ចូលចិត្តទំនើប

Nokia ប្រកាសថាទូរស័ព្ទ Nokia 7 plus នឹងប្រតិបត្តិការជាមួយប្រព័ន្ធ Android 9 Pie

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

ទូរស័ព្ទ Nokia 7 plus របស់ក្រុមហ៊ុន Nokia កំពុងចូលរួមជាមួយក្រុមដ៏តូចមួយ ដែលមិនមែនជាក្រុមទូរស័ព្ទពីមុន ដើម្បីអាចទទួលបានការ Update ទៅជាប្រព័ន្ធប្រតិបត្តិការ Android 9 Pie។ កាលពីថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ 2018 កន្លងទៅនេះមន្រ្តីប្រធាន HMD Global Product លោក Juho Sarvikas បានប្រកាសថាការ Update version ថ្មីនេះ ត្រឹមតែទូរស័ព្ទចាំបាច់ៗនោះទេ ដែលអាចធ្វើបាន ក្រៅពីទូរស័ព្ទ Nokia នៅមានទូរស័ព្ទ Motorola ស៊េរីថ្មីចំនួន 8 គ្រឿងផ្សេងទៀត និង ទូរស័ព្ទ OnePlus 6 ដែលអាចដំណើរការ Update ទៅជា Version Android 9 Pie ផងដែរ។

ប្រព័ន្ធប្រតិបត្តិការ Android 9 Pie បាននាំមកនូវមុខងារថ្មីៗបន្ថែមជាច្រើនដូចជា៖ Adaptive Battery, ការធ្វើកំណែសម្រួលកម្មវិធីរុករក និងកម្មវិធីជូនដំណឹង ឱ្យកាន់តែប្រសើរជាងមុន។ លើសពីនេះទៅទៀតអ្វីដែលគួរឱ្យកត់សម្គាល់អំពីទូរស័ព្ទ Nokia 7 Plus ដែលនឹងក្លាយជាទូរស័ព្ទ Non-Pixel ដំបូងបង្អស់របស់ក្រុមហ៊ុន ដែលទទួលបាននូវលក្ខណៈពិសេស Digital Wellbeing នឹងបង្ហាញនៅលើ Dashboard នៅក្នុងកម្មវិធី Habits របស់ទូរស័ព្ទ និងកម្មវិធីតាមដានពេលវេលាក្នុងការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនរបស់អ្នកផងដែរ។

ការ Update នឹងដំណើរការក្នុងដំណាក់កាលសាកល្បង ហើយវានឹងពង្រីកបន្ថែមទៅលើការតំឡើងជាមូលដ្ឋានដំបូង 10% ។ លើសពីនេះទូរស័ព្ទ Nokia 7 Plus គឺជាទូរស័ព្ទប្រតិបត្តិការជាមួយប្រព័ន្ធ Android ដែលអ្នកត្រូវចំណាយថវិកា 400$ ទើបអាចក្លាយជាម្ចាស់ទូរស័ព្ទថ្មីនេះ។ ទូរស័ព្ទទំនើបនេះមិនមានលក់នៅសហរដ្ឋអាមេរិកទេ ប៉ុន្តែទីផ្សារដែលក្រុមហ៊ុនផ្តោតលើ គឺនៅប៉ែកអាស៊ី និងឥណ្ឌា។ ទូរស័ព្ទ Nokia 6.1 ត្រូវបានគេរំពឹងថានឹងអាចធ្វើការ Update version ថ្មីនេះបានផងដែរ។ ការចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie កំពុងមានសន្ទុះខ្លាំងក្លា ហើយការ Update version ថ្មីនេះក៏កាន់តែមានល្បឿនលឿនជាងមុន ដោយសារតែមកពីលក្ខណៈពិសេសនៃប្រព័ន្ធប្រតិបត្តិការ Android Oreo ដែលត្រូវបានឱ្យឈ្មោះថា Project Treble នឹងផ្តល់ភាពងាយស្រួលក្នុងការ Update version ថ្មីនៅក្នុងទូរស័ព្ទរបស់អ្នក។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើបច្ចេកវិទ្យា Linear ពិតជាផ្តល់ជូន នូវភាពស្រស់បែបធម្មជាតិមែនទេ

ដោយ: ទំនើប 7 PM, Tuesday, 06 Feb, 2018

Vegetable Orchestra បង្កើតភ្លេងដ៏ពិរោះរណ្តំជាមួយ និងបន្លែដែលទុកក្នុងទូរទឹកកករយះពេលមួយសប្តាហ៍។តើយើងគួរទុកអាហាររបស់យើងបែបណា ដើម្បីអោយស្រស់និងបានយូរ?ដ...

បច្ចេកវិទ្យាយានយន្ត ឈានមុខទាំង 10 នៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 08 Aug, 2017

នៅក្នុងព្រឹត្តិការណ៍ CES និងព្រឹត្តិការណ៍ Detroit Auto Show កាលពី 2 សប្តាហ៍កន្លងទៅ បានធ្វើឱ្យអ្នកដែលបានចូលរួម ទទួលបាននូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំ...

Suzuki Swift ២០១៧ បង្ហាញខ្លួន នៅជប៉ុន

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រថយន្ត Suzuki Swift ២០១៧ ត្រៀមនឹងដាក់លក់ ជាផ្លូវការនៅប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ Suzuki Swift ២០១៧ របស់ជប៉ុនត្រូវបានឌីហ្សាញឡើងថ្មី នៅក្...

កាមេរ៉ា Canon Selfie បន្ថែមមុខងារ 4K Video

ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018

បច្ចុប្បន្ននេះនៅក្នុងទីផ្សារបច្ចេកវិទ្យា កាមេរ៉ាថតរូបដែលមានសមត្ថភាពខ្ពស់ត្រូវបានបំពាក់ភាគច្រើននៅលើទូរសព្ទ Smartphone ដូចជាទូរសព្ទ Huawei P20 Pro ជ...

Tomnerb.Com - YouTube Channel