ចូលចិត្តទំនើប

MeshTalk អាចឱ្យអ្នកហៅទូរសព្ទ និង Chat ដោយពុំចាំបាច់មាន Network

ដោយ: ដួងច័ន្ទ 10 AM, Monday, 01 Jul, 2019

ក្រុមហ៊ុន Oppo បានប្រកាសអំពីបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងថ្មីមួយ ដែលបង្កើតឡើងសម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់និយាយទូរសព្ទ ឬ Chat នៅក្នុងរយៈចម្ងាយជាមធ្យម ដោយពុំចាំបាច់មានវត្តមាន Cellular Network, Wi-Fi ឬ Bluetooth។


បច្ចេកវិទ្យាថ្មីនេះមានឈ្មោះថា MeshTalk ហើយវាគឺជាប្រព័ន្ធវិមជ្ឈការ End-to-End ដែលក្រុមហ៊ុន Oppo រៀបរាប់ថាអាចគ្របដណ្តប់បានក្នុងវិសាលភាព 3 គីឡូម៉ែត្រ ឬចម្ងាយឆ្ងាយជាងនេះ នៅក្នុងទីតាំងដែលមានមនុស្សច្រើន នៅពេលដែលការបញ្ជូនសញ្ញាពីឧបករណ៍មួយ ទៅមួយត្រូវបានប្រើប្រាស់។
ជាមូលដ្ឋាន ឧបករណ៍របស់ Oppo នឹងមានលទ្ធភាពបង្កើតបណ្តាញ Network នៅក្នុងតំបន់ ជាពិសេស នៅទូទាំងតំបន់ដ៏ទូលំទូលាយមួយ និងអាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់គ្នាទៅវិញទៅមក ដោយមិនមានតម្រូវការស្ថានីយ៍មូលដ្ឋាន។


ក្រុមហ៊ុនអះអាងថា MeshTalk មិនមានផលប៉ះពាល់ខ្លាំងចំពោះថាមពលថ្មនោះទេ ហើយក្រុមហ៊ុនមានផែនការជាក់លាក់សម្រាប់ដាក់វាឱ្យដំណើរការរយៈពេល 72 ម៉ោងនៅក្នុងទម្រង់ Standby ដូច្នេះទូរសព្ទដៃនោះនៅតែអាចប្រើប្រាស់បាននៅក្នុងករណីបន្ទាន់ នៅពេលវាមានថាម ពលខ្សោយ។
ក្រុមហ៊ុន Oppo មានបំណងឱ្យ MeshTalk ត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាព ដែលអ្នកមិនត្រូវការប្រើប្រាស់ប្រព័ន្ធ Internet ឬនៅពេលប្រព័ន្ធ Network មានការកកស្ទះខ្លាំង ដូចជានៅក្នុងកម្មវិធីប្រគុំតន្រ្តី ឬបន្ទាប់ពីអ្នកចុះចតនៅអាកាសយានដ្ឋានក្រៅប្រទេសជាដើម។


យើងមិនទាន់ទទួលបានព័ត៌មានច្បាស់ការ ថាតើកម្មវិធីថ្មីនេះនឹងដាក់ឱ្យប្រើប្រាស់ជាមួយទូរសព្ទ Oppo ដែលកំពុងចេញលក់នៅក្នុងទីផ្សារ ឬនៅពេលដែល Oppo មានផែនការបញ្ចេញវានាពេលអនាគត។ ប៉ុន្តែវាត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC Shanghai រួចហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

នេះជាកាមេរ៉ា GoPro Fusion: ជាប្រភេទកាមេរ៉ា All-in-One VR

ដោយ: ដួងច័ន្ទ 7 AM, Saturday, 17 Jun, 2017

កាមេរ៉ា GoPro បានផ្តល់ភាពភ្ញាក់ផ្អើល ដល់អ្នកគ្រប់គ្នា នៅពេលក្រុមហ៊ុនបាននិយាយលេងអំពី កាមេរ៉ា Fusion 360 Degree Action កាលពីខែមេសាកន្លងទៅនេះ។ ដោយសារភ...

ស្វែងយល់ពី Memoji ថ្មីរបស់ iPhone

ដោយ: ដួងច័ន្ទ 10 AM, Thursday, 27 Dec, 2018

ជាមួយនឹងការបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី iOS 12 ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធ iOS ជាមួយមុខងារ Face ID បាននឹងកំពុងទទួលបានមុខងារថ្មី ដ៏រីករាយមួយ មានឈ...

Keyboard សម្រាប់ការលេងហ្គេម កំពូលប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

បើសិនជាអ្នកចង់លេងហ្គេម ឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ និងរំភើបរីករាយ អ្នកមិនគួរប្រើប្រាស់ក្តារ Keyboard ធម្មតាទេ។ ពិសេសជាងនេះទៀត បើសិនជាអ្នកធ្វើការប្...

មិនអាចផ្ញើ ឬ ទទួលសារ Text បាននៅលើទូរស័ព្ទ iPhone តើជួសជុលវា ដោយរបៀបណា?

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

គ្រប់ទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែមានជម្រើសក្នុងការផ្ញើសារដូចជា iMessages និង SMS ។ ប៉ុន្តែពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកអាចជួបបញ្ហា ជាមួយនឹងការ...

Tomnerb.Com - YouTube Channel