ចូលចិត្តទំនើប

Oppo បង្ហាញកាមេរ៉ា Selfie ពីក្រោមអេក្រង់ដំបូងបង្អស់ក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

កាលពីប៉ុន្មានឆ្នាំមុន ការរចនាម៉ូដទូរសព្ទ Smartphone ត្រូវបានគ្របដណ្តប់ដោយការជជែកវែកញែកអំពីការស្វែងរកវិធីសាស្រ្តល្អបំផុត ដើម្បីបង្កើនសមាមាត្រ Screen-to-Body Ratio និងការស្វែងរកទីតាំងដើម្បីដាក់សមាសភាពសំខាន់ៗនៅលើទូរសព្ទដៃ ដែលត្រូវបានគ្របដណ្តប់ដោយផ្ទៃអេក្រង់។ ចំណុចដ៏ខ្លាំងជាងគេ គឺសមត្ថភាពក្នុងការដាក់បញ្ចូលដោយផ្ទាល់ទៅក្នុងអេក្រង់ ដូចដែលយើងធ្លាប់បានឃើញនាពេលកន្លងមក ជាមួយនឹងការដាក់ Fingerprint Sensor ហើយនាពេលនេះគឺការដាក់កាមេរ៉ា Selfie វិញម្តង។

Oppo គឺជាក្រុមហ៊ុនមួយដែលបានចូលរួមចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងការប្រឆាំងនឹង Bezel ជាមួយនឹងអេក្រង់ Notch និងកាមេរ៉ា Pop-Up Selfie។ ជាថ្មីម្តងទៀត ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដំបូងដែលបង្ហាញអំពីកាមេរ៉ានៅពីក្រោមអេក្រង់ទៅកាន់សាធារណជន នៅក្នុងព្រឹត្តិការណ៍ MWC Shanghai បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយនាពេលកន្លងមក។ ព្រមជាមួយការបង្ហាញនេះ Oppo ក៏បានបង្ហាញព័ត៌មានជាច្រើនទៀតអំពីវិធីដែលបច្ចេកវិទ្យាថ្មីនេះដំណើរការផងដែរ។ Oppo បានរៀបរាប់ថា ផ្ទៃអេក្រង់ប្រើប្រាស់សារធាតុថ្លាពិសេសម្យ៉ាង ដែលដំណើរការជាមួយនឹង ការរចនាគ្រោង Pixel ឡើងវិញ ដូច្នេះវាអាចឱ្យពន្លឺជ្រៀតចូលទៅក្នុងកាមេរ៉ាបាន។ ចំណែក Sensor របស់វាវិញ ត្រូវបានអះអាងថាមានទំហំធំជាងកាមេរ៉ា Selfies ដទៃទៀត ជាមួយនឹង Lens ប្រភេទ Wide Aperture នៅពីខាងមុខ។

ទីតាំងនៅលើផ្ទៃអេក្រង់ ដែលត្រូវបានរក្សាទុកសម្រាប់ដាក់កាមេរ៉ា នៅតែអាចដំណើរការជាមួយនឹងការបញ្ជារដោយការប៉ះដដែល ហើយក្រុមហ៊ុន Oppo បានលើកឡើងថា គុណភាពផ្ទៃអេក្រង់ ក៏មិនត្រូវបានកាត់បន្ថយដែរ ទោះបីជាមានការលើកឡើងចេញពីគេហទំព័រ Engadget Chinese ថាកន្លែងដាក់កាមេរ៉ា ត្រូវបានមើលឃើញ នៅក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ។

ក្រុមហ៊ុន Oppo បានដឹងថា ការដាក់ផ្ទាំងអេក្រង់មួយនៅពីមុខកាមេរ៉ា នឹងអាចកាត់បន្ថយគុណភាពរូបភាព ជាមួយនឹងបញ្ហាសំខាន់ៗមួយចំនួន ដូចជា Haze Glare និង Color Cast ដែលជាបញ្ហាប្រឈមត្រូវដោះស្រាយ។ ក្រុមហ៊ុនបានរៀបរាប់ថា ខ្លួនកំពុងធ្វើការអភិវឌ្ឍន៍ក្បួនដំណោះស្រាយ ដែលប្រែក្លាយទៅជា Hardware ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងបានអះអាងថា គុណភាពរបស់វា ស្មើគ្នាទៅនឹង Mainstream Devices ប៉ុន្តែយើងនឹងត្រូវពិសោធន៍វាដោយផ្ទាល់ អំពីសមត្ថភាពពិតប្រាកដរបស់វា នៅពេលដែលបច្ចេកវិទ្យានេះបង្ហាញវត្តមាននៅលើទូរសព្ទដៃ។


សំណួរចោទឡើងថា តើនៅពេលណា? ក្រុមហ៊ុន Oppo បញ្ជាក់ថាក្រុមហ៊ុនមានផែនការបញ្ចេញលក់ទូរសព្ទដែលមានកាមេរ៉ានៅពីក្រោមអេក្រង់ នៅក្នុងពេលឆាប់ៗនេះនាពេលអនាគត។ ក្រុមហ៊ុននេះជារឿយៗតែងអួតបង្ហាញអំពីស្នូលនៃបច្ចេកវិទ្យានៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម នៅក្នុងទម្រង់ជាផលិតផលគំរូ មុនពេលបញ្ចេញវាលក់នៅក្នុងផលិតផលពិតប្រាកដ។ ទូរសព្ទម៉ូដែល Reno ដែលមាន Zoom Lens ប្រភេទ Periscope គឺជាឧទាហរណ៍ល្អមួយ។ ដូច្នេះយើងមានហេតុផលជឿជាក់ថា ទូរសព្ទដែលបំពាក់បច្ចេកវិទ្យាកាមេរ៉ាថ្មីដូចបានរៀបរាប់ខាងលើ នឹងលេចចេញជារូបរាងឆាប់ៗនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

Apple ប្រកាសថាទូរសព្ទ iPhone 2020 ចំនួន 3 ម៉ូដែល នឹងមានការគាំទ្រប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Wednesday, 31 Jul, 2019

បច្ចុប្បន្ននេះ បណ្តាញ Network ចាប់ផ្តើមតំឡើងប្រព័ន្ធ 5G នៅជុំវិញពិភពលោកហើយ ដែលធ្វើឱ្យក្រុមហ៊ុនផលិតទូរសព្ទនានាក៏ចាប់ផ្តើមផលិតទូរសព្ទ និងដាក់លក់ទូរសព...

វ៉ែនតាថ្មីរបស់ Google ដំណើរការបានកាន់តែយូរ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ជំនាន់ទី 3 នៃផលិតផល Google Glass បានបង្ហាញវត្តមានហើយ ដែលនេះជាជម្រើសផលិតផលសម្រាប់អ្នកធ្វើការលើជំនាញបច្ចេកវិទ្យា។ ក្រុមហ៊ុន Google បានណែនាំផលិតផលវ៉ែន...

អ្វីខ្លះដែលអ្នកគួរដឹងអំពី AirPods 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 31 Jan, 2019

ផលិតផល AirPods ត្រូវបានបញ្ចេញលក់ផ្លូវការកាលពីខែធ្នូ ឆ្នាំ 2016 មានន័យថាអស់រយៈពេលជាង 2 ឆ្នាំមកហើយចាប់តាំងពីវាបង្ហាញវត្តមានជាលើកដំបូងនៅក្នុងទីផ្សារ។ ...

Tomnerb.Com - YouTube Channel