ចូលចិត្តទំនើប

One UI សម្រាប់ Android Skin ថ្មី

ដោយ: ដួងច័ន្ទ 3 PM, Friday, 30 Nov, 2018

បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម្រោងផែនការសម្រាប់មុខងារ Android Skin ថ្មី។

រូបរាងថ្មីរបស់វានឹងត្រូវបានគេហៅឈ្មោះថា One UI ហើយមុខងាររបស់វាមិនគ្រាន់តែផ្តល់នូវការរចនាថ្មីស្រឡាង ជាមួយនឹងជ្រុងរាងកោងនៅលើរូបសញ្ញា Icon និមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវការរចនាម៉ូដបែប Minimalist ដែលក្រុមហ៊ុនអះអាងថា នឹងទាក់ទាញកែវភ្នែកអ្នកប្រើប្រាស់កាន់តែខ្លាំង។

មុខងារថ្មីនេះលេចឡើង ក្នុងនាមជាជំនាន់ក្រោយរបស់ Samsung Experience ដែលខ្លួនវាផ្ទាល់បានជំនួសកម្មវិធី TouchWiz ដែលជាឈ្មោះដើមដំបូងដែល Samsung ប្រើប្រាស់សម្រាប់ហៅមុខងារ Android Skin របស់ក្រុមហ៊ុន។

ចំណុចពិសេសមួយ នៅក្នុងទម្រង់រូបរាងថ្មីនេះគឺ Focus Blocks ដែលធ្វើការចាប់ក្រុមកម្មវិធីណាដែលមានទម្រង់ Setting ប្រទាក់ក្រឡាជាមួយគ្នារួមជាមួយគ្នា ដូច្នេះអ្នកប្រើប្រាស់អាចចូលទៅប្រើប្រាស់កម្មវិធីទាំងនោះកាន់តែងាយស្រួល។ ហើយដោយសារតែទូរសព្ទរបស់ Samsung ជាច្រើន ដូចជាម៉ូដែល Note 9 និង S9+ ដែលមានអេក្រង់ដ៏ធំនោះ មុខងារ One UI ក៏ធ្វើឱ្យវាកាន់តែមានផាសុកភាពក្នុងការបញ្ជារលើផ្ទៃអេក្រង់ធំៗដែរ។

ឧទាហរណ៍មួយដែលក្រុមហ៊ុន Samsung បានបង្ហាញគឺនៅក្នុងកម្មវិធី Message ជាកន្លែងដែលដំណើរការទូរសព្ទភាគច្រើន ឬកន្លែងដែលផ្ទៃអេក្រង់ត្រូវបានប្រើប្រាស់សម្រាប់ការបង្ហាញ ឬជាកន្លែងសម្រាប់បង្ហាញ និងកន្លែងដទៃទៀតគែសម្រាប់ការភ្ជាប់ទំនាក់ទំនង។ អ្នកអាចចុចនៅលើ Message នៅផ្នែកខាងក្រោមបង្អស់ ហើយផ្ទាំង Preview នឹងបង្ហាញនៅខាងលើ។

មុខងារមួយទៀត រួមទាំងការផ្លាស់ប្តូរទីតាំងមុខងារបញ្ជារ ដូចជាប៊ូតុង Share អាចផ្លាស់ប្តូរទៅផ្នែកខាងក្រោមនៃអេក្រង់ ជាកន្លែងដែលមេដៃរបស់អ្នកអាចធ្វើការបញ្ជារដោយងាយស្រួល។ នៅក្នុងនោះមិនមានព័ត៌មានលម្អិតជាក់លាក់ច្រើនទេ អំពីមុខងារដទៃទៀតដែលត្រូវបានផ្លាស់ប្តូរ ប៉ុន្តែក្រុមហ៊ុន Samsung បានអះអាងថានឹងធ្វើការលុបបំបាត់មុខងារមិនសំខាន់ចេញ ដូច្នេះអ្នកអាចទទួលបាននូវអ្វីដែលអ្នកចង់បាន ជាមួយនឹងមាតិកា និងមុខងារនានា នៅនឹងចុងម្រាមដៃរបស់អ្នក។

