ចូលចិត្តទំនើប

Nokia 6 ចេញលក់នៅអាមេរិកក្នុងតម្លៃ $229 នៅខែកក្កដានេះ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Jun, 2017

ក្រុមហ៊ុន Nokia បានត្រឡប់មកកាន់ទីផ្សាទូរសព្ទ Smartphone នៅក្នុងសហរដ្ឋអាមេរិក ជាមួយ នឹងម៉ូដែល Nokia 6 Android ដែលនឹងមានវត្តមានក្នុងខែកក្កដា ឆាប់ៗនេះហើយ។

យើងទាំងអស់គ្នាបានដឹងហើយថា ឧបករណ៍ទំនើបដែលបំពាក់ស្លាកសញ្ញា Nokia កំពុងស្ថិតនៅក្នុងដំណើរត្រឡប់មកកាន់ទីផ្សា នៃការប្រកួតប្រជែងបច្ចេកវិទ្យាទូរសព្ទវិញ បន្ទាប់ពីក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់មួយនេះ បានបង្កើតនូវផលិតផលអាជីវកម្មថ្មី HMD Global ដើម្បីធានាថាម៉ាក សញ្ញា Nokia នៅបន្តមានវត្តមាននៅលើទូរសព្ទ Smartphone តាមរយៈការរៀបចំអាជ្ញាបណ្ណ។

HMD Global បាននាំយកផលិតផល Nokia ជាច្រើនមកកាន់ទីផ្សារួមទាំងផលិតផលទូរសព្ទផងដែរ។ ហើយនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) នៅក្នុងឆ្នាំនេះក្រុមហ៊ុន HMD Global បានបង្ហាញទូរសព្ទ Android ម៉ូដែលថ្មីចំនួនបីគ្រឿង គឺ Nokia 3, Nokia 5 និង Nokia 6។ ទូរសព្ទ Nokia 6 គឺជាផលិតផលទូរសព្ទ Smartphone កម្រិតមធ្យម ដែលបានដាក់លក់នៅ ក្នុងប្រទេសចិនកាលពីដើមឆ្នាំនេះ និងបានបង្កើតចំនួនទិន្នន័យបន្ថែម នៅក្នុងទីផ្សារក្នុងតំបន់អាស៊ី។ ស្របពេលដែលយើងបានដឹងហើយថា ផលិតផលរបស់ Nokia បានគ្រោងទុកសម្រាប់ការចេញលក់ ជាសកល ប៉ុន្តែពេលនេះយើងទទួលបានដំណឹងលម្អិត នៃការមានវត្តមាននៅអាមេរិក។លៃ $229 ដែលមានជម្រើសតែពីរពណ៌ប៉ុណ្ណោះគឺ ខ្មៅ និងទឹកប្រាក់។ វានឹងចេញលក់ម៉ូដែលពណ៌ខៀវ និងពណ៌ទង់ដែង បន្តបន្ទាប់ទៀតនៅចុងឆ្នាំនេះ។

Nokia-6-Tomnerb-02

ទូរសព្ទម៉ូដែលថ្មីនេះ នឹងដំណើរការជាមួយប្រព័ន្ធ Android Nougat និងប្រើប្រាស់បន្ទះឈីប Qualcomm SnapDragon 430, មានស៊ីមពីរ, មាន RAM ទំហំ 3GB និងមានទំហំឃ្លាំងផ្ទុកទំហំ 32GB និងអាចពង្រីកបានរហូតដល់ទំហំ 128GB ជាមួយនឹង MicroSD ។ វាមានអេក្រង់ IPS LCD ទំហំ 5.5” មានបច្ចេកវិទ្យា full HD 1920 x 1080, មានកាមេរ៉ាមុខទំហំ 8 Mega Pixel និងមានថ្មកម្លាំ 3,000 mAh។ ក្រុមហ៊ុន HMD Global បានផ្តោតការរចនារូបរាងផលិតផលរបស់ ទូរសព្ទជាមួយលោហៈធាតុ Unibody តំឡើងដោយដៃ ពីលោហៈធាតុអាលុយមីញ៉ូមមានប្រមាណ 6,000 បែប។ អនុប្រធានក្រុមហ៊ុន HMD Global នៅក្នុងសហរដ្ឋអាមេរិក លោក Maurizio Angelone បានពន្យល់ថា «វានាំមកនូវអារម្មណ៍ដ៏ពិសេសមួយ ដើម្បីណែនាំជំនាន់ថ្មីនៃប្រិយមិត្តរបស់ Nokia នៅអាមេរិក ស្របពេលដែលទូរសព្ទថ្មីនេះ នឹងនាំមកជូនប្រិយមិត្តចាស់ៗរបស់ Nokia នូវផលិតផលទូរសព្ទ ដែលមានបច្ចេកវិទ្យាខ្ពស់ និងបទពិសោធន៍ដែលទូរសព្ទ Nokia ធ្លាប់បានផ្តល់ ដល់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុនបានអះអាងថា «ទូរសព្ទ Nokia 6 នឹងក្លាយជា ឧទាហរណ៍នៃការអនុវត្តការងារកម្រិតខ្ពស់ ការច្នៃម៉ូដ និងការផលិតដោយដៃ ហើយក្រុមហ៊ុនពិតជា មានមោទនភាពនាំមកជូនអតិថិជនសញ្ជាតិអាមេរិក នូវជម្រើសទូរសព្ទ Smartphone ដែលនឹងមិន ធ្វើឱ្យពួកគេចំណាយប្រាក់ដោយទទេឡើយ»។

