ចូលចិត្តទំនើប

ទូរសព្ទ Realme X ថ្មី ប្លែកដូចម្តេច?

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 May, 2019

យើងពុំសូវមានអត្ថបទលើកបង្ហាញពីប្រភេទទូរសព្ទថ្នាក់កណ្តាលទេ ប៉ុន្តែនៅពេលដែលយើងមាន នោះវាពិតជាមានហេតុផលដ៏សមស្របមួយ។ ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញពីទូរសព្ទផលិតផលរបស់ប្រទេសចិនមួយប្រភេទ គឺម៉ូដែល RealmeX ជាមួយនឹងកាមេរ៉ា Selfie ប្រភេទ Pop-Up។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺស្ថិតនៅលើការរចនាម៉ូដរបស់វា។ ម៉ូដែល X ត្រូវបានផលិតជាពីរជម្រើស គឺ Garlic Edition និង Onion Edition ដែលទាំងពីរជម្រើសនេះ គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដ Muji ដ៏ល្បីល្បាញ មានឈ្មោះថា Naoto Fukasawa ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈស្នាដៃនៃការរចនាម៉ូដែលទូរសព្ទ Infobar។

យោងតាម Realme ការរចនាម៉ូដចុងក្រោយនេះទទួលបានពីការធ្វើតេស្ត Gradient ចំនួន 72 ដង នៅលើផលិតផលគំរូចំនួន 300 ប្រភេទ។

ទូរសព្ទនេះផ្ទាល់ គឺជាការបញ្ចេញចុងក្រោយបង្អស់ពី Realme ដែលជា Spin-Off មួយរបស់ក្រុមហ៊ុន Oppo ដែលផ្តោតសំខាន់លើទីផ្សារផលិតផលទូរសព្ទកម្រិតទាប។ ក្នុងនាមជាផលិតផលថ្នាក់កណ្តាល វាជាទូរសព្ទ Android ដែលមាន Dual SIM ជាមួយនឹងការបំពាក់បន្ទះឈីបប្រព័ន្ធប្រតិបត្តិការ Qualcomm Snapdragon 710 មានអេក្រង់ប្រភេទ 6.53 inch ប្រភេទ FHD+ AMOLED មានឧបករណ៍ស្កេនក្រយ៉ៅដៃបំពាក់នៅក្នុងអេក្រង់ មានកាមេរ៉ាក្រោយភ្លោះមួយគូ បន្ថែមជាមួយកាមេរ៉ា Selfie ប្រភេទ Pop-Up ដូចបានរៀបរាប់ខាងលើ។ ជាមួយគ្នានេះ វាមានបំពាក់ថ្មទំហំ 3,765mAh ដែលគាំទ្រជាមួយបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿន 20W VOOC 3.0 របស់ក្រុមហ៊ុន Oppo ដែលអាចបញ្ចូលថាមពលបានរហូតដល់ 55% ក្នុងរយៈពេលត្រឹមតែ 30 នាទី បន្ថែមជាមួយការបំពាក់ប្រព័ន្ធគ្រប់គ្រងកម្តៅបានល្អប្រសើរជាងមុន។

លើសពីនេះទៀត វាក៏មិនត្រូវបានកាត់បន្ថយសមត្ថភាពកាមេរ៉ាដែរ។ វាមានកាមេរ៉ា Selfie ទំហំ 16 megapixel កម្រិត f/2.0 ប្រើប្រាស់ Sensor​ ប្រភេទ Sony IMX471។ ចំណែកកាមេរ៉ាភ្លោះនៅខាងក្រោយ មានបំពាក់កាមេរ៉ាទំហំ 48 megapixel កម្រិត f/1.7 មួយគ្រាប់ជាកាមេរ៉ាធំ និងកាមេរ៉ាទំហំ 5 megapixel កម្រិត f/2.4 ជាកាមេរ៉ាទីពីរ មួយគ្រាប់។ កាមេរ៉ាធំក៏អាចមានសមត្ថភាពចាប់យកវីដេអូ 4K ល្បឿន 30fps ឬវីដេអូ Slow Motion 720p ល្បឿន 960fps។

