ចូលចិត្តទំនើប

ទូរសព្ទ Oppo មានសមត្ថភាពពង្រីក 10 ដង ជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

បន្តដំណើរពីវីដេអូផ្សព្វផ្សាយដែលបានចេញកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះ នៅថ្ងៃនេះក្រុមហ៊ុន Oppo បានរៀបចំព្រឹត្តិការណ៍មួយ មុនពេលព្រឹត្តិការណ៍ MWC ចូលមកដល់ ដើម្បីបរិយាយកាន់តែច្រើនអំពីបច្ចេកវិទ្យាកាមេរ៉ាពង្រី Lossless បានរហូតដល់ 10 ដង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

បច្ចេកវិទ្យាថ្មីនេះនៅតែដំណើរការដោយបណ្តុំកាមេរ៉ា 3 គ្រាប់ដដែល ប៉ុន្តែនាពេលនេះយើងដឹងថា ចាប់ពីលើចុះក្រោម វានឹងចាប់ផ្តើមជាមួយកាមេរ៉ាមួយគ្រាប់មានទំហំ 48 megapixel មាន Resolution ខ្ពស់ បន្តជាមួយកាមេរ៉ា Ultra-Wide មានកម្រិត 120 ដឺក្រេមួយគ្រាប់ និងកាមេរ៉ា Periscopic Telephoto មួយគ្រាប់។ ទាំងអស់នេះរួមគ្នា កាមេរ៉ាទាំង 3 គ្រាប់នេះគ្របដណ្តប់លើរយៈចម្ងាយពី 16mm ទៅ 160mm ដែលនេះជាអត្រាពង្រីកចំនួន 10 ដង។

ដូចដែលបានបញ្ជាក់កាលពីគ្រាមុន កាមេរ៉ាចម្បងទាំងពីរ និងកាមេរ៉ា Telephoto នឹងមានបំពាក់ជាមួយបច្ចេកវិទ្យា Optical Image Stabilization ហើយនៅថ្ងៃនេះយើងបានទទួលព័ត៌មានថា បច្ចេកវិទ្យានេះនឹងមានកម្រិតទប់លំនឹងជាក់លាក់រហូតដល់ 0.001445 ដឺក្រេ ដែលនេះជាតួលេខ 73% នៃការពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាពង្រីក 5 ដងរបស់វា។

ក្រុមហ៊ុន Oppo ក៏មានមោទនភាពខ្លាំងដែរចំពោះធាតុពិតដែលក្រុមហ៊ុនអាចសម្រេចបាននូវការរក្សានូវបណ្តុះកាមេរ៉ា 3 គ្រាប់ នៅលើទូរសព្ទមានកម្រាស់ត្រឹមតែ 6.76mm ខណៈដែលអាចកំណត់ Volume របស់វា ដោយធ្វើការបំពាក់ Autofocus Motors សម្រាប់កាមេរ៉ា 2 គ្រាប់ខាងលើទៅក្នុងលំហតែមួយ។

នៅក្នុងព្រឹត្តិការណ៍តែមួយនេះ ក្រុមហ៊ុន Oppo ក៏បានរៀបរាប់ត្រួសៗអំពីទូរសព្ទ 5G Smartphone ដែលផ្តល់ថាមពលដោយបន្ទះឈីប Qualcomm Snapdragon 855 ផងដែរ ហើយបានបន្ថែមថាក្រុមហ៊ុននឹងធ្វើការសហការជាមួយក្រុមហ៊ុន Swisscom, Telstra, Optus និង SingTel ក្នុងការជំរុញសេវាកម្ម 5G។ ហើយប្រាកដណាស់ថា សព្វថ្ងៃនេះមិនមានទូរសព្ទ 5G Smartphone ណាមួយដែលត្រូវបានបញ្ចេញទាំងស្រុង ដោយមិនមានវត្តមានការគាំទ្រពី Qualcomm ទេ ដូច្នេះក្រុមហ៊ុន Oppo ទាញយកទូរសព្ទ OnePlus មួយគ្រឿង និងប្រធានក្រុមហ៊ុនផលិតបន្ទះឈីប Christiano Amon ឡើងលើវេទិកា ដើម្បីបង្ហាញអំពីប្រព័ន្ធ 5G។ យើងប្រាកដណាស់ថាលោក Amon នឹងទាញយកភាពភ្ញាក់ផ្អើលស្រដៀងគ្នានេះនៅក្នុងព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ខណៈពេលដែលយើងមិនទាន់ទទួលព័ត៌មានអំពីពេលវេលាដែលយើងអាចមើលឃើញពីទូរសព្ទ 5G Smartphone ដំបូងរបស់ក្រុមហ៊ុន Oppo នៅក្នុងទីផ្សារ ប៉ុន្តែក្រុមហ៊ុនពិតជាបានចែករំលែកប្រាប់យើងថាទូរសព្ទដៃមានកាមេរ៉ាមានសមត្ថភាពពង្រីក 10 ដងរបស់ក្រុមហ៊ុននឹងត្រូវបានបញ្ចេញនៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះ។ ទំនើប នឹងបន្តការតាមដានលើផលិតផលថ្មីទាំងពីរនេះរបស់ក្រុមហ៊ុន Oppo ដើម្បីយកមកចែករំលែកជាមួយប្រិយមិត្តអ្នកអានទាំងអស់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

iOS Update ថ្មី ជួយកាត់បន្ថយ បញ្ហាឆាប់អស់ថ្ម

ដោយ: ដួងច័ន្ទ 6 PM, Thursday, 25 Jan, 2018

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានលទ្ធភាព ពិនិត្យសុខភាពថ្មទូរសព្ទរបស់អ្នក នេះជាគុណសម្បត្តិរបស់ការ Update ប្រព័ន្ធ iOS ថ្មី ដែលនឹងមកដល់ក្នុងពេលដ៏ខ្លី...

ស្មាតហ្វូនថ្មី 5ម៉ាក ដែលចង់បង្រ្កាប Samsung & Apple!

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

នាពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់មិនស្គាល់ Samsung និង​ Apple អ្នកផលិតស្មាតហ្វូននាំមុខ​គេលើ​ពិភពលោកនោះទេ តែខណៈពេលជាមួយគ្នា ក៏មានគូប្រជែងចំនួនមិនត...

តោះមកស្គាល់ទូរសព្ទម៉ូដែលថ្មីរបស់ Vivo

ដោយ: ដួងច័ន្ទ 2 PM, Wednesday, 19 Dec, 2018

ក្រុមហ៊ុន Vivo បានប្រកាសថាក្រុមហ៊ុននឹងបន្តដំណើរការជាមួយទូរសព្ទដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងឆ្នាំ 2018 នោះគឺទូរសព្ទម៉ូដែល Nex។ ទូរសព្ទ Ne...

ទះដៃបិទ ទះដៃបើក ទះដៃជាមួយClapboss!

ដោយ: Belle 8 PM, Tuesday, 26 Dec, 2017

ភាពជឿនលឿននៃបច្ចេកវិទ្យា អាចធ្វើឲ្យមនុស្សប្រាស្រ័យទាក់ទង ជាមួយឧបករណ៍ប្រើប្រាស់បានដូចគ្នា នឹងការប្រាស្រ័យទាក់ទង ជាមួយមនុស្សជុំវិញខ្លួនដែរ។ ថ្ងៃនេះ ទំ...

Tomnerb.Com - YouTube Channel