ចូលចិត្តទំនើប

តោះ! មកស្គាល់ ទូរទស្សន៍ OLED AI 4K ពី LG

ដោយ: ភារុន 9 AM, Tuesday, 13 Aug, 2019

បើនិយាយពីវិស័យផលិតទូរទស្សន៍វិញ យើងអាចនិយាយបានថាក្រុមហ៊ុន LG Electronic ជាក្រុមហ៊ុនដ៏ខ្លាំង និងតែងតែធ្វើបានល្អប្រសើរ ទៅលើផលិតកម្មទូរទស្សន៍ឆ្លាតវៃ ដែលមានទាំងគុណភាព និងមុខងារពិសេសៗផងដែរ។ ហើយថ្មីៗនេះ ក្រុមហ៊ុន LG ក៏បានបង្អួតទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនមួយ នោះគឺម៉ូឌែល ដែលស្ថិតនៅលំដាប់មធ្យម ប៉ុន្តែមានមុខងារឆ្លាតវៃជាច្រើន ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់នូវកម្រិត OLED AI 4K ដែលជាផ្នែកមួយមិនចាញ់ទូរទស្សន៍ផ្សេងៗទៀត ឡើយ។ ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញជូនមិត្តអ្នកអាននូវផលិតផលទូរទស្សន៍ឆ្លាតវៃ OLED AI 4K ពី LG ដែលជាជម្រើសដ៏ប្រពៃសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាតើវាមានលក្ខណៈពិសេសអ្វីខ្លះ សូមអានអត្ថបទខាងក្រោម៖
• ការប្រើប្រាស់ប្រព័ន្ធ AI កាន់តែប្រាកដនិយម
ជំនាន់ទី 2 នៃប្រព័ន្ធដំណើរការ α9 Intelligent ត្រូវបានកែលម្អជាមួយនឹងការសិក្សា AI algorithm យ៉ាងស៊ីជម្រៅ ដើម្បីបង្កើនល្បឿនដំណើរការ និងក្រាហ្វិច ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវបច្ចេកវិទ្យាជំនាន់ក្រោយបង្អស់ សម្រាប់ផ្តល់រូបភាពកាន់តែច្បាស់ និងរស់រវើក រួមទាំងផ្តល់សម្លេងកាន់តែពិរោះ។

• ការវិវត្តថ្មីដ៏ឆ្លាតវៃ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ AI
ពង្រីកបទពិសោធន៍នៃការទស្សនាទូរទស្សន៍របស់អ្នក ដោយប្រើកម្មវិធីជំនួយការរបស់ Google ឬ Google Assistant ដោយគ្រាន់តែអ្នកសួរ ទូរទស្សន៍ LG AI នឹងផ្តល់អនុសាសន៍ សម្រាប់ចំណាប់អារម្មណ៍របស់អ្នក ព្រមទាំងត្រួតពិនិត្យឧបករណ៍តាមតម្រូវការរបស់អ្នក។

• នាំមកឱ្យនូវរូបភាពដ៏រស់រវើក
ទូរទស្សន៍ LG OLED ធានាលើអេក្រង់ OLED ពណ៌ខ្មៅ ដែលផ្តល់កម្រិតពន្លឺភ្លឺច្បាស់ជាង 8លាន Pixel ពណ៌ ដែលអាចគ្រប់គ្រងពន្លឺកាន់តែល្អប្រសើរ ដែលនាំមកឱ្យនូវពណ៌ដ៏សម្បូរបែប នឹងបង្ហាញរូបភាពកាន់តែច្បាស់ និងរស់រវើក។ លើសពីនេះ អេក្រង់ OLED ពណ៌ខ្មៅប្រភេទនេះ ត្រូវបានបំផុសគំនិតឱ្យប្រើប្រាស់នៅក្នុងខ្សែភាពយន្តហូលីវូដខ្នាតធំផងដែរ។


• បទពិសោធន៍ដ៏អស្ចារ្យនៃការទស្សនាភាពយន្ត ជាមួយនឹងបច្ចេកវិទ្យា Dolby Vision & Atmos
ទូរទស្សន៍ OLED AI 4K ប្រែក្លាយការទស្សនាភាពយន្តនៅក្នុងផ្ទះរបស់អ្នក ទៅជាការទស្សនាភាពយន្តនៅក្នុងរោងកុន ដោយវាផ្តល់រូបភាព HDR និងសម្លេងកាន់តែពិរោះ ជាមួយនឹងបច្ចេកវិទ្យា Dolby Vision & Atmos។ Dolby Vision & Atmos គឺជាដំណោះស្រាយរូបភាព HDR និងសម្លេង ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ វាផ្តល់នូវបទពិសោធន៍ដ៏ អស្ចារ្យនៃការទស្សនាភាពយន្ត តាមរយៈការបង្កើនកម្រិតរូបភាព និងសម្លេង។

