ចូលចិត្តទំនើប

Olympus នឹងចេញលក់កាមេរ៉ា សម្រាប់កីឡា ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Mar, 2019

ភាពរំភើបទាក់ទងនឹងផលិតផលកាមេរ៉ាកាលពីឆ្នាំ 2018 ស្ទើរតែមិនមានចំណែករបស់ Olympus ទេ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីល្បាញមួយនេះ បាននឹងកំពុងសម្លឹងរកការចាប់ផ្តើមថ្មី សម្រាប់ឆ្នាំ 2019 នេះ ជាមួយនឹងផលិតផលកំពូលមួយ។

ក្រុមហ៊ុននឹងធ្វើការបញ្ចេញលក់ផលិតផលថ្មី ដែលទំនងជាផលិតផលកាមេរ៉ាមានល្បឿនលឿន ដែលជាកាមេរ៉ាផ្តោតសំខាន់សម្រាប់ការចាប់យកសកម្មភាពកីឡា។ ផលិតផលកាមេរ៉ាថ្មីនេះ អាចជាជំនាន់ថ្មី នៃកាមេរ៉ាម៉ូដែល OM-D EM-1 Mark II ដែលនឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 24 ខែមករា ឆ្នាំ 2019 ដ៏ខ្លីខាងមុខនេះហើយ។

វីដេអូផ្សព្វផ្សាយ បានបង្ហាញអំពីអ្នកថតរូបកីឡាអាជីពម្នាក់ (ដែលអាចជាអ្នកតំណាងឱ្យផលិតផលរបស់ Olympus ឈ្មោះ Kelley L. Cox) កំពុងកាន់កាមេរ៉ាម៉ូដែលថ្មី ដែលមានបំពាក់នូវបច្ចេកវិទ្យាពង្រីក 40-150mm f/2.8 និងកន្លែងដាក់ថ្ម។ ខណៈដែលនាងកំពុងចាប់យករូបភាពនៅក្នុងកីឡាបាល់បោះក្នុងទឹក (Water Polo) និងបាល់ទះលើខ្សាច់ យើងបានឃើញរូបភាពទឹក និងខ្សាច់បាចសាយនៅក្នុងលំហរ ដែលនេះជាសញ្ញាបង្ហាញពីជំនាញរបស់កាមេរ៉ាសម្រាប់អ្នកថតរូបអាជីព និងបង្ហាញពីសមត្ថភាពធន់នឹងអាកាសធាតុរបស់កាមេរ៉ា។ ក្នុងវីដេអូនេះ អាចបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់ថា កាមេរ៉ាថ្មីនេះ នឹងមានទំហំធំ។
ផលិតផលកាមេរ៉ាចុងក្រោយរបស់ Olympus ម៉ូដែល O-MD E-M1 Mark II ផ្តោតជាសំខាន់នៅលើល្បឿន ដែលអនុញ្ញាតឱ្យអ្នកធ្វើការថតរូបក្នុងល្បឿន 18 fps នៅក្នុងមុខងារ Continuous Autofocus និង Exposure Mode។

Olympus គឺជាក្រុមហ៊ុនដំបូងគេមួយ ក្នុងចំណោមក្រុមហ៊ុនផលិតកាមេរ៉ា ដែលដាក់ដំណើរការ រន្ធដាក់កាត UHS-II និងរន្ធដោត USB 3.0 Type C ដូច្នេះអ្នកអាចចាប់យករូបភាពនៅក្នុងល្បឿនយ៉ាងលឿន ក្នុងរយៈពេលប្រមាណពី 5-10 វិនាទី ហើយបន្ទាប់មកធ្វើការបញ្ជូនរូបភាពយ៉ាងលឿន ទៅកាន់កុំព្យូទ័រ។

បើសិនជាម៉ូដែលកាមេរ៉ាថ្មី មានល្បឿនកាន់តែលឿន វានឹងក្លាយជាផលិតផលកាមេរ៉ាដែលមានល្បឿនលឿនជាងគេ នៅក្នុងចំណោមផលិតផលកាមេរ៉ាសម្រាប់សកម្មភាពកីឡាដែលកំពុងមានវត្តមានក្នុងទីផ្សានាពេលបច្ចុប្បន្ន។
ចំណុចអវិជ្ជមាននៅលើកាមេរ៉ាម៉ូដែលថ្មីនេះអាចជាទម្រង់ Micro Four Third Format ដែលទំនងមានបញ្ហាជាមួយពន្លឺ ជាងទម្រង់ APS-C និង Full-Frame ជាពិសេសនៅក្នុងទីកន្លែងដែលមានពន្លឺស្រទន់ ដែលភាគច្រើនជាកន្លែងដែលអ្នកថតរូបសកម្មភាពកីឡាដែលឈរជើង។

យ៉ាងណាមិញ ក្រុមហ៊ុន Olympus បានចំណាយពេលអស់ជាង 2 ឆ្នាំ ក្នុងការច្នៃប្រឌិតបង្កើតកាមេរ៉ាថ្មីនេះ ដូច្នេះយើងពិតជាអន្ទះសាររងចាំឃើញសមត្ថភាពពិតប្រាកដរបស់កាមេរ៉ានេះ ថាតើវាខ្លាំងយ៉ាងណាទៅ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Spy pen ប៊ិច ភ្នាក់ងារសម្ងាត់

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

ទស្សនាហើយទស្សនាទៀត មិនដឹងជាប៉ុន្មានភាគទៅហើយទេ សម្រាប់ខ្សែភាពយន្តភ្នាក់ងារសម្ងាត់ លំដាប់ថ្នាក់ពិភព​លោក ជេមស៍ បនដ៍ 007 តែ​ក៏នៅតែមើលទៅឡូយសង្ហា និងពូកែ...

ជើងទម្រ iPad ឡូយៗ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 07 Sep, 2017

សម័យកាលទំនើប ជាសម័យកាលប្រើប្រាស់សម្ភារៈ អេឡិចត្រូនិចឆ្លាតវៃ មិនថាទូរសព្ទដៃ Smartphone, Tablet និងឧបករណ៍ដទៃទៀតជាច្រើន។ ស្របពេលនេះ អ្នកក៏នឹងត្រូវការស...

ម៉ូតអំពូលភ្លើង ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 16 Aug, 2017

ទំនើប សូមណែនាំជូននូវម៉ូដអំពូលប្លែកៗ តែពោរពេញដោយភាពទាក់ទាញ និងគំនិតច្នៃប្រឌិតខ្ពស់ សម្រាប់ប្រើប្រាស់លើតុការិយាល័យ។ Minimalist Design គ្រាន់តែជាម៉ូដអ...

ASUS Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ASUS បង្ហាញខ្លួន Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium ដែលមកព្រមជាមួយការ​ច្នៃម៉ូដដ៏​ស្រស់​​ស្អាត និងទំនើប តួគ្រឿងផលិតពីអាលុយមិញ៉ូម អៈ...

Tomnerb.Com - YouTube Channel