ចូលចិត្តទំនើប

ព័ត៌មានបែកធ្លាយ អំពីទូរសព្ទ Nokia ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 04 Jan, 2019

ដោយសារមានព័ត៌មានបែកធ្លាយជាច្រើន ម៉ូដែលទូរសព្ទ Smartphone ថ្មីពី Nokia ដែលមានកាមេរ៉ាចំនួន 5 គ្រឿង មិនមែនជារឿងអាថ៌កំបាំងទៀតទេ ហើយទូរសព្ទម៉ូដែលថ្មីនេះអាចជាម៉ូដែលទូរសព្ទមួយ ដែលបង្កប់ឱ្យចំណុចទាក់ទាញដ៏ច្រើនសម្រាប់ឆ្នាំថ្មី ឆ្នាំ 2019 នេះ។
លោក Evan Blass ដែលជាអ្នកបញ្ចេញព័ត៌មានបែកធ្លាយដ៏ល្បីល្បាញមួយរូប ជាមួយនឹងគេហទំព័រ MySmartPrice បានចេញផ្សាយរូបភាព និងវីដេអូ នៃម៉ូដែលទូរសព្ទ Android One ដែលពេលនេះត្រូវបានហៅឈ្មោះថ្មីថា Nokia 9 PureView ហើយវាក៏បានបង្ហាញភស្តុតាងយ៉ាងច្បាស់ថា កាមេរ៉ាខាងក្រោយ មានទម្រង់ដូចជាពីងពាង មិនមែនជាចំណុចទាក់ទាញតែមួយមុខនៅលើទូរសព្ទម៉ូដែលថ្មីនេះឡើយ។

ទូរសព្ទថ្មីនេះមានឧបករណ៍ Fingerprint Reader ស្ថិតនៅខាងក្រោមផ្ទៃអេក្រង់។ វានៅតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចាស់ដែលបានប្រើប្រាស់ក្នុងឆ្នាំ 2018 គឺ Snapdragon 845 ជំនួសឱ្យប្រព័ន្ធប្រតិបត្តិការ 855 ប៉ុន្តែអ្នកអាចរំពឹងថានឹងទទួលបាន RAM ទំហំ 6GB ឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB មុខងារបញ្ចូលថាមពលដោយគ្មានខ្សែ និងអេក្រង់ប្រភេទ 2K ទំហំ 6 inch ជាមួយនឹងបច្ចេកវិទ្យា HDR10 និង Ratio បញ្ឈរពេញ (Tall Aspect Ratio)។
ចុះតើសមត្ថភាពកាមេរ៉ាខាងក្រោយរបស់វាវិញអាចធ្វើអ្វីបានខ្លះ? កាមេរ៉ានៅលើទូរសព្ទថ្មីនេះទំនងដូចជាការវិវត្តថ្មីមួយ នៅលើអ្វីដែលអ្នកបានឃើញនៅលើឧបករណ៍ម៉ូដែល PureView ដែលមានដូចជាទូរសព្ទ Lumia 1020 ជាដើម។ កាមេរ៉ាទាំង 5 គ្រឿងនឹងដំណើរការរួមគ្នា ដើម្បីចាប់យករូបភាព មានទម្រង់កាន់តែច្បាស់ និងលម្អិត ជាងកាមេរ៉ាធម្មតា និងមានពន្លឺភ្លឺជាងកាមេរ៉ាទូរសព្ទ Smartphone ដទៃទៀតរហូតដល់ 10 ដង។ ចំណុចពិសេសនៃកាមេរ៉ានេះ អាចធ្វើឱ្យទូរសព្ទនេះជាជម្រើសរបស់អ្នក បើសិនជាអ្នកចង់បានទូរសព្ទដែលមានសមត្ថភាពកាមេរ៉ាជាចម្បង ហើយមិនចង់ធ្វើការចំណាយច្រើន។

ចំពោះការបង្ហាញវត្តមានជាផ្លូវការ យោងតាមគេហទំព័រ Nokia Anew បានទទួលព័ត៌មានក្រៅផ្លូវការថា ការណែនាំវត្តមានដំបូងនៃទូរសព្ទម៉ូដែលថ្មីនេះ នឹងត្រូវប្រព្រឹត្តទៅនៅចុងខែមករា ប៉ុន្តែក្នុងករណីនេះវាហាក់ដូចជាមិនសូវសមស្រប សម្រាប់ការបង្ហាញវត្តមាននៅចន្លោះព្រឹត្តិការណ៍ CES ដែលនឹងប្រព្រឹត្តទៅនៅដើមខែមករា និងព្រឹត្តិការណ៍ Mobile World Congress នៅចុងខែកុម្ភៈ។ ក្នុងនោះ យើងក៏អាចប៉ាន់ប្រមាណថា ក្រុមហ៊ុន Nokia នឹងធ្វើការដាក់បង្ហាញទូរសព្ទ 9 PureView នៅក្នុងព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ធំៗទាំងពីរនេះ ដែលនេះជាឱកាសដែលមនុស្សកាន់តែច្រើនធ្វើការផ្តោតអារម្មណ៍ទៅលើព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា និងទូរសព្ទថ្មីៗ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ExoLens Pro ផ្តល់មុំថតរូប កាន់តែធំទូលាយ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

ExoLens Pro គឺជាឧបករណ៍ដែលផ្តល់នូវ ការថតរូបបែបអាជីព ផលិតនូវរូបភាពមានគុណភាពកម្រិតខ្ពស់។ វាពង្រីកផ្ទៃរូបភាព នៅលើកាមេរ៉ារបស់ទូរសព្ទ iPhone ដោយពុំចាំបាច...

Jules Verne ប៊ិចអច្ឆរិយ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

Lernstift Jules Verne Edition ប៊ិចកំពូលហាយធេក ដែលមកជាមួយ Feature ញ័រប្រាប់ម្ចាស់ពេលសរសេរខុស អាច​ប្រើបានជាមួយកុំព្យូទ័រ និងស្មាតហ្វូនទៀតផង។ បន្ទាប់...

កម្មវិធីសិក្សាទាំង 10 នៅលើ Android

ដោយ: ដួងច័ន្ទ 11 PM, Saturday, 25 Nov, 2017

ការប្រើប្រាស់ទូរសព្ទ Smartphone ឬ Tablet សម្រាប់ការសិក្សាកំពុង មានសន្ទុះកើនឡើងជាលំដាប់។ ពួកវាជាឧបករណ៍ ដែលនៅជាប់នឹងខ្លួនអ្នកស្ទើរគ្រប់ពេល ដែលមានន័យថ...

ទូរសព្ទ LG G8 នឹងមានឧបករណ៍ បំពងសម្លេងដ៏ពិសេស

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន LG នៅតែបន្តការប្រកាសមុន ដោយធ្វើការបង្ហើបបន្តិចម្តងៗអំពីផលិតផលទូរសព្ទថ្មី ម៉ូដែល G8 ThinQ ហើយនៅថ្ងៃនេះសេចក្តីប្រកាសព័ត៌មាន បានផ្តោតជាមួយនឹ...

Tomnerb.Com - YouTube Channel