ចូលចិត្តទំនើប

Oppo F11 Pro ពិសេសត្រង់ណា?

ដោយ: ដួងច័ន្ទ 11 AM, Friday, 08 Mar, 2019

ក្រុមហ៊ុនអេឡិចត្រូនិចរបស់ចិន Oppo បានប្រកាសនៅថ្ងៃនេះអំពីផលិតផលទូរសព្ទ Smartphone ចុងក្រោយគេបង្អស់ គឺម៉ូដែល F11 Pro។ ក្រុមហ៊ុននេះធ្វើការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា នៅក្នុងទូរសព្ទលំដាប់កណ្តាលថ្មីមួយនេះ។

ម៉ូដែល F11 Pro គឺជាទូរសព្ទ Smartphone ចុងក្រោយគេបង្អស់ដែលមានបំពាក់កាមេរ៉ាធំទំហំ 48 megapixel។ សម្រាប់កាមេរ៉ាខាងមុខ ក្រុមហ៊ុន Oppo បានលូកដៃចូលក្នុងនិន្នាការថ្មីដែលកំពុងកើនឡើងប្រជាប្រិយភាព ហើយបានបំពាក់នៅលើទូរសព្ទថ្មីនេះជាមួយកាមេរ៉ាលេចត្រដែតឡើង។
ទូរសព្ទម៉ូដែល F11 Pro បែបស្ព័រមានអេក្រង់ 1080p ដែលមានទំហំ 5.330 inch ដែលអរគុណដល់កាមេរ៉ាលេចត្រដែតឡើង ធ្វើឱ្យទូរសព្ទនេះមិនចាំបាច់ចំណាយផ្ទៃអេក្រង់សម្រាប់ដាក់ Notch ទេ។

នៅខាងក្នុងទូរសព្ទផ្ទាល់មានបំពាក់ប្រព័ន្ធប្រតិបត្តិការ Media Tek Helio P70 ជាមួយនឹងជម្រើសអង្គចងចាំចំនួន 2 ខុសៗគ្នា គឺជម្រើស RAM ទំហំ 4GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB ឬជម្រើស RAM ទំហំ 6GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB។ ទូរសព្ទនេះមានបំពាក់ថ្មមានកម្លាំង 4,000mAh ដែលអាចធ្វើការបញ្ចូលថាមពលល្បឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យា VOOC 3.0 របស់ Oppo ផ្ទាល់។
នៅផ្នែកខាងក្រោយ រួមគ្នាជាមួយកាមេរ៉ាទំហំ 48 megapixel មានបំពាក់នូវឧបករណ៍ស្កេនក្រយ៉ៅដៃ។ យ៉ាងណាមិញ ម៉ូដែល F11 Pro នៅរក្សានូវទម្លាប់ចាស់ដដែល ដោយវានៅមានរន្ធដោតកាសស្តាប់ និងរន្ធដោត micro USB។

បើសិនជា Oppo មិនមែនជាម៉ាកសញ្ញាផលិតផលដែលអ្នកចង់បាន ប៉ុន្តែទូរសព្ទម៉ូដែលថ្មី F11 Pro នេះ មានតម្លៃគ្រប់គ្រាន់សម្រាប់ការពិចារណា ជាពិសេសបើសិនជាអ្នកជាប្រិយមិត្តរបស់ទូរសព្ទ Smartphone ផលិតចេញពីក្រុមហ៊ុន OnePlus។

OnePlus គឺជាក្រុមហ៊ុនមួយដែលមានចំណូលចិត្តតុបតែងផលិតផលទូរសព្ទរបស់ខ្លួន ដោយពឹងផ្អែកលើការរចនាម៉ូដរបស់ក្រុមហ៊ុន Oppo ហើយព័ត៌មានបែកធ្លាយកាលពីពេលកន្លងទៅ បានលើកឡើងថា ទូរសព្ទម៉ូដែល OnePlus 7 ថ្មី នឹងមានបំពាក់កាមេរ៉ា Selfie លេចត្រដែតឡើងដែរ។ ការដាក់បញ្ចូលលក្ខណៈពិសេសដូចគ្នានៅលើទូរសព្ទ F11 Pro អាចនឹងបញ្ជាក់ពីពាក្យចចាមអារាមទាំងនោះកាន់តែច្បាស់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើអនាគតរបស់ iPhone X ទៅជាយ៉ាងណា?

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 31 Jan, 2018

ម៉ូដែលផលិតផលមួយអាចនឹងកន្លងផុតទៅ តាមពេលវេលា ប៉ុន្តែឥទ្ធិពលរបស់វានឹងត្រូវបានឃើញ នៅលើផលិតផលទូរសព្ទ iPhone បន្តបន្ទាប់ទៀត។ នៅពេលដែលលោក Ming-Chi Kuo មកព...

សញ្ញាដាស់តឿនត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 Aug, 2018

ការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តជាប្រការចាំបាច់មួយដែលអ្នកត្រូវអនុវត្តជាចាំបាច់ និងទៀងទាត់។ អ្នកមិនដឹងថាតើពេលណាត្រូវផ្លាស់ប្តូរប្រេង ម៉ាស៊ីនយានយន្ត...

Chrome 70 អាចដំណើរការមុខងារ Picture-in-Picture

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

Chrome 70 គឺជា Version ចុងក្រោយបង្អស់របស់ Google Browser ដែលអាចដំណើរការមុខងារ Picture-in-Picture ដែលនឹងអនុញ្ញាតឱ្យអ្នករក្សាទុកវីដេអូនៅក្នុង Window ...

ឪកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

កាន់តែពិសេសកាន់តែអស្ចារ្យក្នុងឱកាលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG BrandShop បានរៀបចំកម្មវិធីយ៉ា...

Tomnerb.Com - YouTube Channel