• 4K Cinema HDR ផ្តល់ចក្ខុវិស័យរបស់អ្នកផលិតខ្សែភាពយន្ត
4K Cinema HDR របស់ LG ភ្ជាប់ទៅនឹងចក្ខុវិស័យរបស់អ្នកផលិតខ្សែភាពយន្ត ដោយមានការគាំទ្រពីទម្រង់ HDR ជា ច្រើន ហើយវាត្រូវបានដាក់បញ្ចូលទៅក្នុងរូបភាពជាមួយនឹងទម្រង់ HDR ខ្នាតធំៗ និង Advanced HDR តាមរយៈ Technicolor និង HDR10 Pro។

• Technicolor Expert Mode ផ្តល់បទពិសោធន៍នៃការទស្សនាភាពយន្តហូលីវូដ នៅក្នុងផ្ទះ
ក្រុមហ៊ុន LG បានធ្វើការទៅលើ Technicolor ដែលធ្វើឱ្យរូបភាពមើលទៅ ហាក់ដូចជានៅជិតៗអ្នកទស្សនា នេះគឺជាអ្វីដែលអ្នកច្នៃប្រឌិតបានបង្កើតឡើង។ សម្រាប់លក្ខណៈពិសេសរបស់ Technicolor Expert Mode ទូរទស្សន៍ LG OLED ត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីបង្ហាញមាតិកា ដែលត្រូវបានអនុម័ត ដោយនាយកមគ្គុទេសន៍ នៅក្នុងវិស័យឧស្សាហកម្ម Technicolor ឈានមុខគេ។

• ការរចនាម៉ូត
ទូរទស្សន៍ LG OLED បានបន្ថែមផ្ទៃប៉ះផ្នែកខាងចុងតែមួយគត់ ដែលត្រូវបានរចនាម៉ូតដោយប្រុងប្រយ័ត្ន។ លើសពីនេះ ការកាត់បន្ថយការប្រើប្រាស់ខ្សែ ក៏ត្រូវបានគ្រប់គ្រង ដោយរក្សាការរៀបចំខ្សែភ្ជាប់ទាំងអស់ យ៉ាងមានសណ្តាប់ធ្នាប់ល្អ ដូច្នេះបន្ទប់ទទួលភ្ញៀវរបស់អ្នក នឹងមើលទៅស្អាត និងមានសណ្តាប់ធ្នាប់ល្អផងដែរ។

• Gallery Mode ត្រូវបានបន្ថែម ដើម្បីធ្វើឱ្យរូបភាព ដែលបង្ហាញចេញមកមានភាពរស់រវើក
Gallery Mode នាំមកនូវភាពទាក់ទាញនៃពណ៌ដ៏រស់រវើក ដើម្បីផ្តល់ឱ្យអ្នកនូវការទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃពណ៌ធម្មជាតិនៅលើពិភពលោក នៅតាមរដូវកាល៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Sony ប្រកាសកាមេរ៉ាគ្មានកញ្ចក់ដ៏ទំនើប A6600 និង A6100 មានល្បឿនលឿនបំផុត

ដោយ: ភារុន 8 AM, Friday, 30 Aug, 2019

ក្រុមហ៊ុន Sony បានប្រកាសកាមេរ៉ាគ្មានកញ្ចក់ដ៏ទំនើបប្រភេទ APS-C ចំនួនពីរម៉ូដែលថ្មី នោះគឺកាមេរ៉ា A6600 និង A6100។ កាមេរ៉ា A6600 មានលក្ខណៈពិសេសកម្រិតខ្...

Acer ចេញលក់ Tablet ប្រើប្រាស់ Chrome OS ដំបូងយ៉ាងអាថ៌កំបាំង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ក្រុមហ៊ុន Acer មិនបានប្រកាសអំពីផលិតផល Tablet ដំណើរការដោយ Chrome OS ដំបូងបង្អស់នៅក្នុងពិភពលោកជាផ្លូវការទេ ប៉ុន្តែក្រុមហ៊ុនបានធ្វើការបង្ហាញផលិតផលថ្មី...

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី...

បែកធ្លាយកាមេរ៉ា EOS 90D DSLR និងកាមេរ៉ា EOS M6 Mark II គ្មានកញ្ចក់ របស់ Canon!

ដោយ: ភារុន 8 AM, Thursday, 22 Aug, 2019

គេហទំព័ររបស់ក្រុមហ៊ុនកាមេរ៉ា Canon អូស្រ្តាលី បានបែកធ្លាយនូវកាមេរ៉ាថ្មីចំនួនពីរម៉ូដែល ដោយចៃដន្យ នោះគឺកាមេរ៉ា EOS M6 Mark II គ្មានកញ្ចក់ និងកាមេរ៉ា ...

Tomnerb.Com - YouTube Channel