ចូលចិត្តទំនើប

ទូរសព្ទ Nokia ថ្មីមានប៊ូតុង Google Assistant

ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Jun, 2019

ក្រុមហ៊ុន HMD Global បានប្រកាសពីទូរសព្ទ Nokia Smartphone មានតម្លៃសមរម្យថ្មីមួយ បន្ទាប់ពីបានចេញលក់ទូរសព្ទដៃមានកាមេរ៉ា 5 គ្រាប់ និងទូរសព្ទលំដាប់មធ្យមមួយចំនួនទៀត កាលពីប៉ុន្មានខែមុន នៅក្នុងព្រឹត្តិការណ៍ MWC។

ទូរសព្ទ Nokia 2.2 គឺជាផ្នែកមួយនៃគ្រួសារផលិតផល Android One របស់ក្រុមហ៊ុន ហើយវានឹងចេញលក់ជាមួយការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android Pie។ នៅពេលដែលប្រព័ន្ធប្រតិបត្តិការ Android Q ចេញដំណើរការ ទូរសព្ទថ្មីនេះក៏នឹងអាចមានលទ្ធភាពដំណើរការប្រព័ន្ធថ្មីនេះផងដែរ។
ជាមួយគ្នានេះ ទូរសព្ទម៉ូដែលថ្មីនេះក៏មានបំពាក់នូវប៊ូតុងសម្រាប់បញ្ជារមុខងារបញ្ជារដោយសម្លេង Google Assistant ដែលអ្នកប្រើប្រាស់អាចចុចដើម្បីដំណើរការមុខងារបញ្ជារដោយសម្រាប់ Voice AI។ ក្រុមហ៊ុន HMD Global បានបញ្ចេញទូរសព្ទជាច្រើនម៉ូដែលជាមួយនឹងការបំពាក់ប៊ូតុងបញ្ជារនេះកាលពីអតីតកាល ហើយយើងប្រហែលជានឹងបានឃើញវាកាន់តែច្រើន នៅលើទូរសព្ទដែលនឹងចេញនាពេលអនាគត។

ទូរសព្ទ Nokia 2.2 ថ្មីមួយនេះត្រូវបានផ្តល់ថាមពលដោយបន្ទះឈីប Quad-Core MediaTek A22 CPU និងមានអេក្រង់ប្រភេទ HD+ ក្នុងទម្រង់ Edge-to-Edge ដែលមានទំហំ 5.71 inch។ វាក៏មានបំពាក់បច្ចេកវិទ្យាដោះសោរដោយប្រើប្រាស់ទម្រង់មុខ (Face Unlock) ការដំណើរការជាមួយ Google Lens និងមានកាមេរ៉ា AI មួយគ្រាប់ដែលជួយធ្វើឱ្យទូរសព្ទនេះអាចចាប់យកភាពលម្អិតនៃរូបថត នៅក្នុងស្ថានភាពពន្លឺខ្សោយ។


ទូរសព្ទនេះចេញលក់ក្នុងតម្លៃ $112 ហើយកំពុងធ្វើដំណើរទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុប ប្រទេសឥណ្ឌា និងអាចនឹងទៅដល់ទីផ្សារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

htc10 អាវុធថ្មីរបស់ htc ប្រចាំឆ្នាំ 2016

ដោយ: WangSang 1 AM, Tuesday, 19 Apr, 2016

កន្លងមកតែងតែមានការបែកធ្លាយពីម៉ូដែលទូរស័ព្ទ​ចុង​ក្រោយ​របស់​ htc ថានឹង​បញ្ចេញម៉ូដែល​ជំនាន់ក្រោយ M10 បន្ទាប់ពី M9 និង M9S។ ប៉ុន្តែនៅពេលថ្មីៗនេះ htc បា...

តើធ្វើដូចម្តេចដើម្បីយកស្នាមឆ្កូតចេញពី ឧបករណ៍ប្រើប្រាស់ធ្វើពីដែកអ៊ីណុក?

ដោយ: ភារុន 8 AM, Friday, 31 Aug, 2018

សព្វថ្ងៃនេះសឹងតែគេហដ្ឋានទាំងអស់បានប្រើប្រាស់ឧបករណ៍ដែកអ៊ីណុក ពីព្រោះដែកអ៊ីណុកគឺរបស់មួយដ៏អស្ចារ្យដែលមានភាពធន់ទ្រាំនឹងសំណើម មិនងាយច្រេះ ធន់នឹងកម្តៅ ងា...

លក្ខណៈពិសេស G-Sync របស់ NVIDIA សម្រាប់តភ្ជាប់ជាមួយនឹងទូរទស្សន៍ LG OLED ស៊េរីឆ្នាំ 2019 ពិតជាអស្ចារ្យ!

ដោយ: ភារុន 9 AM, Wednesday, 11 Sep, 2019

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ CES នាខែមករា ក្រុមហ៊ុន NVIDIA បានធ្វើការសន្យាថា នឹងបង្ហាញអេក្រង់ដែលត្រូវគ្នា ក្នុងការតភ្ជាប់ជាមួយនឹង G-Sync នោះគឺជាប្រភ...

រីករាយនឹងភាពស្រស់នៃអាហារ ជាមួយទូរទឹកកក LG

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

តើអ្នកកំពុងស្វែងរកទិញទូរទឹកកកសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនទេ? អញ្ចឹង ទំនើប សូមផ្តល់ចម្លើយជូនអ្នក ដោយណែនាំជម្រើសទូរទឹកកកដ៏ល្អពី LG ដូចមានក្នុងអត...

Tomnerb.Com - YouTube Channel