ចូលចិត្តទំនើប

ការសិក្សាមួយបាននិយាយថា ទូរស័ព្ទ Nokia ល្អប្រសើរជាងទូរស័ព្ទ Samsung ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android ?

ដោយ: ភារុន 9 AM, Wednesday, 04 Sep, 2019

យោងទៅតាមការសិក្សាថ្មីមួយ បានបង្ហាញថាទូរស័ព្ទម៉ាក Nokia កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពទៅកំណែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android ដែលមានល្បឿនលឿនជាងទូរស័ព្ទម៉ាក Samsung, LG, Xiaomi, Huawei ឬ ផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុនដទៃទៀត។
នេះបើយោងទៅតាមការស្រាវជ្រាវរបស់ Counterpoint បានរកឃើញថា 96% នៃទូរស័ព្ទម៉ាក Nokia ដែលបានបញ្ចេញលក់ និងចាប់តាំងពីការចេញនូវប្រព័ន្ធប្រតិបត្តិការ Android Pie ត្រូវបានភ្ជាប់មកជាមួយ ឬក៏ធ្វើបច្ចុប្បន្នភាពទៅកំណែប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយ។ ទូរស័ព្ទម៉ាក Samsung, Xiaomi, Huawei ទំនងជាមានតួលេខត្រឹមតែ 80% បូកប៉ុណ្ណោះ ហើយក៏មិនមានផលិតផលនៃក្រុមហ៊ុនផ្សេងទៀត ដែល Counterpoint បានធ្វើការសិក្សាស៊ីជម្រៅជាងនេះផងដែរ។ ម្យ៉ាងទៀត ផលិតផលរបស់ Lenovo និង Oppo ក៏ស្ថិតនៅតួលេខក្រោម 50% ខណៈដែលផលិតផលរបស់ LG, Vivo និងផលិតផលរបស់ក្រុមហ៊ុនដទៃទៀតគឺមានតួលេខទាបជាង 20%។ ការធ្វើបច្ចុប្បន្នភាព ដែលមានល្បឿនយឺត គឺជាបញ្ហាមិនចេះរីងស្ងួតសម្រាប់ផលិតផល ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ។



ក្រុមហ៊ុន Google កំពុងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ Android ដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច ដើម្បីផ្តល់នូវការធ្វើបច្ចុប្បន្នភាព ឱ្យមានល្បឿនកាន់តែលឿនជាងមុន។ ម្យ៉ាងទៀត វាក៏ចាប់ផ្តើមតម្រូវឱ្យទូរស័ព្ទ ដែលមានប្រជាប្រិយភាព អាចទទួលបានការតំឡើងបច្ចុប្បន្នភាពដ៏មានសុវត្ថិភាពយ៉ាងតិច 2ឆ្នាំ ផងដែរ ហើយវាក៏មានភាពសំខាន់ជាង ការធ្វើបច្ចុប្បន្នភាពលក្ខណៈពិសេសនៅក្នុងស្មាតហ្វូន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

SteelSeries បានផលិតកាសស្តាប់ឥតខ្សែដ៏ល្អបំផុត សក្តិសមជាមួយនឹង Nintendo Switch

ដោយ: ភារុន 8 AM, Monday, 09 Sep, 2019

បន្ទាប់ពីក្រុមហ៊ុន Nintendo Switch បានបើកដំណើរការឧបករណ៍លេងហ្គេមដ៏ល្អបំផុតរបស់ខ្លួន ដោយគ្មាការគាំទ្រពី Bluetooth អស់រយៈពេលជាយូរណាស់មកហើយ។ ទីបំផុតឥឡូ...

រថយន្ត Lexus LS 500 ស៊េរី 2018

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

រថយន្ត Lexus ប្រភេទរថយន្តលក្ខណៈគ្រួសារដ៏ធំជាងគេ បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ពីរថយន្តដែលមានរូបរាងសាមញ្ញ ប្រែមកជារថយន្តបែបស្ព័រ ដ៏ឡូយឆាយ ជាមួយរថយ...

Microsoft បង្ហាញម៉ូដែល Surface Hub 2 កាន់តែធំ

ដោយ: ដួងច័ន្ទ 4 PM, Monday, 22 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងផលិត Version ថ្មីមួយនៃម៉ូដែល Surface Hub 2 ដែលមានទំហំកាន់តែធំ។ នៅក្នុងព្រឹត្តិការណ៍សន្និសីទមួយនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃនេ...

LG នាំយក Alexa ទៅកាន់ទូរទស្សន៍ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Jun, 2019

នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន LG បានប្រកាសថា ផលិតផលទូរទស្សន៍ ThinQ AI ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុននឹងគាំទ្រដល់មុខងារ Amazon Alexa ហើយនាពេលនេះ...

Tomnerb.Com - YouTube Channel