ចូលចិត្តទំនើប

Nokia ត្រឡប់មកវិញហើយ ម្តងនេះសម្បកធ្វើពីលោហៈ!

ដោយ: ដាលីស 12 AM, Wednesday, 16 Mar, 2016

ឆ្នាំ2016 នេះជាឆ្នាំដែល Nokia អតីតជើងឯកលេខមួយ ក្នុងទីផ្សារទូរស័ព្ទដៃ បានសន្យាថា នឹងត្រឡប់មកផលិត​ទូរស័ព្ទ​ដៃជាថ្មីម្តងទៀត បន្ទាប់ពីកាលពីពេលមុននេះត្រូវបាន Microsoft ទិញយកទៅ ដោយមានកិច្ចសន្យាថា នឹងមិន​ផលិត​ទូរស័ព្ទដៃទៀតទេរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2015 ដែលពេលនេះបានផុតកំណត់បាត់ទៅហើយ។

ហើយនៅក្នុងឆ្នាំនេះឯង ក៏មានលេចឮដំណឹងថា Nokia នឹងសុំត្រឡប់ចូលមករកទីផ្សារស្មាតហ្វូនម្តងទៀត និងដែល​សំខាន់នោះ គឺខាង Nokia អាចនឹងមិនជ្រើសរើសប្រើប្រព័ន្ធប្រតិបត្តិការ របស់ម៉ៃក្រូសហ្វត៍គឺ Windows 10 នោះទៀតទេ តែនឹង​បែរមកជ្រើសរើសប្រើ Android OS ដែលជាប្រព័ន្ធប្រតិបត្តិការ ដែលបានទទួលការពេញនិយមខ្លាំងជាងវិញម្តង ហើយក្នុងឆ្នាំ​នេះ​យើងអាចនឹងបានឃើញស្មាតហ្វូនពី Nokia ដល់ទៅ 3ស៊េរីដែលត្រូវចេញមកថ្មីៗទៀតផង។

ថ្មីៗបំផុតនេះ មានបែកធ្លាយចេញរូបភាពមួយឈុតថ្មី ដែលជារូបភាពរបស់ស្មាតហ្វូនពី Nokia ដោយតាមរយៈ​រូបភាព​ទាំងនោះ យើងមើលឃើញថា តួទូរស័ព្ទនឹងចេញមកព្រមជាមួយការឌីហ្សាញបែបថ្មី ដែលយើងមិនដែល​ឃើញនៅលើ​ទូរស័ព្ទ​ដៃ Nokia ពីមុនមកឡើយ ហើយថែមទាំងជាស្មាតហ្វូន ដែលមានសម្បកធ្វើពីលោហៈទៀតផង៕

NokiaAndroid-01

NokiaAndroid-03

NokiaAndroid-04

អត្ថបទអ្នកចង់អាន

LCD Projector ជំនាន់ថ្មីពី Epson

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

បើសិនជាអ្នកចង់បានជម្រើស Projector ប្រភេទ 4K ដែលមិនមានតម្លៃថ្លៃហួសហេតុពេក នោះផលិតផលរបស់ Epson ជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុ...

បច្ចេកវិជ្ជាកុំប្រេស័រ INVERTER LINEAR របស់ទូរទឹកកក LG ផ្តល់នូវការ សន្សំសំចៃភ្លើង និងគ្មានសំលេងរំខាន

ដោយ: ទំនើប 10 PM, Friday, 24 Mar, 2017

ក្រុមហ៊ុន LG Electronics បានប្រកាសអំពី ភាពជោគជ័យលើការលក់ទូរទឹកកក ដែលបំពាក់ទៅដោយកុំប្រេស័រ Inverter Linear របស់ខ្លួនអស់ 15 លានគ្រឿងទូទាំងពិភពលោក ។ ក...

Spy pen ប៊ិច ភ្នាក់ងារសម្ងាត់

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

ទស្សនាហើយទស្សនាទៀត មិនដឹងជាប៉ុន្មានភាគទៅហើយទេ សម្រាប់ខ្សែភាពយន្តភ្នាក់ងារសម្ងាត់ លំដាប់ថ្នាក់ពិភព​លោក ជេមស៍ បនដ៍ 007 តែ​ក៏នៅតែមើលទៅឡូយសង្ហា និងពូកែ...

កុំព្យូទ័រយួរដៃ តម្លៃទាប

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  មិនមែនគ្រប់កុំព្យូទ័រយួរដៃ គុណភាពខ្ពស់ទាំងអស់ សុទ្ធតែមានតម្លៃខ្ពស់ទេ។ Laptop មួយចំនួនអាចមានតម្លៃទាបជាង 500$។ នៅលើគេហទំព័រទំនើប អ្នកអាចស្វែងរកបានក...

Tomnerb.Com - YouTube Channel