ចូលចិត្តទំនើប

Nissan Xmotion SUV ដ៏អស្ចារ្យ លើសពីរថយន្តធម្មតា

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

រថយន្តម៉ូដែលថ្មី Nissan Xmotion ប្រហែលជាមានរូបរាងដូចជារថយន្ត SUV ទូទៅបើមើលពីសម្បកក្រៅ ប៉ុន្តែវាជាយានយន្ត ដែលមានគំនិតច្នៃប្រឌិតដើរហួសមួយជំហាន ឈានជើងចូលយ៉ាង ជ្រៅទៅក្នុង បច្ចេកវិទ្យាដ៏អស្ចារ្យ។
នេះជាគំរូរថយន្ត ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី North American International Auto Show នៅក្នុងទីក្រុង Detroit។ វាមានអេក្រង់ឌីជីថលសរុបចំនួន 7 បំពាក់នៅខាងក្នុងរថយន្ត ធ្វើឱ្យ វាបានក្លាយជារថយន្តមួយគ្រឿង ដែលកាន់តែទំនើប ផលិតឡើងក្នុងគោលបំណងលុបបំបាត់ការបញ្ជារដោយរថយន្តដៃពីអតីតកាល និងចាប់យកបច្ចេកវិទ្យាអនាគតកាល នៃការបញ្ជារយានយន្តលើ អេក្រង់ទូរទស្សន៍។
តើវាអស្ចារ្យណាស់មែនទេ?
ប្រាកដណាស់! យើងធ្លាប់បានលឺពាក្យសម្តីរិះគន់អំពីរថយន្ត Tesla Model 3 ដែលមានបច្ចេកវិទ្យា Hyper-Minimal ទាំងអស់នៅលើអេក្រង់ Touchscreen តែមួយ។ យើងមិនទាន់ច្បាស់នៅឡើយ ទេថាអ្នកប្រើប្រាស់ចង់បានអេក្រង់ទូរទស្សន៍កាន់តែច្រើន នៅក្នុងរថយន្តរបស់ពួកគេឬអត់ទេ ប៉ុន្តែយើងពិតជាមិនមានភាពអៀនខ្មាស់អ្វី សម្រាប់ការទទួលយកបទពិសោធន៍ នៃការបើកបរថ្មីនេះឡើយ។

2018_01_12_Nissan_NAIAS_Xmotion_car_news_cambodia_tomnerb-01
រថយន្ត Xmotion (ដែលត្រូវអានថា Cross-Motion) មានអេក្រង់សម្រាប់បញ្ជារធំៗចំនួន 3 ក៏ដូចជាអេក្រង់នៅខាងឆ្វេង និងខាងស្តាំ ដែលពង្រីកទទឹងនៃផ្ទាំងបញ្ជារបានកាន់តែធំ។ អេក្រង់មួយនៅ លើពិដានរថយន្ត គឺជាអេក្រង់ Digital Room Mirror ជំនួសឱ្យកញ្ចក់មើលក្រោយ និងមានម៉ាស៊ីន បញ្ជារមួយនៅចំកណ្តាល។ នៅក្នុងរថយន្តនេះ ក៏មានគែមធ្វើពីឈើជាច្រើនកន្លែងផងដែរ ដែលទំនង ដូចជាមានបំណងបិទបាំង ភាពទាន់សម័យបែបអនាគតកាល នៅក្នុងរថយន្ត។
ប្រាកដណាស់ថារថយន្តនេះ មានបំពាក់បច្ចេកវិទ្យា និងការចនាមិនគួរឱ្យជឿជាច្រើនទៀត ដែលមាន បង្កប់នៅក្នុងអេក្រង់ទាំងនោះ។ ក្រុមហ៊ុន Nissan បាននិយាយថាអេក្រង់ និងប្រព័ន្ធ Infotainment អាចធ្វើការបញ្ជារ តាមរយៈការធ្វើកាយវិការដៃ និងការធ្វើចលនាកែវភ្នែក។ ក្រុមហ៊ុនបានបន្ថែមថា ការគ្រប់គ្រងតាមរយៈវិចារណញ្ញាណ និងប្រព័ន្ធបញ្ជារតាមរយៈសំឡេង អនុញ្ញាតឱ្យអ្នកបើកបរផ្តោត អារម្មណ៍លការបើកបរ ជួយអ្នកបើកបរទទួលបានព័ត៌មានចម្រុះ តាមរយៈភាពឆ្លាតវៃ ងាយស្រួល និង សុវត្ថិភាព។ អ្វីដែលកាន់តែអស្ចារ្យ ដែលយើងស្ទើរតែមិនអាចជឿបាន ដោយក្រុមហ៊ុនបានបញ្ជាក់ថា ប្រព័ន្ធផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ត្រូវបានប្រើប្រាស់ដើម្បីចាប់ផ្តើមប្រតិបត្តិការលើរថយន្ត Xmotion។

