ចូលចិត្តទំនើប

ទូរសព្ទ Reno របស់ Oppo មាន Lens ពង្រីកកាន់តែធំ

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Apr, 2019

ក្រុមហ៊ុន Oppo បានប្រកាសពីផលិតផលទូរសព្ទដៃជំនាន់ចុងក្រោយបង្អស់ គឺម៉ូដែល Reno។ វាជាផលិតផលទូរសព្ទដៃដំបូងរបស់ក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគេ ចាប់តាំងពីម៉ូដែល Find X ចេញលក់កាលពីឆ្នាំមុនមក។

ទូរសព្ទថ្មីនេះ រួមបញ្ចូលនូវជម្រើសប្រព័ន្ធប្រតិបត្តិការ Snapdragon 855 កាមេរ៉ាទំហំ 48 megapixel និង Optical Zoom Lens បានរហូតដល់ 10 ដង ហើយប្រាកដណាស់ថាវាគ្មាន Notch ទេ។

ដូចទៅនឹងព័ត៌មានបែកធ្លាយដែលចេញកាលពីគ្រាមុន ម៉ូដែល Reno មានកាមេរ៉ា Pop-Up Selfie រចនារូបរាងដ៏ចម្លែក ដែលអនុញ្ញាតឱ្យអេក្រង់របស់ទូរសព្ទពុំចាំបាច់មាន Notch។ ខណៈដែលទូរសព្ទ Find X លើកផ្ទាំងផ្នែកខាងលើទូរសព្ទឡើង នៅពេលអ្នកត្រូវបានដោះសោរ ឬថត Selfie ម៉ូដែល Reno មានផ្នែក Wedge-Shaped ដែលជាកន្លែងដាក់កាមេរ៉ាមុខ អមជាមួយ Flash។ នៅក្នុងនោះមិនមានមុខងារដោះសោរ 3D Face ID ទេ ប៉ុន្តែវាជំនួសវិញដោយការប្រើឧបករណ៍ស្កេនក្រយ៉ៅដៃក្នុងអេក្រង់។
ទូរសព្ទ Reno ថ្មីនេះផលិតឡើងក្នុងជម្រើសពណ៌ចំនួន 4 ជម្រើស និងផលិតជា Version ចំនួន 2 គឺ Reno ធម្មតា និងម៉ូដែល Reno ដែលមានសមត្ថភាពពង្រីកបាន 10 ដង។ ជម្រើសទី 1 មានអេក្រង់ OLED ទំហំ 6.4 inch មានបំពាក់ប្រព័ន្ធប្រតិបត្តិការ Snapdragon 710 និងមានកាមេរ៉ាទី 2 ជាប្រភេទកាមេរ៉ា Ultrawide ខណៈដែលជម្រើសទី 2 មានអេក្រង់ទំហំ 6.6 inch មានប្រព័ន្ធប្រតិបត្តិការ Snapdragon 855 ក៏ដូចជាកាមេរ៉ាទី 3 ដែលមានសមត្ថភាពពង្រីកបាន 10 ដង។ ជម្រើសទាំងពីរម៉ូដែលនេះសុទ្ធតែមានប្រព័ន្ធ NFC និងប្រព័ន្ធបញ្ចូលថាមពលល្បឿនលឿន VOOC 3.0។
ម៉ូដែល Reno ធម្មតាមានតម្លៃប្រមាណ $450 សម្រាប់ RAM ទំហំ 6GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB តម្លៃប្រមាណ $490 សម្រាប់ RAM ទំហំ 6GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB និងមានតម្លៃ $540 សម្រាប់ជម្រើស RAM ទំហំ 8GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB។

រីឯម៉ូដែលមានសមត្ថភាពពង្រីក 10 ដងវិញមានតម្លៃកាន់តែខ្ពស់ ជាមួយជម្រើស $600 សម្រាប់ RAM ទំហំ 6GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB តម្លៃ $670 សម្រាប់ជម្រើស RAM ទំហំ 6GB ឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB និងតម្លៃ $710 សម្រាប់ RAM ទំហំ 8GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB។
តម្លៃសម្រាប់ទីផ្សាក្នុងប្រទេសឥណ្ឌា តំបន់អឺរ៉ុប និងទីផ្សារក្នុងតំបន់ដទៃទៀតត្រូវបានរំពឹងថានឹងប្រកាសជាសកលនៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញក្នុងទីក្រុង Zurich នៅថ្ងៃទី 24 ខែមេសា ខាងមុខនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឧបករណ៍សាកថ្ម Suntree Solar

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 05 Sep, 2017

យើងមិនបានគិតគូរវែងឆ្ងាយ អំពីឧបករណ៍សាកថ្មនោះទេ។ យើងគ្រាន់តែប្រើប្រាស់វាជាធម្មតា ដោយដោតវាជាប់នឹងជញ្ជាំង និងភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច សម្រាប់ការបញ...

ទូរសព្ទ Sony Xperia L1 មានលក់លើទីផ្សា ហើយក្នុងតម្លៃ $199

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ទូរសព្ទម៉ូដែលថ្មីរបស់ Sony គឺ Xperia L1 ប្រហែលជាទូរសព្ទ Smartphone ដែលមានរូបរាងស្អាតបំផុត មានតម្លៃត្រឹមតែ $199។ Xperia L1 មិនមែនជាប្រភេទទូរសព្ទ ដែល...

ទូរសព្ទដំបូង ដែលមានមុខងារស្កេនក្រយ៉ៅដៃ ក្នុងអេក្រង់

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

កាលពីពេលថ្មីៗនេះ Synaptics បានប្រកាសថាមានក្រុមហ៊ុនមួយ បានផលិតទូរសព្ទដែលមាន បង្កប់មុខងារស្កេនក្រយ៉ៅដៃ ទៅក្នុងអេក្រង់ទូរសព្ទ ហើយនេះជាការផលិតដ៏ធំមួយនៃ...

Google លបសាកល្បងប្រើប្រព័ន្ធ Google Voice និងត្រៀមបើកឱ្យប្រើ នៅក្រៅសហរដ្ឋអាមេរិកហើយ

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

សម្រាប់សេវាកម្មកំពូលអស្ចារ្យដូចជា Google Voice ដែលមានសមត្ថភាពខ្លាំងស្រដៀងៗនឹង Skypeនោះ គឺអាចទូរស័ព្ទឆ្លងទ្វីបបានក្នុងអត្រាតម្លៃដ៏សែនថោកបំផុត, ផ្ញើS...

Tomnerb.Com - YouTube Channel