone របស់អ្នក។ មុនដំណើរការ Restore អ្នកត្រូវបម្រុងទុកទិន្នន័យទាំងអស់នេះជាមុនសិន។ ជំហាននៃការ Restore គឺដំបូងបើកកម្មវិធី iTune នៅលើ Mac/កុំព្យូទ័រ >> ភ្ជាប់ទូរស័ព្ទ iPhone ជាមួយនឹង Mac/កុំព្យូទ័រ ដោយប្រើខ្សែភ្ជាប់ >> បន្ទាប់ពីឃើញផ្ទាំងមួយលេចចេញមក អ្នកត្រូវប៉ះនៅលើពាក្យ Summary និងចុចត្រង់ពាក្យ Restore (កម្មវិធី iTune នឹងដោតឡូន Firmware មុនគេ) >> ក្រោយពីដំណើរការ Restore ត្រូវបានបញ្ចប់ អ្នកអាចព្យាយាមកំណត់ Touch ID របស់អ្នកសារជាថ្មីម្តងទៀត។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ជើងទម្រ iPad ឡូយៗ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 07 Sep, 2017

សម័យកាលទំនើប ជាសម័យកាលប្រើប្រាស់សម្ភារៈ អេឡិចត្រូនិចឆ្លាតវៃ មិនថាទូរសព្ទដៃ Smartphone, Tablet និងឧបករណ៍ដទៃទៀតជាច្រើន។ ស្របពេលនេះ អ្នកក៏នឹងត្រូវការស...

សម្ភារៈប្រើប្រាស់ ជួយសន្សំថវិកា

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 26 Dec, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំពីសម្ភារៈប្រើប្រាស់ ដែលជួយអ្នកក្នុងការសន្សំសំចៃថវិកាចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងថាមានសម្ភារៈអ្វីខ្លះ សូមអានអត្ថ...

6 តិចនិចងាយៗ ដើម្បីធ្វើឱ្យវីដេអូលើ iPhone ដូចជាវីដេអូអាជីព

ដោយ: ដួងច័ន្ទ 7 PM, Thursday, 04 May, 2017

យើងបានប្រមូលតិចនិកជាមូលដ្ឋាន និងវិធីសាស្រ្តមួយចំនួន ដើម្បីជួយអ្នកទទួលបានលទ្ធផលល្អ នៅពេលអ្នកប្រើប្រាស់ទូរសព្ទ iPhone ដើម្បីថតយកវីដអូ។ នៅពេលដែលលោក St...

តើ Nikon នឹងបញ្ចេញកាមេរ៉ា Z5 ឬទេក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

ខណៈដែលក្រុមហ៊ុនជាច្រើនបាននឹងកំពុងជំរុញរនាំងឧបសគ្គនៃការផលិតកាមេរ៉ា Mirrorless រាប់ចាប់ពីកាមេរ៉ា Lumix S1R របស់ Panasonic រហូតដល់កាមេរ៉ា Sigma 60.9MP...

Tomnerb.Com - YouTube Channel