នេះជាជម្រើសទូរសព្ទដ៏ល្អមួយគ្រឿង ជាមួយមុខងារពិសេសៗដ៏គាប់ចិត្ត ដែលមានតម្លៃត្រឹមតែប្រមាណ $220 ដែលផ្តល់នូវ RAM ទំហំ 4GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB និងតម្លៃប្រមាណ $260 ជាមួយនឹង RAM ទំហំ 8GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB។ ប៉ុន្តែទាំងអស់នេះត្រូវបានផលិតក្នុងជម្រើសពណ៌ខៀវ ឬពណ៌ស ហើយបើសិនជាអ្នកចង់បានម៉ូដែល Garlic ឬ Onion Master Editions ជាមួយនឹងហត្ថលេខារបស់ Naoto Fukasawa នៅខាងក្រោយតួទូរសព្ទ អ្នកនឹងត្រូវបន្ថែមថវិកាប្រមាណ $15 ថែមទៀត។

ម៉ូដែល Realme X នឹងចេញលក់នៅក្នុងប្រទេសចិននៅថ្ងៃទី 20 ខែឧសភា ខាងមុខនេះ ហើយក្រុមហ៊ុនបានប្រាប់យើងថា ក្រុមហ៊ុនមានផែនការនាំយកទូរសព្ទនេះទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។ បើពិតជាដូច្នេះមែន ទូរសព្ទ Realme X នឹងក្លាយជាឧបសគ្គមួយសម្រាប់ទូរសព្ទម៉ូដែល Pixel 3A ដែលមានតម្លៃ $400 នៅពេលវាឆ្ពោះទៅរកទីផ្សារភាគខាងលិច៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាសត្រចៀក Freebud 2 pro អាចបញ្ចូលថ្មដោយគ្មានខ្សែនៅលើ Rear Mate 20

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ក្រុមហ៊ុន Huawei បាននឹងកំពុងរៀបចំវេទិកាសម្រាប់ការប្រកាស Huawei Mate 20 របស់ក្រុមហ៊ុននៅខែក្រោយនេះ ហើយក្រុមហ៊ុនក៏នឹងប្រកាសកាសត្រចៀកគ្មានខ្សែថ្មីរបស់ខ...

Gadget ដែលអ្នកត្រូវការប្រើប្រាស់ ប្រចាំថ្ងៃ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

មានផលិតផលប្រើប្រាស់ជាច្រើន នៅលើទីផ្សា ដែលមានតម្លៃសមរម្យ ប៉ុន្តែភាគច្រើនវាមិនត្រូវបានប្រើប្រាស់ជាចាំបាច់ទេ។ សម្ភារៈមួយចំនួនមានភាពទាក់ទាញ ប៉ុន្តែវាទា...

Smart Mirror កញ្ចក់ឆ្លុះអច្ឆរិយ មានរូបភាពដូចកញ្ចក់ទូរទស្សន៍

ដោយ: វិរីយា៉ 11 PM, Tuesday, 15 Mar, 2016

ទំនើប​ទាន់សម័យ​មែនទែន នៅពេល​លោក Max Braun វិស្វករ​របស់​ហ្គូ​ហ្គ​ល​បាន​នឹកឃើញ​ អៃ​ឌៀ​វិសេស​មួយ ផលិត​កញ្ចក់​អច្ឆរិយ ឬ Smart Mirror ដែល​វា​មិនមែន​គ្រា...

LG G5 មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 2 AM, Monday, 25 Apr, 2016

  អស់រយៈពេលជាង ពីខែកន្លង​មក​ហើយ​ដែលកំពូលទូរស័ព្ទរបស់ LG បាន​ប្រកាស​ជាផ្លូវការនៅ MWC 2016។ ប៉ុន្តែក្នុងពេលថ្មីស្រាប់តែ​មាន​ការ​ដាក់លក់​ម៉ូដែល​ថ...

Tomnerb.Com - YouTube Channel