Nokia សហការជាមួយក្រុមហ៊ុន Cellcard ដើម្បីពង្រីកបច្ចេកវិទ្យា 3G នៅកម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័ររបស់ Nokia នាពេលថ្មីៗនេះ បានបង្ហាញថាក្រុមហ៊ុននឹងសហកាពង្រីក និងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធ 3G និង LTE ជាមួយក្រុមហ៊ុនCellcard ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាតាមប្រព័ន្ធរលកធាតុអាកាស ឱ្យសមស្របតាមតម្រូវការ។ ការអភិវឌ្ឍន៍នេះ នឹងបង្កើនសក្តានុភាពសម្រាប់ក្រុមហ៊ុន Cellcard ក្នុងការផ្គត់ផ្គង់សេវាកម្មទូរសព្ទចល័តល្អផ្តាច់គេ និងអនុញ្ញាតឱ្យអតិថិជនរបស់ Cellcard បានទទួលនូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាទូរសព្ទដៃចល័ត នៅប្រទេសកម្ពុជា។
ក្រុមហ៊ុនCellcard បានដាក់ឱ្យប្រើប្រាស់សេវាកម្ម LTE នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ និងបានពង្រីកតំបន់សេវាកម្មកាន់តែទូលំទូលាយ។ នាពេលបច្ចុប្បន្ន ការពង្រីកសេវាកម្មដែលមានការចូលរួមពី Nokia បានប្រមាណ ១៥០០ ទីតាំងបន្ថែម ដែលនាំឱ្យសេវាកម្មទូរសព្ទចល័តមួយនេះ មានឥទ្ធិពលនៅតាមបណ្តាខេត្ត និងទីជនបទ។
បច្ចេកវិទ្យា Global Services និង Single RAN របស់ Nokia នឹងអនុញ្ញាតឱ្យ Cellcard អាចដំណើរការសេវា 2G/3G/4G ក្នុងពេលតែមួយ នៅលើទូរសព្ទតែមួយ ដែលនឹងជួយឱ្យប្រតិ បត្តិការរបស់ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ អាចពង្រីកសក្តានុពលវិនិយោគ បានកាន់តែទូ លាយ។ ក្រុមហ៊ុន Cellcard ក៏នឹងប្រើប្រាស់ឧបករណ៍ IP edge router ពីប្រព័ន្ធមេ Nokia’s 7750 Service Router (SR) ដើម្បីធានាថាក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ សម្រាប់តម្រូវការនៃ សេវាកម្មដែលដំណើរការដោយបច្ចេកវិទ្យាដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូចជា 5G និង Internet of Thing (IoT)។ យោងតាមទំនើបនីយកម្មនៃកម្មវិធីនេះ Cellcard នឹងប្រើប្រាស់ ឧបករណ៍ Nokia 9500 Microwave Packet Radio ដើម្បីសម្រួលដល់ដំណើរបញ្ជូនទិន្នន័យ ពីទិន្នន័យដើម ទៅកាន់ប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុន និងធ្វើការចែកចាយឱ្យបានទូលំទូលាយ ស្របតាមការកើនឡើងនៃការប្រើប្រាស់ទិន្នន័យសេវាកម្មទូរសព្ទទូទាំងប្រទេស។
គម្រោងនៃកិច្ចសហការមួយនេះ នឹងនាំមកនូវបច្ចេកវិទ្យាថ្មីមួយទៀតផងដែរ គឺ Nokia SurePay ដែលនឹងផ្តល់នូវជម្រើសសម្រាប់នៃការទូទាត់ ដែលមានភាពបត់បែន និងច្រើនជម្រើសសម្រាប់ ចំណែកទីផ្សាផ្សេងៗគ្នា។ បន្ថែមពីនេះទៀត ក្រុមហ៊ុនក៏អាចបង្កើតនូវផលិតផលថ្មីៗ ដូចជាសេវា កម្មផ្ទាល់ខ្លួន និងការផ្តល់ជូនពិសេសបន្ថែមសម្រាប់អតិថិជន។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងថា «ពួកយើងពិតជាមាន មោទនភាព ដែលបានសហការជាមួយក្រុមហ៊ុន Nokia ដើម្បីនាំមកនូវសេវាកម្ម LTE ល្អបំផុត មកជូនអិតថិជនរបស់យើង។ ការពង្រីកវិសាលភាពសេវាកម្មរបស់យើង នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទដៃឈានមុខគេ។ អ្នកជំនាញការរបស់ Nokia នឹងជួយឱ្យយើងផ្តល់នូវសេវាគ្របដណ្តប់កាន់តែប្រសើរជាងមុន និង សេវាកម្មប្រកបដោយគុណភាព សម្រាប់អតិថិជនរបស់យើង»។
លោក Harald Preiss ប្រធានផ្នែកសាខានៅអាស៊ីរបស់ក្រុមហ៊ុន Nokia បាននិយាយថា «យើងពិតជារីករាយនឹងជួយពង្រីក និងពង្រឹងបច្ចេកវិទ្យាបណ្តាញសេវាកម្មទូរសព្ទចល័តជាមួយ ក្រុមហ៊ុន Cellcard។ នៅពេលដែលគម្រោងនេះបានបំពេញគ្រប់លក្ខខណ្ឌ ក្រុមហ៊ុនCellcard នឹងចែកចាយនូវសេវាកម្មទូរសព្ទចល័តឈានមុខគេ ទៅកាន់អតិថិជនទាំងក្នុងទីក្រុង និងទីប្រជុំ ជន។ បទពិសោធន៍នៃបច្ចេកវិទ្យាថ្មីដែលអតិថិជនបានទទួល នឹងនាំឱ្យក្រុមហ៊ុនមានលទ្ធភាព ទាក់ទាញអតិថិជនបន្ថែម និងអាចកាត់បន្ថយកម្រិតនៃការប្រកួតប្រជែង ជាមួយក្រុមហ៊ុនដទៃ។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ Nokia នឹងជួយឱ្យទស្សនវិស័យរបស់ក្រុមហ៊ុន Cellcard ក្នុងការនាំមកនូវសេវាកម្មទូរសព្ទចល័តស្តង់ដា ឈានមុខគេក្លាយជាការពិត។»