ចូលចិត្តទំនើប

Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹងចាប់ផ្តើម Pre-Order នៅសបា្តហ៍នេះហើយ

ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018

ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជាមួយហ្គេម NES។ ឧបករណ៍បញ្ជាដែលមានរាងចតុកោណកែងមួយនេះនឹងត្រូវបាន Support កុងសូលស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Nintendo រួមបញ្ចូលទាំងការតភ្ជាប់ជាមួយឧបករណ៍ផ្ទាល់ នៅពេលដែលដល់ពេលវេលាត្រូវសាកថ្មប៉ុណ្ណោះ។

ក្រុមហ៊ុន Nintendo បានបង្ហាញឧបករណ៍បញ្ជាឥតខ្សែថ្មីក្នុងអំឡុងពេលនៃការចាក់ផ្សាយ Nintendo Direct របស់ខ្លួននាពេលល្ងាចថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2018។ ឧបករណ៍បញ្ជាថ្មីនេះត្រូវបានរចនាឡើងជាលក្ខណៈពិសេស សម្រាប់ហ្គេម NES ដែលអាចប្រើបាននៅក្នុង Switch console ។ ក្រុមហ៊ុនបានពន្យល់ថា នឹងផ្តល់លទ្ធភាពឱ្យអ្នកទិញ អាចក្លាយជាអ្នកលេងហ្គេមដូចជាកាលដែលធ្លាប់លេងហ្គេមចាស់ៗនៅក្នុងសាលា។

ហ្គេម NES ដែលអាចលេងបានជាមួយ Nintendo Switch នេះ មានចំនងជើងដូចជា “The Original Mario Bros: Arcade Classic Series”, “Excitebike”, និង “Double Dragon” ជាដើម ព្រមទាំងមានហ្គេមផ្សេងៗទៀត។ ទោះបីជាពួកវាមានភាពស្រដៀងគ្នានឹងហ្គេមមុនៗស្ទើរតែគ្រប់កម្មវិធីក៏ដោយ ប៉ុន្តែក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងការក្រែប្រែដោយការបញ្ជាឥតខ្សែរបស់ឧបករណ៍បញ្ជា Retro នេះ។
ដូច្នេះអ្នកប្រើអាចភ្ជាប់ការលេងហ្គេមដោយមិនចាំបាច់ប្រើខ្សែ ដែលមានភាពរញ៉េរញ៉ៃនេះទៀតហើយ។ លើសពីនេះអ្នកអាចធ្វើការបញ្ចូលថ្មដោយភ្ជាប់ឧបករណ៍ដោយផ្ទាល់ទៅកុងសូល។
សរុបមកឧបករណ៍ចំនួន 2 នឹងត្រូវដាក់លក់រួមគ្នាក្នុងតម្លៃ 59.99$ អ្នកអាចធ្វើការ pre-order សម្រាប់ជម្រើសឧបករណ៍បញ្ជានេះចាប់ផ្តើមនៅក្នុងថ្ងៃទី 18 ខែ កញ្ញានេះនៅលើគេហទំព័រ Nintendo.com។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ប្រព័ន្ធទូទាត់ពុំចាំបាច់ប្រើ លុយសុទ្ធនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 19 Feb, 2019

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាយើងបានបង្កើតនូវប្រព័ន្ធទូទាត់ដោយពុំចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ និងប្រព័ន្ធវេរលុយ ជាច្រើនប...

Cruise AV រថយន្តគ្មានចង្កូតដំបូងរបស់ GM

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

ការវិវត្តនៃបច្ចេកវិទ្យាយានយន្ត បើកបរដោយស្វ័យប្រវត្តិ មានសន្ទុះកាន់តែខ្លាំង ហើយថ្ងៃនេះក្រុមហ៊ុន General Motor ក៏បានបោះជំហានប្រឡូកក្នុងវិស័យនេះ ជាមួយ...

ក្រុមហ៊ុន LG អេឡិចត្រូនិក ឧបត្ថម្ភផ្តាច់មុខ នៃការប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 22 ឆ្នាំ

ដោយ: ទំនើប 9 AM, Thursday, 21 Feb, 2019

មិនសំខាន់ អ្នកហៅវាថា Football, Soccer, Fútbol ឬ Calcio នោះទេ វាគឺជាកីឡា ដែលមានប្រជាប្រិយភាពបំផុតនៅ ទូទាំងពិភពលោក ដែលត្រូវបានគេលេង នៅក្នុងប្រទេសជាង ...

Mitsubishi Grand Lancer ២០១៨ បោះពួយចូលទីផ្សារចិន និងតៃវ៉ាន់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

រថយន្ត Lancer របស់ជប៉ុនបានលាចាកលោកទៅហើយ ប៉ុន្តែ Mitsubishi មិនព្រមបោះបង់ចោលឡើយ ជប៉ុននៅតែបន្តបង្កើតជំនាន់ថ្មីរបស់ Lancer គឺ Grand Lancer។ តាមប្រភពព័...

Tomnerb.Com - YouTube Channel