2018_01_12_Nissan_NAIAS_Xmotion_car_news_cambodia_tomnerb-02

នៅពេលអ្នកបើកបរប៉ះលើតំបន់ ដែលមានឧបករណ៍ផ្ទៀងផ្ទាត់ក្រយ៉ៅដៃ នៅផ្នែកខាងលើនៅតួម៉ាស៊ីន នោះម៉ាស៊ីននឹងចាប់ផ្តើមដំណើរការ និងធ្វើឱ្យ Virtual Personal Assistant នឹង ដំណើរការ ដែលមុខងារថ្មីនេះនឹងមានបង្ហាញ នៅក្នុងរូបរាងជាត្រី Koi របស់ជប៉ុន។ ត្រី Koi សិប្បនិមិត្តនឹងលោតចូលក្នុងអេក្រង់។ នៅក្នុងការបើកបរ Autonomous Drive Mode ខណៈពេលដែល រថយន្តផ្លាស់ប្តូរគន្លងផ្លូវ ឬបើកបរវ៉ាអ្នកដំណើរដទៃទៀត នៅលើផ្លូវធ្វើចរាចរណ៍ ត្រីសិប្បនិមិត្តនេះនឹង ជ្រើសយក Browsing Information ដទៃទៀតអំពីចំណុចចាប់អារម្មណ៍ នៅតាមបណ្តោយផ្លូវ។ ក្រុមហ៊ុន Nissan បានអះអាងថា នៅក្នុងករណីនេះ ត្រី Koi ដើរតួនាទីជាអ្នកពិពណ៌នា សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងម៉ាស៊ីន។ នៅក្នុងរថយន្តដ៏ទំនើបនេះ ត្រីរបស់ជប៉ុនមួយប្រភេទនេះ កំពុងជួយអ្នកជាមួយនឹងការបង្ហាញផ្លូវ និងការជ្រើសរើសតន្រី្ត ដែលប្រាកដណាស់ថាវានឹងជួយអ្នក លុបបំបាត់ភាពតានតឹងនៅលើដងផ្លូវ។

2018_01_12_Nissan_NAIAS_Xmotion_car_news_cambodia_tomnerb-03
វាពិតជារឿងដ៏គួរឱ្យចាប់ថា ក្រុមហ៊ុន Nissan បានជ្រើសយកការបង្ហាញរថយន្ត Xmotion នៅទីក្រុង Detroit ជំនួសកម្មវិធី CES នៅក្នុងទីក្រុង Las Vegas ជាទីកន្លែងដែលគំរូបច្ចេកវិទ្យាដ៏អស្ចារ្យ និងមិនមានលក្ខណៈប្រពៃណី ត្រូវបានដាក់បង្ហាញ។ នេះប្រហែលមានន័យជា សញ្ញាបង្ហាញថាក្រុមហ៊ុនផលិតយានជំនិះដ៏ធំមួយ របស់ជប៉ុននឹងយកចិត្តទុកដាក់ខ្ពស់នៅក្នុងការផលិតយានជំនិះដ៏ អសា្ចរ្យនេះ។ ប៉ុន្តែយ៉ាងណាមិញ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានបញ្ជាក់ថា នេះជាគំរូរថយន្តដែលរចនាឡើង សម្រាប់ការសិក្សាប៉ុណ្ណោះ។ ទោះបីយ៉ាងណាក្តី ក៏យើងទាំងអស់គ្នានៅតែមាន អារម្មណ៍រំភើបរីករាយ ក្នុងការទទួលបានដំណឹងកាន់តេច្រើន ពីទស្សនវិស័យរបស់ Nissan ចំពោះយានជំនិះដ៏ច្រនបែបនេះ។

2018_01_12_Nissan_NAIAS_Xmotion_car_news_cambodia_tomnerb-04

2018_01_12_Nissan_NAIAS_Xmotion_car_news_cambodia_tomnerb-05

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

LG Night 2019 ផ្ដល់ជូនដំណោះស្រាយសំរាប់ការរស់នៅ ដ៏ប្រសើរបំផុតពី LG ThinQ AI

ដោយ: ទំនើប 8 AM, Saturday, 31 Aug, 2019

នៅល្ងាចថ្ងៃទី 28 ខែ សីហា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន GGear Group ( ជីហ្គៀ គ្រុប ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែ...

ផលវិជ្ជមាន នៃការផ្ញើសារ លើទូរសព្ទដៃ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Feb, 2017

នៅសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ទូរសព្ទដៃ ទទួលបានជាមធ្យម ៣៥៧ សារ ក្នុងមួយខែ ដែលការទទួលទូរសព្ទឆ្លើយឆ្លងគ្នាមានត្រឹម ២០៤ ដងប៉ុណ្ណោះ។ ការផ្ញើសារ បានទទួល...

សូមកុំបារម្ភពីការតំឡើង iOS 12

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ...

ចង្កៀងរថយន្តនាពេលអនាគតរបស់ Mercedes បានក្លាយជាការពិតហើយ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោក Mercedes បាននឹងកំពុងធ្វើតេស្តសាកល្បង លើចង្កៀងរថយន្តឆ្លាតវៃថ្មីមួយ ហើយនាពេលនេះការពិតបានលាតត្រដាងថា ...

Tomnerb.Com - YouTube Channel