ទោះបីទូរសព្ទ Nokia 6 មិនមែនជាផលិតផល ដែលនឹងផ្លាស់ប្តូរពិភពទូរសព្ទ Smartphone ក្តី ក៏វាបានគូសចំណាំនៅលើទំព័រប្រវត្តិសាស្រ្ត នៃប្រព័ន្ធទំនាក់ទំនងចល័តកម្រិតខ្ពស់មួយដែរ។ វាក៏បាន គូសចំណាំជាទូរសព្ទ Android ដំបូងដែលនឹងបំពាក់ស្លាកសញ្ញា Nokia ហើយយោងតាមព័ត៌មានលេចលឺ ក្រុមហ៊ុន Nokia នឹងផលិតទូរសព្ទលំដាប់ខ្ពស់ ចំនួនពីរគ្រឿងទៀត។

ព័ត៌មានមួយនេះបានចេញផ្សាយរយៈពេល ពីរទៅបី ថ្ងៃ បន្ទាប់ពីទូរសព្ទ Nokia 3 និង Nokia 5 បានដាក់លក់ជាលក្ខណៈកក់ទុកមុន តាមរយៈគេហទំព័រ Amazon នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ មិនទាន់មានការអះអាងណាមួយឡើយថា ប្រភេទទូរសព្ទទាំងនេះនឹងចេញលក់ នៅលើទីផ្សានៅសហ រដ្ឋអាមេរិកនៅឡើយទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេមិនអាចធ្វើការបកស្រាយ លើផលិតផលដែលនឹងចេញលក់នៅខែតុលា។

អត្ថបទអ្នកចង់អាន

Apple លុបចោលផែនការផលិត AirPower

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 03 Apr, 2019

ក្រុមហ៊ុន Apple បានលុបចោលផែនការផលិតឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower ដោយក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានផលលំបាកនៅក្នុងការសម្រេចឱ្យបាននូវស្តង់ដាខ...

រីករាយជាមួយទូរសព្ទ LG G6 របស់អ្នកឱ្យបានដល់កម្រិតកំពូល

ដោយ: ដួងច័ន្ទ 10 PM, Thursday, 01 Jun, 2017

ទូរសព្ទ LG G6 គឺជាទូរសព្ទ Smartphone កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់តាមបែបផែនថ្មីមួយ។ ទូរសព្ទនេះផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្...

ដំណឹងល្អ! សម្រាប់អ្នកលក់តាមអនឡាញ ឥឡូវនេះ Facebook កំពុងសាកល្បងShopping Mode សម្រាប់ការ Live លក់ផ្ទាល់

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

បច្ចុប្បន្ននេះ Facebook កំពុងសាកល្បងលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្មលក់ទំនិញតាមអនឡាញ កាន់តែមានប្រសិទ្ធភាព ចំពោះការ Live ផ្ទាល់នូវ...

FITT360 កាមេរ៉ាក្រវ៉ាត់ក 360ដឺក្រេ ដំបូងគេបង្អស់

ដោយ: Belle 7 PM, Wednesday, 24 Jan, 2018

ប្រិយមិត្តទំនើបទាំងអស់ អាចនឹងដឹងហើយថា ប្រឌិតភាពនៃកាមេរ៉ាវិវឌ្ឍទៅមុខ កាន់តែអស្ចារ្យ រូបរាងល្អប្លែកភ្នែក ផ្ដិតយករូបភាពកាន់តែច្បាស់ និងផ្ដល់ភាពងាយស្រួ...

Tomnerb.Com - YouTube Channel