ចូលចិត្តទំនើប

Nokia ចេញទូរសព្ទថ្មីម៉ូដែល X71

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Apr, 2019

យកគំរូតាមទូរសព្ទ Honor View 20 និងទូរសព្ទ Huawei Nova 4 ក្រុមហ៊ុន HMD Global បាននឹងកំពុងណែនាំម៉ូដែលទូរសព្ទដៃថ្មីជ្រកក្រោមស្លាកសញ្ញា Nokia ជាមួយនឹងការបំពាក់កាមេរ៉ាទំហំ 48 Megapixel និងមានអេក្រង់ Hole-Punch។

ទូរសព្ទថ្មីម៉ូដែល Nokia X71 ត្រូវបានបញ្ចេញលក់នៅតៃវ៉ាន់នៅថ្ងៃនេះ។ វាត្រូវបានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Snapdragon 660 ដំណើរការដោយប្រព័ន្ធ Android 9 Pie ដែលធ្វើប្រតិបត្តិការរួមជាមួយ RAM ទំហំ 6GB ឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ដែលអាចពង្រីកបាន មានថ្មមានកម្លាំង 3,500mAh មានរន្ធដោតកាសស្តាប់ និងមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ ជាមួយនឹង Lens មានការទទួលស្គាល់ពី Zeiss។ អេក្រង់ LCD នៅខាងមុខមានទំហំ 6.39 inch ជាមួយនឹង Ratio ទំហំ 19.3:9 និងមាន Resolution កម្រិត FHD។

នេះជាម៉ូដែលទូរសព្ទថ្នាក់កណ្តាលដ៏ល្អមួយ ចេញពីក្រុមហ៊ុនមួយ ដែលមានបំណងចង់ប្រកួតប្រជែងនៅក្នុងទីផ្សារដ៏ក្តៅគគុកមួយ ដែលស្ថិតនៅពីក្រោមផលិតផលទូរសព្ទ Android លេចធ្លោដទៃទៀតចេញពីក្រុមហ៊ុនធំៗ ដូចជា Samsung និង Huawei ជាដើម។
នៅក្នុងឆ្នាំនេះ កាមេរ៉ាដែលមាន Sensor ទំហំ 48 megapixel របស់ក្រុមហ៊ុន Sony បានបង្ហាញអំពីប្រជាប្រិយភាពដ៏គួរឱ្យកត់សម្គាល់ និងមានតម្លៃទាបផងដែរ ដោយធ្វើការវិភាគលើទូរសព្ទ Redmi Note 7 ដែលមានតម្លៃ $150 ក៏មានបំពាក់កាមេរ៉ាប្រភេទនេះដែរ។
សេចក្តីរាយការណ៍របស់គេហទំព័រ GSM Arena បានលើកឡើងថា តម្លៃរបស់ទូរសព្ទ Nokia X71 ចាប់ផ្តើមក្នុងតម្លៃប្រហាក់ប្រហែល $385 ដែលនឹងចាប់ផ្តើមដាក់លក់នៅដំណាច់ខែមេសានេះហើយ។

ក្រុមហ៊ុន HMD ក៏បានបញ្ជាក់បន្ថែមទៀតថា ម៉ូដែល X71 នឹងត្រូវបានដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន និងតៃវ៉ាន់ ហើយក្នុងនោះគេហទំព័រ GSM Arena បានធ្វើការកត់សម្គាល់ថា ឧបករណ៍មានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងម៉ូដែល X71 អាចនឹងត្រូវផលិតឡើងសម្រាប់ដាក់លក់នៅក្នុងទីផ្សារតំបន់អឺរ៉ុប ជ្រកក្រោមស្លាកសញ្ញាម៉ូដែល Nokia 8.1 Plus ដែលគេរំពឹងថាអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់បំផុតនៅត្រឹមសបា្តហ៍ក្រោយនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

វិធីបន្ថែមឃ្លាំងផ្ទុកទិន្នន័យ សម្រាប់ PlayStation 4

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

នេះជាតិចនិក ដើម្បីទទួលបានទំហំ hard drive កាន់តែធំនៅក្នុងម៉ាស៊ីនហ្គេម PS4 បន្ថែមជាមួយគន្លឹះមួយចំនួនទៀត។ ឃ្លាំងផ្ទុកទិន្នន័យ គឺជាចំណុចដ៏សំខាន់មួយ នៅក...

Fujifilm នាំយកបទពិសោធន៍ថ្មីមកកាន់កាមេរ៉ា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

ក្រុមហ៊ុន Fujifilm ទើបនឹងបានប្រកាសអំពីផលិតផលកាមេរ៉ា Instax ថ្មីចុងក្រោយបង្អស់ នោះគឺកាមេរ៉ាម៉ូដែល Instax Mini LiPlay។ ដូចគ្នានឹងកាមេរ៉ា Instax Mini ...

ផលិតផល DeX Pad របស់ Samsung នឹងចេញលក់ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីកាលបរិច្ឆេទ នៃការចេញលក់ផលិតផល DeX Pad ថ្មី។ Dex Pad ជាឧបករណ៍បង្គុំមួយប្រភេទ ដែលប្រែក្លាយទូរសព្ទ Smartphone ម៉ូដ...

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

Tomnerb.Com - YouTube Channel