ចូលចិត្តទំនើប

Notebook ស្រាលជាងគេ និងស្តើងជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ផលិតផល Thinkpad របស់ក្រុមហ៊ុន Lenovo បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយថាមពលដ៏ខ្លាំងអស់ពេលជាយូរណាស់មកហើយ
ជាមួយផលិតផល Notebook ជាច្រើនប្រភេទ ដូចជា X1 Carbon ជាដើម។

ផលិតផល Thinkpad P ជាផលិតឡើងក្នុងគោលបំណងរក្សានូវមុខងារកុំព្យូទ័រនៅក្នុងកញ្ចប់ផលិតផលទាំងមូលដែលមានរាងដ៏ស្តើង ហើយផលិតផល
Thinkpad P1 និង Thinkpad P72 គឺជាផលិតផល Laptop ម៉ូដែលចុងក្រោយគេបង្អស់ ដែលទំនងជាម៉ូដែល Laptop ដែលអាចបំពេញមុខងារដ៏អស្ចារ្យ
ក្នុងរូបរាងដ៏ស្តើងស្រាល។ ខណៈដែលម៉ូដែលចាស់ៗប្រហែលជាទទួលរងបញ្ហាពីការបំពាក់ថ្មមានទំហំធំ ប៉ុន្តែ Thinkpad P1 ផ្តល់នូវការកាត់បន្ថយទំហំបាន
រហូតដល់ 35%។ វាមានកម្រាស់ត្រឹមតែ 18.4 មីលីម៉ែត្រ ហើយមានទម្ងន់ 1.7 គីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យវាកា្លយជា Laptop របស់ Lenovo ដែល
មានកម្រាស់ស្តើងជាងគេ និងមានទម្ងន់ស្រាលជាងគេ។ វាមានបំពាក់ជាមួយនូវ High Resolution កម្រិត 4K នៅលើអេក្រង់ទំហំ 15.6 inch ហើយអ្នកនឹង
ទទួលបានបច្ចេកវិទ្យា NVIDIA Quadro P Series Graphic Cards (កម្រិតខ្ពស់បំផុត P2000) សម្រាប់ដំណើរការកម្រិតអាជីព។ ម៉ូដែល P1 មានបំពាក់
ប្រព័ន្ធប្រតិបត្តិការ Intel Core ជំនាន់ទី 8 ដែលនឹងផ្លូវនូវល្បឿនដ៏លឿនមានកម្រិតរហូតដល់ 4.6GHz។ នៅក្នុងតួម៉ាស៊ីនដ៏ស្តើងនេះ មានផ្ទុកនូវអង្គចងចាំ
ប្រភេទ DDR4 ទំហំ 64GB និងមានទំហំឃ្លាំងផ្ទុក 4TB។

ក្នុងនាមជាផលិតផលជំនួសឱ្យកុំព្យូទ័រលើតុ ម៉ូដែល P72 ផ្តល់នូវឃ្លាំងផ្ទុកទិន្នន័យទំហំ 6TB ជាមួយនឹង RAM ប្រភេទ DDR4 ទំហំ 128GB និងមាន
អង្គចងចាំប្រភេទ Intel Optane ទំហំ 16GB សម្រាប់គ្រប់គ្រងទិន្នន័យទំហំយក្ស។ ក្រុមហ៊ុន Lenova បញ្ជាក់ថា ផលិតផលទំហំ 17.3 inch នេះ
អាស្រ័យលើបច្ចេកវិទ្យា NVIDIA Qaudro Graphic លំដាប់ខ្ពស់ (រហូតដល់ P5200)។

អ្នកត្រូវរងចាំរហូតដល់ចុងខែសីហា ដើម្បីមានឱកាសអាចទិញ Thinkpad P1 និង P72 ដែលមានតម្លៃ $1,949 និង តម្លៃ $1,799។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាស USB-C Gaming Headset របស់ Asus មានអ្វីអស្ចារ្យ?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 11 Jul, 2018

 ក្រុមហ៊ុន Asus ទើបនឹងប្រកាសពីផលិតផលកាសត្រចៀកថ្មី សម្រាប់ការលេងហ្គេម មានឈ្មោះថា ROG Delta Type-C។ ដូចជាឈ្មោះរបស់វា កាសត្រចៀកជំនាន់ថ្មីនេះមានបំពាក...

5 ចំណុច ដែល iPhone X ជាមិត្តដ៏ល្អ សម្រាប់ដំណើរកំសាន្ត

ដោយ: ដួងច័ន្ទ 3 PM, Monday, 25 Sep, 2017

ទំនើប សូមលើកយកអត្ថបទមួយមកបរិយាយ លើប្រធានបទទូរសព្ទ iPhone X បន្ថែមជាមួយគុណសម្បត្តិរបស់វា ទាក់ទងនឹងដំណើរកំសាន្តទៀតផង ព្រោះ iPhone X គឺជាទូរសព្ទដៃ ដែល...

ម៉ាសភ្នែក សម្រាប់អ្នកគេងពេលថ្ងៃ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ម៉ាសភ្នែក ពាក់សម្រាប់ពេលគេង ត្រូវបានបង្កើតឡើង សម្រាប់អ្នកដែលគេងក្រោមពន្លឺ។ វាមានឈ្មោះថា Manta Sleeping Mask។ វាមានសមត្ថភាពបិទបាំងពន្លឺបាន 100% ជាមួ...

LG ត្រៀមបង្អួត អេក្រង់ OLED មូរបាន

ដោយ: រីកា 12 AM, Wednesday, 16 Mar, 2016

កាលពីឆ្នាំ 2014 LG បានប្រកាសថា កំពុងអភិវឌ្ឍអេក្រង់ OLED ទំហំ 18អីុញ ដែលអាចមូរឱ្យកោងងដូចក្រដាសបាន ហើយនៅពេលថ្មីៗនេះខាង LG បានត្រៀមខ្លួនរួចជាស្រេចហើយ ...

Tomnerb.Com - YouTube Channel