ចូលចិត្តទំនើប

ទូរស័ព្ទ Nokia អាច Update ទៅប្រព័ន្ធប្រតិបត្តការ Android Pie ពេលណា?

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ក្រុមហ៊ុន HMD Global ទើបតែបានប្រកាសចេញលក់នូវទូរស័ព្ទ Nokia 7.1 ថ្មី ជាមួយនឹងចំនួននៃការកើនឡើងនៃផលិតផលរបស់ខ្លួន។ អ្នកប្រើប្រាស់ភាគច្រើនប្រហែលជាចាប់ផ្តើមព្រួយបារម្ភថាទូរស័ព្ទ Nokia នឹងមានប្រព័ន្ធប្រតិបត្តិការចាស់ទៀតឡើយ។ ក្រុមហ៊ុន HMD ក៏បានដាក់កាលវិភាគរបស់ខ្លួន សម្រាប់ការចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ដែលនឹងអាច Update នៅក្នុងទូរស័ព្ទម៉ាក Nokia ស៊េរីថ្មីៗ។ លើសពីនេះ ក៏មានដំណឹងល្អ និង អាក្រក់ដែលពាក់ព័ទ្ធទៅនឹងការ Update នេះដូចជា៖ ដំណឹងល្អ នោះគឺការដាក់ឱ្យដំណើរការ នឹងចាប់ផ្តើមពីឥឡូវនេះហើយ ប៉ុន្តែដំណឹងអាក្រក់នោះគឺ ទូរស័ព្ទ Nokia ស៊េរីថ្មីៗ នឹងត្រូវមានតម្លៃថ្លៃជាងបន្តិច។

ខណៈពេលដែលក្រុមហ៊ុន HMD Global បានធ្វើការកំណត់ខ្លួនឯងថា ត្រូវធ្វើឱ្យកេរ្តិ៍ឈ្មោះនៃទូរស័ព្ទ Nokia មានភាពរស់រវើកឡើងវិញម្តងទៀតនៅលើទីផ្សារទូរស័ព្ទចល័ត។ លើសពីនេះ ក្រុមហ៊ុនក៏បានធ្វើការកំណត់បន្ថែមថា នឹងត្រូវតែធ្វើឱ្យទូរស័ព្ទចល័តរបស់ Nokia នេះ អាចដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android នឹងធ្វើឱ្យទូរស័ព្ទនេះកាន់តែមានដំណើរការរហ័សជាងមុន។ ម្យ៉ាងទៀត មិនត្រឹមតែតម្លៃមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានអនុញ្ញាតឱ្យធ្វើអ្វីដែលក្រុមហ៊ុន OEM បានកំណត់ឱ្យមួយចំនួនផងដែរ។ ទូរស័ព្ទ Nokia ភាគច្រើនអាចដំណើរការជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ Android បានល្អ ហើយក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តថា ការដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការនេះ អាចធ្វើឱ្យទូរស័ព្ទកាន់តែមានល្បឿនដំណើរការលឿន និងទាន់សម័យ ប៉ុន្តែការ Update ដើម្បីឱ្យមានសុវត្ថិភាពគឺជារឿងមួយពិបាក។ ហើយការ Update ទៅជាប្រព័ន្ធ Android Pie គឺជារឿងមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរ Platform ដោយបានឆ្លងកាត់ការពិភាក្សាពី ក្រុមប្រឹក្សាភិបាលទាំងអស់របស់ក្រុមហ៊ុន ហើយបន្ទាប់មកទើបធ្វើការសាកល្បងដាក់ឱ្យប្រើប្រាស់។ នេះពិតជាការ សាកល្បងមួយ ដែលត្រូវការ ការប្តេជ្ញាចិត្តខ្លាំងក្លា។ ដូច្នេះ រហូតមកដល់ពេលនេះមានតែ Nokia 7 Plus តែប៉ុណ្ណោះដែលទទួលបាន Android Pie ប៉ុន្តែវានៅតែមានបញ្ហាបន្តិចបន្តួច ដែលវាជាផ្នែកមួយនៃប្រព័ន្ធ Android P Beta។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទូរស័ព្ទ Nokia ម៉ូដែលណាមួយក្នុងចំនោមទូរស័ព្ទ Nokia ស៊េរីក្រោយៗនេះ អ្នកនឹងមានសំណាង ពីព្រោះដោយយោងតាមក្រុមហ៊ុន HDM Global ទូរស័ព្ទ Nokia 6.1 និង Nokia 6.1 Plus (Nokia X6 នៅចិន) នឹងទទួលបាន Android 9 Pie នៅខែ តុលា ឆ្នាំមុននេះ។ ចំណែក ទូរស័ព្ទ Nokia 8 និង Nokia 8 Sirocco ដែលជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន HMD នឹងទទួលបានដំណើរការប្រព័ន្ធប្រតិបត្តិការនេះ នៅខែវិច្ឆិកា ឆ្នាំមុននេះផងដែរ។ រីឯ ទូរស័ព្ទ Nokia 7.1 ដែលបានចេញលក់នៅក្នុងខែ តុលា ឆ្នាំមុននេះ ក៏អាច Update ទៅប្រព័ន្ធប្រតិបត្តិការ Android 9 ផងដែរ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

LG ដាក់បង្ហាញម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ដោយ: ទំនើប 11 AM, Wednesday, 17 Jul, 2019

ថ្ងៃចន្ទ ទី15 ខែកក្កដា ឆ្នាំ2019 នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) ប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ...

Android នឹងមានកម្មវិធីស្រដៀងគ្នានឹង AirDrop ដែរ

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

បើសិនជាអ្នកសាកសួរទៅកាន់អ្នកប្រើប្រាស់ទូរសព្ទ iPhone អំពីកម្មវិធីដែលងាយស្រួលប្រើប្រាស់ និងជាកម្មវិធីដែលពួកគេពេញចិត្ត ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាគឺ...

៤ ចំណុច អ្នកគួរប្រយ័ត្ន ពេលទៅលាងរថយន្ត

ដោយ: ស. លីង 8 PM, Monday, 27 Feb, 2017

ប្រជាជនរស់នៅក្នុងទីក្រុង មមាញឹកណាស់ ដូច្នេះអ្នកមានរថយន្តតែងតែយកយានយន្តរបស់ខ្លួនទៅ លាងសម្អាតនៅសេវាកម្មលាងរថយន្ត។ ទំនើបយល់ពីស្ថានភាពរបស់ម្ចាស់រថយន្តគ...

Microsoft បង្ហាញកុំព្យូទ័រ ARM-Powered Windows 10 ថ្មី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ក្រុមហ៊ុន Microsoft និង Qualcomm បានបង្ហាញជាផ្លូវការនូវកុំព្យូទ័រយួរដៃ ដំណើរការដោយ ARM-Powered Windows 10 ដំបូងនៅថ្ងៃនេះ។ ដូចដែលបានរំពឹងទុកក្រុមហ៊ុ...

Tomnerb.Com - YouTube Channel