ចូលចិត្តទំនើប

បច្ចេកវិទ្យាពង្រីក 10 ដង នឹងមកដល់លើទូរសព្ទ Oppo មែនឬទេ?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Oppo បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសពីប្រព័ន្ធពង្រីក 10x Optical Zoom ដំបូងបង្អស់នៅក្នុងពិភពលោកសម្រាប់ទូរសព្ទ Smartphone។ នេះជាព័ត៌មានដែលយើងទទួលបានពីគេហទំព័រ GSMArena។

ក្រុមហ៊ុន Oppo បាននឹងកំពុងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី 16 ខែមករានេះ ជាមួយពាក្យស្លោកមួយឃ្លាថា “Ten times the view, see you soon” ។ កាលពីប៉ុន្មានសប្តាហ៍មុន គណនេយ្យទម្លាយព័ត៌មានបែកធ្លាយនៅលើ Twitter មានឈ្មោះថា Ice Universe បានរៀបរាប់ថា បុគ្គលិកមួយរូបរបស់ក្រុមហ៊ុន Oppo ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា យើងនឹងបានឃើញបច្ចេកវិទ្យាពង្រីកគុណនឹង 10 ដង ដែលអាននឹងត្រូវបានបញ្ចេញនៅក្នុងកម្មវិធី Consumer Electronic Show ឬ កម្មវិធី Mobile World Congress ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
ទោះបីជាក្រុមហ៊ុន Oppo ពិតជាបានបង្ហាញពីគំរូបច្ចេកវិទ្យាថ្មីនេះក្តីក៏ពិតមែន ប៉ុន្តែយើងមិនអាចប្រាកដទាំងស្រុងថា បច្ចេកវិទ្យាថ្មីនេះពិតជាអាចបញ្ចេញឱ្យដំណើរការនៅក្នុងផលិតផលទូរសព្ទពិតប្រាកដបានឡើយ។

កាលពីឆ្នាំ 2017 ក្រុមហ៊ុន Oppo ធ្លាប់បានប្រកាសពីគំរូបច្ចេកវិទ្យា 5x Optical Zoom ដែលប្រើប្រាស់ Periscope ដើម្បីបញ្ចេញពន្លឺចេញពីមុំនៅផ្នែកចំហៀង ឆ្លងកាត់លើ Lens Array។ ទោះបីជាបច្ចេកវិទ្យានេះដំណើរការបាន និងដំណើរការយ៉ាងប្រសើរក្តី ប៉ុន្តែវាមិនដែលបង្ហាញវត្តមានពិតប្រាកដនៅលើផលិតផលទូរសព្ទដៃណាមួយទេ។

យ៉ាងណាមិញ ជាមួយការប្តេជ្ញាចិត្តកាន់តែខ្លាំងរបស់ក្រុមហ៊ុន Oppo ក្នុងការនាំយកបទពិសោធន៍ជាមួយមុខងារថ្មីៗ មកកាន់ទីផ្សារទូរសព្ទ Smartphone ដែលកំពុងមានតម្រូវការគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដូច្នេះឆ្នាំ 2019 ថ្មីនេះ អាចជាឱកាសសម្រាប់បច្ចេកវិទ្យាថ្មីមួយនេះបង្ហាញខ្លួនយ៉ាងពិតប្រាកដហើយ។

មិនយូរទៀតទេ យើងនឹងបានស្វែងយល់កាន់តែច្បាស់ជាមួយគ្នា ដូច្នេះសូមមិត្តអ្នកអានទាំងអស់ រងចាំតាមដានព័ត៌មានថ្មីៗបន្តបន្ទាប់់ទៀតជាមួយ ទំនើប៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

E-Tron រថយន្តអគ្គិសនីដំបូងពី Audi

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Sep, 2018

Audi ទើបនឹងប្រកាសអំពីផលិតផលយានយន្តប្រើប្រាស់អគ្គិសនីទាំងស្រុងដំបូងបង្អស់មានឈ្មោះថា E-Tron។ វាជារថយន្ត SUV ខ្នាតកណ្តាល ដែលមានប្រភពថាមពលពីម៉ាស៊ីនអគ្គ...

Galaxy S10 មានចំណុចដូចគ្នានឹង iPhone ថ្មីរបស់ Apple

ដោយ: ភារុន 9 AM, Monday, 05 Nov, 2018

មនុស្សភាគច្រើនបាននិយាយថាក្រុមហ៊ុនទូរស័ព្ទជាច្រើនបានចម្លងពីក្រុមហ៊ុន Apple។ ក្នុងករណីខ្លះអាចជាការពិត ប៉ុន្តែមិនមែនទាំងអស់នោះទេ ដោយសារក្រុមហ៊ុនផលិតទូ...

វត្ថុ 6 យ៉ាងដែលអ្នកមិនគួរទម្លាក់ចូលទៅក្នុងបំពង់ឡាប៊ូលាងសម្អាត

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នៅថ្ងៃឈប់សម្រាកអ្នកបានចំណាយពេលជាច្រើននៅក្នុងចង្រ្កានបាយ ដើម្បីរៀបចំចម្អិនម្ហូបអាហារឆ្ងាញ់ៗ។ នៅពេលទទួលទានអាហាររួច អ្នកច្បាស់ជាគិតដល់ការលាងសម្អាតចាន ...

LG Smart Inverter ម៉ាស៊ីនត្រជាក់ប្រើបច្ចេកវិទ្យាថ្មី Dual Inverter សន្សំសំចៃអគ្គីសនី 70%

ដោយ: WangSang 7 AM, Thursday, 21 Jul, 2016

សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុ...

Tomnerb.Com - YouTube Channel