ចូលចិត្តទំនើប

Oppo បញ្ចេញទូរសព្ទកាមេរ៉ាបី ម៉ូដែល R17 Pro

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុនផលិតទូរសព្ទ Smartphone របស់ប្រទេសចិន Oppo បានប្រកាសថាក្រុមហ៊ុននឹងធ្វើការបញ្ចេញលក់ទូរសព្ទលំដាប់ខ្ពស់ ម៉ូដែល R10 Pro នៅក្នុងប្រទេសឥណ្ឌានៅដើមខែធ្នូនេះ។ ការកុម៉ង់ទិញ Pre-Order នឹងចាប់ផ្តើមចាប់ពីថ្ងៃនេះតទៅហើយ។
ទូរសព្ទ Smartphone ស៊េរី R របស់ក្រុមហ៊ុន Oppo បច្ចុប្បន្ននេះជាម៉ូដែលទូរសព្ទ Premium ដែលជារឿយៗ ដើរតួដូចជាទូរសព្ទដែលយកលំនាំតាមទូរសព្ទ OnePlus។ ទូរសព្ទម៉ូដែលថ្មីនេះ បានចេញលក់រួចទៅហើយនៅក្នុងប្រទេសចិន  ដូច្នេះព័ត៌មានលម្អិតជាច្រើនក៏បានបញ្ចេញជាសាធារណៈរួចរាល់ហើយដែរ។

នៅក្នុងប្រទេសចិន ទូរសព្ទម៉ូដែល R17 Pro ត្រូវបានដាក់លក់ក្នុងតម្លៃ 4,299 យ័ន ដែលជាតម្លៃប្រហាក់ប្រហែលនឹង 45,000 រូពី (រូបិយបណ្ណឥណ្ឌា)។
ពាក់ព័ន្ធនឹងលក្ខណៈពិសេសរបស់ទូរសព្ទ Oppo R17 Pro មានដូចជាមានអេក្រង់ Full HD Plus AMOLED ទំហំ 6.4 inch ជាមួយនឹងទំហំ Ratio 19:9 និងជាប្រភេទអេក្រង់ Waterdrop Notch ដែលអាចឱ្យផ្ទៃអេក្រង់លាតសន្ធឹងបាន 91.5% ក្នុងទម្រង់ Screen-to-Body Ratio។
ប៉ុន្តែចំណុចទាក់ទាញខ្លាំងបំផុតរបស់ទូរសព្ទ R17 Pro គឺល្បឿននៃការបញ្ចូលថាមពលថ្ម។ ក្រុមហ៊ុន Oppo បានផ្លាស់ប្តូរពីបច្ចេកវិទ្យាសាកថ្ម VOOC ទៅជា SuperVOOC វិញ ដែលវិធីសាស្រ្តថ្មីនេះអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទពី 0 ទៅ 40 ភាគរយ ក្នុងរយៈពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ ថាមពល Output នាពេលនេះត្រូវបានពង្រីករហូតដល់ 10V, 5A និងឈានទៅជិតដល់កម្រិត 50W។

ទូរសព្ទ R17 Pro ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Snapdragon 710 SoC របស់ក្រុមហ៊ុន Qualcomm និងមាន RAM ទំហំ 8GB ព្រមជាមួយនឹងឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB។ ទូរសព្ទនេះនឹងផលិតឡើងជាមួយការបំពាក់ប្រព័ន្ធ Android 8.1 Oreo ជាមួយ Skin ដើមរបស់ Oppo គឺ ColorOS 5.1។

ទូរសព្ទ Oppo R17 Pro នឹងមានទម្រង់បែបស្ព័រ ជាមួយកញ្ចក់នៅផ្នែកខាងក្រោយ ដែលមានការរចនាពណ៌ប្រដេញគ្នាយ៉ាងស្រស់ស្អាត។ នៅក្នុងទូរសព្ទនេះមិនមាន Fingerprint Sensor នៅខាងក្រៅទេ ដូច្នេះវានឹងផ្តល់ឱ្យអ្នកនូវបច្ចេកវិទ្យា In-Display Sensor។
សម្រាប់មុខងារផ្តិតយករូបភាព ទូរសព្ទម៉ូដែល R17 Pro នឹងមានបំពាក់កាមេរ៉ាចំនួន 3 គ្រឿងនៅផ្នែកខាងក្រោយ។ កាមេរ៉ាធំជាងគឺនៅលើទូរសព្ទជាប្រភេទកាមេរ៉ាមានទំហំ 20MP ជាមួយនឹងបច្ចេកវិទ្យា Fixed Aperture។ កាមេរ៉ាទីពីរ មានទំហំ 12MP និងអាចផ្លាស់ប្តូរ Aperture ពី f/1.5-f/2.4។ ចំណែកកាមេរ៉ាទីបីជាប្រភេទកាមេរ៉ា 3D Depth។ កាមេរ៉ាមុខរបស់ទូរសព្ទនេះមានតែមួយប៉ុណ្ណោះ និងមានទំហំ 25MP៕

ប្រភព: businesstoday ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្...

Gadget ប្លែកៗជំនួយ ដល់ការវាយអត្ថបទ

ដោយ: ដួងច័ន្ទ 11 PM, Monday, 04 Sep, 2017

ចូលចិត្តផ្ញើសារ តាមទូរសព្ទដៃមែនទេ? អញ្ចឹង នាំគ្នាមកស្គាល់ Gadget សម្រាប់ជាជំនួយដល់ការ វាយអត្ថបទសារ កាន់តែងាយស្រួល និងឆាប់រហ័ស។ Brolly Texting Umbre...

Pictar Pro ប្រែក្លាយទូរសព្ទឱ្យទៅជាកាមេរ៉ា DSLR

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

កាមេរ៉ានៅលើទូរសព្ទ Smartphone នាពេលបច្ចុប្បន្នស្ទើរតែអាចប្រកួតប្រជែងគ្នាជាមួយកាមេរ៉ា DSLR បាននៅក្នុងផ្នែកជាច្រើន ជាពិសេសជាមួយនឹងលទ្ធភាពអាចយកតាមខ្លួ...

LG ផលិតបច្ចេកវិទ្យាឆ្នាំងសាក គ្មានខ្សែ ដោយពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ក្រុមហ៊ុន LG ថ្មីៗនេះបានផលិតបច្ចេកវិទ្យា ដែលធ្វើឱ្យការសាកថ្ម ដោយប្រើប្រាស់ថាមពលមេដែក ក្លាយជាការពិត។ ក្រុមហ៊ុន LG បានបន្តជំរុញដែនកំណត់ នៃបច្ចេកវិទ្យ...

Tomnerb.Com - YouTube Channel