ចូលចិត្តទំនើប

Niwa ទូដាំបន្លែ តាមរយៈទូរស័ព្ធដៃ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

អាហារការហូបចុកដ៏ល្អ តើនរណាមួយមិនចូលចិត្ត? បន្លែ អ័រហ្កានិកគ្មានជាតិគីមី​ ដែលមានដាក់លក់​នៅ​លើទីផ្សារ អាច​ទុកចិត្តបានប៉ុនណា មិនដឹងឡើយ? តែបើយើងដាំខ្លួនឯង ធានាថាទុកចិត្ត 100% ដូច្នេះសូម​អញ្ជើញជួបជាមួយ Niwa ទូដាំបន្លែនា​ពេលអនាគត។

អស់បញ្ហារឿងគ្មានចំណេះដឹង ក្នុងការដាំបន្លែ និងមិនបាច់កង្វល់ថា ដីភក់នឹងប្រឡាក់ប្រឡូសនោះឡើយ ព្រោះ Niwa បានធ្វើការអភិវឌ្ឍន៍ទាំង Software និង Hardware ជាង3ឆ្នាំមកហើយ ដោយប្រព័ន្ធ​ការ​ដាំដុះបន្លែ​ នៅក្នុងទូដែលជា Hydroponic ទើបអស់បញ្ហារឿងដី។ ដោយ Application ដែលមានព័ត៌មានពីបន្លែ​ ដែលត្រូវ​ដាំ​គ្រប់គ្រាន់ ទើបវាអាចសម្រួល សភាពធាតុអាកាសខាងក្នុងទូ ឱ្យស័ក្តិសមត្រូវនឹងបន្លែដែលចង់ដាំ ទើបអ្នកអាចជឿ​ជាក់ក្នុងចិត្តបានថា បន្លែដែលចិញ្ចឹមនោះនឹងរីកធំធាត់ឡើង យ៉ាងរឹងប៉ឹងពិតប្រាកដ។

ការប្រើប្រាស់ Niwa ក៏មានតែ3ដំណាក់កាលងាយៗ ប៉ុណ្ណោះ ទីមួយ គឺចាប់ផ្តើមដាក់ដាំបន្លែនៅក្នុង Niwa ដែលកែ​សម្រួលសភាពធាតុអាកាស ឱ្យស័ក្តិសមល្មមជានិច្ច, ទីពីរ គឺមើលថែទាំចាត់​ការគ្រប់យ៉ាង​តាម​រយៈ App និងទីបី បញ្ចប់ដោយការប្រមូលផលិតផល ដែលស្អាត និងស្រស់។ Niwa នឹងធ្វើឱ្យការដាំបន្លែ​បង្កាក្លាយជា​បទពិសោធន៍ថ្មីមួយ ដែលអ្នកត្រូវតែស្រឡាញ់ពេញចិត្តមិនខាន។

Project Niwa នៅក្នុង Kickstarter មានចំនួនការគាំទ្រលើសពីគោលដៅ ដែលត្រូវការបាត់ទៅហើយ យើងប្រហែលជា​នឹងបានឃើញ Niwa មានដាក់លក់នៅលើទីផ្សារស្រុកយើង ដើម្បីឱ្យយើងបានសាក​ល្បងដាំ​ក្នុង​ពេលដ៏ខ្លីខាងមុខនេះមិនខាន៕

niwa-02

niwa-03

niwa-04

niwa-05

អត្ថបទអ្នកចង់អាន

រវាងជ្រុញឈើ, ជ័រ និង កញ្ចក់ តើមួយណាដែលងាយស្រួលប្រើជាងគេ?

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

ជ្រុញគឺជាវត្ថុសំខាន់បំផុត នៅពេលកាត់ ហាន់ ចិញ្រ្ចាំ សាច់ ឬ បន្លែ ផ្សេងៗ សម្រាប់ចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកត្រូវការ ជ្រុញដ៏ល្អមួយដែលផ្តល់ភាពងាយស្រួ...

ទូរសព្ទ LG G8 នឹងមានឧបករណ៍ បំពងសម្លេងដ៏ពិសេស

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន LG នៅតែបន្តការប្រកាសមុន ដោយធ្វើការបង្ហើបបន្តិចម្តងៗអំពីផលិតផលទូរសព្ទថ្មី ម៉ូដែល G8 ThinQ ហើយនៅថ្ងៃនេះសេចក្តីប្រកាសព័ត៌មាន បានផ្តោតជាមួយនឹ...

Tag Heuer Smartwatch ដាំពេជ្រតម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

តើអ្នកធ្លាប់គិតថានាឡិកា Tag Heuer Smartwatch តម្លៃ $1,600 មិនទាន់ល្អគ្រប់គ្រាន់មែនទេ? ថ្មីៗនេះក្រុមហ៊ុនផលិតនាឡិកា Tag Heuer បានផ្តល់ភាពភ្ញាក់ផ្អើលម...

iPhone ថ្មី សន្យារក្សាការសម្ងាត់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

នៅក្នុងការអនុវត្តបន្តពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ CES កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញវីដេអូផ្សព្វផ...

Tomnerb.Com - YouTube Channel