ចូលចិត្តទំនើប

រ៉ោតទ័រ Wi-Fi «Beacon 1» របស់ក្រុមហ៊ុន Nokia នឹងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Thursday, 11 Jul, 2019

«Beacon 1» របស់ក្រុមហ៊ុន Nokia គឺជាប្រព័ន្ធរ៉ោតទ័រ Wi-Fi ស៊េរីថ្មីមួយ នោះមានន័យថា វាជាជម្រើសចំណូលថវិកាសម្រាប់ក្រុមហ៊ុន ក្រោយពី Beacon 3 ដំបូងបង្អស់របស់ក្រុមហ៊ុន ដែលបានចេញកាលពីឆ្នាំមុន។ រ៉ោតទ័រ Beacon 1ថ្មីនេះ អាចស្វែងរកទិញចាប់ពីថ្ងៃនេះនៅក្នុងត្រឹមតែតម្លៃ $129 ប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹង Beacon 3 ដែលមានតម្លៃ $199 ។



បើទោះបីជា រ៉ោតទ័រទាំងពីរនេះ គាំទ្រដោយកម្រិតស្តង់ដារ 802.11ac ប៉ុន្តែសម្រាប់ Beacon 1 ត្រូវបានកំណត់ល្បឿនយឺតជាង AC1200 បើប្រៀបធៀបទៅនឹង AC3000 របស់ Beacon 3 ។ ទោះបីជាយ៉ាងនេះក្តី រ៉ោតទ័រ ក៏បានទទួលនូវលក្ខណៈពិសេសពីរ ដែលក្រុមហ៊ុន Nokia បានអះអាងថាវាគួរតែត្រូវបានអនុញ្ញាត ដើម្បីធ្វើឱ្យកម្រិតបញ្ជូនដែលវាមាន បានច្រើនបំផុត។ លក្ខណៈពិសេស «ជម្រើស Intelligent Channel» ត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឱ្យរ៉ោតទ័រអាចជ្រើសរើស Channel ដ៏ល្អបំផុត និង Band ដែលបញ្ជៀសការជ្រៀតជ្រែកពីឧបករណ៍នៅតំបន់ផ្សេងទៀត។ ម្យ៉ាងទៀត រ៉ោតទ័រថ្មីនេះ ក៏អាចកំណត់អត្តសញ្ញាណរបស់ឧបករណ៍នៅលើបណ្តាញ និងបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ផងដែរ។ ឧទាហរណ៍ វាក៏អាចផ្តល់អទិភាពដល់កម្រិតបញ្ជូនសម្រាប់ទូរទស្សន៍ 4K ដែលកំពុងចាក់ផ្សាយ Netflix តាមរយៈបណ្តាញនៅក្នុងផ្ទះ របស់អ្នក។


ផលិតផលបណ្តាញ Wi-Fi របស់ក្រុមហ៊ុន Nokia នឹងត្រូវប្រឈមទៅនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ពី Eero ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Amazon និង Orbi របស់ក្រុមហ៊ុន Netgear ។ ប្រព័ន្ធទាំងពីរនេះ ឥឡូវនេះមានលក្ខណៈពិសេស នោះគឺប្រព័ន្ធ Tri-band ដែលអាចបន្ថែម 5GHz band ទីពីរ ដើម្បីកាត់បន្ថយការជ្រៀតជ្រែករវាងឧបករណ៍ ប៉ុន្តែដោយឡែកថ្មីៗនេះ Beacon របស់ក្រុមហ៊ុន Nokia ត្រឹមតែមានសមត្ថភាពទំនាក់ទំនង Dual-band ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Netgear និយាយថាក្រុមហ៊ុនខ្លួន គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Wi-Fi បណ្តាញ Wi-Fi 6 នៅក្នុងឆ្នាំនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

មកដឹង! របៀបកំណត់ Silence ឬ Mute នៅក្នុង Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

អំឡុងពេលអ្នកនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ហើយអ្នកគ្រាន់តែចង់ឱ្យ Apple Watch របស់អ្នកស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ មិនមែនជាការលំបាកអ្វីទេ។ ជាការពិត Appl...

ThinkPads ថ្មីពី Lenovo ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 24 Dec, 2018

ក្រុមហ៊ុន Lenovo បានធ្វើការអភិវឌ្ឍន៍ផលិតផល ThinkPad ថ្មី ក្នុងស្រឡាយផលិតផល L-Series ជាមួយផលិតផល Laptop ថ្មីចំនួន 2 ម៉ូដែល ដែលមានតម្លៃសមរម្យ សក្តិសម...

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ង...

ស៊ីភ្លើងកាន់តែតិច ត្រជាក់កាន់តែលឿនដោយសារបច្ចេកវិទ្យាដ៏ឆ្លាតវៃ របស់ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

ដោយ: ទំនើប 10 PM, Thursday, 01 Feb, 2018

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំខិតជិតមកដល់ហើយ ខណៈពេលដែលបចេ្ចកវិទ្យាថ្មីរបស់LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅជូនលោកអ្នកជាមួយនឹងម៉ា...

Tomnerb.Com - YouTube Channel