ចូលចិត្តទំនើប

Oppo មានបញ្ហាជាមួយ Benchmark Test

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

កាលពីខែមុន ក្រុមហ៊ុន Huawei ត្រូវបានគេចាប់បានថា កំពុងប្រើប្រាស់ល្បិចនៅក្នុងការធ្វើតេស្ត Benchmark សម្រាប់ទូរសព្ទមួយចំនួនរបស់ក្រុមហ៊ុន ដែលក្នុងនោះរួមមានទូរសព្ទម៉ូដែល P20 និង P20 Pro ផងដែរ។

ប៉ុន្តែ Huawei មិនមែនក្រុមហ៊ុនទូរសព្ទដែលតែមួយ ដែលព្យាយាមប្រើល្បិចនៅក្នុងប្រព័ន្ធនេះទេ។ ក្នុងនោះទូរសព្ទពីរគ្រឿងរបស់ Oppo រួមមានម៉ូដែល Find X ត្រូវបានដកចេញពីក្នុងតារាងរបស់ 3DMark’s Benchmark Leaderboard នៅក្រោមហេតុផលដូចគ្នា។

ទូរសព្ទទាំងនោះត្រូវបានកំណត់កម្មវិធី ដើម្បីទទួលស្គាល់នូវការដំណើរការកម្មវិធីជាសាធារណៈ 3DMark ពីក្នុង Google Play Store ដោយប្រើឈ្មោះ ហើយបន្ទាប់មកធ្វើការបែងចែកប្រភពនៃប្រព័ន្ធដើម្បីទទួលបាននូវពិន្ទុបានកាន់តែប្រសើរ។
UL ជាក្រុមហ៊ុនដែលបង្កើត 3DMark បានធ្វើតេស្តសាកល្បងឧបករណ៍ទាំងនោះម្តងទៀត ជាមួយនឹង Version ឯកជនរបស់ 3DMark ហើយបានស្វែងរកឃើញថា ទូរសព្ទ Oppo ម៉ូដែល Find X និង F7 ទទួលបានពិន្ទុ 41% ជាមួយនឹងកម្មវិធីដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ខ្ពស់ជាងពិន្ទុដែលទទួលបាននៅក្នុងការធ្វើតេស្តជាឯកជន ទោះបីជាការធ្វើតេស្ត Benchmark នេះដូចគ្នាបេះបិទក្តី។
ក្បួនច្បាប់ Benchmarking របស់ UL អនុញ្ញាតសម្រាប់ឱ្យទូរសព្ទកំណត់សមត្ថភាពខ្ពស់បំផុត ដោយតាមដានការងារធ្ងន់ៗ ជាពិសេសពិនិត្យមើលលើឈ្មោះរបស់កម្មវិធី ហើយបន្ទាប់មកកំណត់សមត្ថភាព អាស្រ័យលើអ្វីដែលវាមិនមាន។ ក្នុងន័យនេះ ក្រុមហ៊ុន UL បានដកឧបករណ៍ទាំងពីររបស់ Oppo ដែលកំពុងមានមន្ទិលសង្ស័យ ហើយដកវាចេញ ដោយមិនផ្តល់ពិន្ទុ សូម្បីតែពិន្ទុទាបជាងគេនៅក្នុងតារាងធ្វើតេស្ត Benchmark ឡើយ។

ក្រុមហ៊ុន UL និយាយថាក្រុមហ៊ុន Oppo បានសារភាពថា ក្រុមហ៊ុនបានកំណត់ជាពិសេសសម្រាប់ 3DMark និងបានបញ្ជាក់ថា នៅពេលក្រុមហ៊ុនពិនិត្យឃើញថាអ្នកប្រើប្រាស់បាននឹងកំពុងដំណើរការកម្មវិធី ដូចជាហ្គេម ឬ 3D Benchmarks ដែលទាមទារកម្រិតសមត្ថភាពខ្ពស់ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យប្រព័ន្ធ SoC ដំណើរការក្នុងល្បឿនពេញ សម្រាប់ផ្តល់នូវបទពិសោធន៍ដ៏រលូនបំផុត។

នេះជាចំណុចផ្ទុយគ្នាពីអ្វីដែលក្រុមហ៊ុន Oppo ធ្វើការពន្យល់ថា ឧបករណ៍របស់ក្រុមហ៊ុនអាចគ្រប់គ្រងកម្មវិធីដែលមានតម្រូវការគណនា ដែលក្រុមហ៊ុនមិនបានកត់សម្គាល់ដោយឈ្មោះនោះទេ ហើយក្រុមហ៊ុនតែងប្រើប្រាស់យុទ្ធសាស្រ្ត Default Power Optimization ។

នៅក្នុងករណីរបស់ Oppo មានន័យថាដំណើរការកម្មវិធីត្រូវបានកំណត់នៅចន្លោះ 70 និង 80 ភាគរយ ហើយវាគ្រាន់តែផ្តល់នូវថាមពលពេញលេញ នៅពេលអ្នកប្រើប្រាស់ដំណើរការជាមួយកម្មវិធីនេះ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

នាឡិកា Adidas micoach ស្មាតវ៉ាត់ឆ៍ អំបូរ Android

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ទីបំផុតកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតឧបករណ៍កីឡាដ៏ល្បីល្បាញ Adidas ក៏បានផលិត Gadget ថ្មីមួយ ដើម្បីយកចិត្តអ្នកស្រឡាញ់ និងថែទាំសុខភាពក្នុងការហាត់ប្រ...

វិធី 4 យ៉ាងដើម្បីការពារការលួច WiFi ពីគេហដ្ឋានរបស់អ្នក

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

តើប្រព័ន្ធ WiFi នៅក្នុងផ្ទះរបស់អ្នកដើរយឺតជាងធម្មតាមែនទេ? ហើយមានបញ្ហាក្នុងតភ្ជាប់ដែរឬទេ? ប្រសិនបើនៅក្នុងគេហដ្ឋានរបស់អ្នកកើតមានបញ្ហាទាំងនេះមែន មានន័យ...

LG SMART ECOSYSTEM អាចដំណើរការ កាន់តែអស្ចារ្យជាមួយ AMAZON ALEXA និង GOOGLE PLATFORMS ASSISTANT

ដោយ: ទំនើប 9 AM, Thursday, 14 Sep, 2017

ក្រុមហ៊ុន LG អេឡិចត្រូនិចនៅតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ Smart Home Appliance ក្នុងការធ្វើការជាមួយ smart platforms និងសេ...

ទូរស័ព្ទ iPhone 11ស៊េរីថ្មីរបស់ Apple មិនមានប្រព័ន្ធ 5G ពីព្រោះ 5G មិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ទូរស័ព្ទស៊េរីថ្មីទាំងនេះ!!

ដោយ: ភារុន 10 AM, Saturday, 21 Sep, 2019

ដូចដែលអ្នកប្រើប្រាស់បានរំពឹងទុក ទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុន Apple គឺមិនបានរួមបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា 5G នោះទេ។ ដូច្នេះ ទូរស័ព្...

Tomnerb.Com - YouTube Channel