នៅក្នុង Skin ថ្មីនេះ ក៏មានមុខងារ Night Mode ដែលប្រើប្រាស់ Background ពណ៌ខ្មៅ សម្រាប់ភាពងាយស្រួលក្នុងការអាននៅក្នុងទីងងឹត ដែលវាមានលក្ខណៈស្រដៀងគ្នានឹង UI របស់ក្រុមហ៊ុន Google សម្រាប់ Pixel Stand ផងដែរ។

Software ថ្មីរបស់ Samsung នឹងប្រើប្រាស់ពណ៌ជាគូនឹង Hardware។ មានន័យថាបើសិនជាអ្នកប្រើប្រាស់ទូរសព្ទ Galaxy Note 9 ពណ៌ Lilac (ស្វាយខ្ចី) និងចង់បានទូរសព្ទដែលមានពណ៌ស្វាយសុទ្ធ អ្នកអាចប្រើប្រាស់ Theme របស់ One UI ដើម្បីទទួលបាន Hue ពណ៌ដូចគ្នា។

យោងតាមបទបង្ហាញដែលក្រុមហ៊ុន Samsung បានបង្ហាញ Home Screen ថ្មីសម្រាប់ទូរសព្ទ Galaxy ពិតជាមានលក្ខណៈស្អាត និងស្រឡះជាងមុន។ កម្មវិធី Weather Widget មានទំហំតូចជាងមុន ហើយរបារ Google Search មាន Background ពណ៌ប្រផេះស្រាល ជំនួសឱ្យពណ៌ ស ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

យើងត្រូវបានព័ត៌មានកាន់តែលម្អិត មុនពេលដឹងថាតើ One UI​ ផ្តល់ភាពងាយស្រួលជាងមុនសម្រាប់ការប្រើប្រាស់ ជាងកម្មវិធីមុនឬទេ ប៉ុន្តែយោងតាមអ្វីដែលក្រុមហ៊ុន Samsung បានចែករំលែក យើងអាចប៉ាន់ប្រមាណថារូបរាងថ្មីនេះ មានភាពស្រស់ស្រាយ និងទាក់ទាញ។ សមាសភាពជាច្រើនទំនងដូចជាត្រូវបានខ្ចីពី Android Pie និង iOS។​ កម្មវិធីថ្មីនេះដូចជាបង្ហាញខ្លូនចំពេលដែលកម្មវិធីចាប់កំពុងចាប់ផ្តើមហួសសម័យកាលប្រើប្រាស់។ យើងអាចរំពឹងថាបានឃើញការរចនារូបរាងថ្មីនៅលើទូរសព្ទជំនាន់ថ្មី ដែលនឹងចេញនៅឆ្នាំក្រោយ ដែលការប៉ាន់ប្រមាណខ្ពស់បំផុតស្ថិតនៅលើទូរសព្ទ Galaxy S10 ដែលអាចនឹងចេញលក់នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ៕

អត្ថបទអ្នកចង់អាន

Game ទាំង៥ ដែលសក្តិសមសម្រាប់ Nintendo Switch

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

មនុស្សជាច្រើនកំពុងរំភើបរីករាយ និងអន្ទះសារចំពោះម៉ាស៊ីន Game Nintendo ថ្មី។ ប៉ុន្តែទោះវាជាម៉ាស៊ីនល្អយ៉ាងណាក្តី បើគ្មាន Game កំសាន្ត ក៏វាគ្រាន់តែជាប្រ...

Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018

Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេ...

ប្រែក្លាយ Smartphone ឱ្យទៅជាឧបករណ៍បញ្ជារ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 06 Jul, 2017

តើទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ប្រអប់ខ្សែកាប និងកង្ហារលើពិដានរបស់អ្នកមានអ្វីរួមគ្នា? ឆាប់ៗនេះពួក វានឹងអាចបញ្ជារបានតាមរយៈទូរសព្ទ Smartphone នៅក្នុងហោប៉ៅ...

៦ រថយន្តមានប្រជាប្រិយ ប្រចាំខែកញ្ញា ២០១៧

ដោយ: ស. លីង 3 PM, Sunday, 24 Sep, 2017

តើរថយន្តណាខ្លះ ដែលមានប្រជាប្រិយ និងស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នៅក្នុងឆ្នាំ ២០១៧ នេះ? ទំនើប សូមបង្ហាញជូនពីរថយន្តល្បី ចំនួន ៦ ដែលជាប្រភេទរថ...

Tomnerb.Com - YouTube Channel