ចូលចិត្តទំនើប

Nintendo គ្រោងនឹងចេញម៉ូដែល មានទំហំតូចជាង និងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Sunday, 03 Feb, 2019

យោងតាមរបាយការណ៍មួយ ដែលចេញពីសារព័ត៌មានរបស់ជប៉ុន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Nintendo កំពុងតែអភិវឌ្ឍកំណែទម្រង់ម៉ូដែលថ្មី ឱ្យមានទំហំតូចជាងមុន និងតំលៃថោក ទៅលើ Console របស់ ដៃម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Nintendo។ ពាក្យចចាមអារ៉ាមនេះ នឹងផ្តោតទៅលើ ភាពងាយស្រួលនៃការកាន់ និងការបំលាស់ទីនៃការចុចលេងហ្គេម។ ម្យ៉ាងទៀតក្រុមហ៊ុនក៏កាត់បន្ថយលក្ខណៈពិសេសមួយចំនួនផងដែរ ដើម្បីធ្វើឱ្យមានតម្លៃកាន់តែថោកជាងមុន។ ប៉ុន្តែយើងមិនទាន់ដឹងថាតើលក្ខណៈពិសេសណាមួយនោះទេ?

របាយការណ៍របស់ Nikkei នេះក៏បានលើកឡើងថា Nintendo បានចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់ និងជាអ្នកអភិវឌ្ឍន៍ផ្នែកហ្គេមជាច្រើន លើសពីនេះពួកគេក៏និយាយថា ដៃម៉ាស៊ីនងហ្គេមថ្មីនេះ អាចនឹងត្រូវចេញលក់នៅដើមឆ្នាំ 2019 នេះផងដែរ។ ម្យ៉ាងទៀតរបាយការណ៍នេះ ក៏បានផ្តល់ការណែនាំផងដែរ អំពីផែនការរបស់ Nintendo ដើម្បីចាប់ផ្តើមសេវាកម្មថ្មី ដែលសំដៅលើ «អ្នកចូលចិត្តលេងហ្គេម ដែលមានឆន្ទៈចង់ផ្តោតយកចិត្តទុកដាក់ ចំពោះការលេងហ្គេមនេះ បានកាន់តែច្រើន»។ នេះអាចជាសក្តានុពលភាព ទៅលើហ្គេមស៊េរីចាស់ៗទាំងនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ការប៉ាន់ប្រមាណ ទៅលើលក្ខណៈពិសេសមួយចំនួន ដែលនឹងត្រូវបានគេដកចេញ អាចជាចំណុចភ្ជាប់ទៅនឹង Console ដែលនឹងត្រូវបានគេតម្រៀប យោងទៅតាមការស្នើរសុំ តាមរយៈរបាយការណ៍ដែលថា Console ថ្មីនេះនឹងកាន់តែងាយស្រួលចល័ត និងងាយស្រួលប្រើប្រាស់នៅផ្នែកខាងក្រៅផងដែរ។ ការបាត់បង់រន្ធដោត ក៏អាចក្លាយជា Option មួយ ខណៈ Nintendo បានគូសបញ្ជាក់បន្ថែមទៅលើមាតិកាដោតឡូន និងសេវាកម្មអនឡាញថ្មីៗ។ ប៉ុន្តែនៅត្រង់ចំណុចនេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។

បើទោះបីជាកាលពីត្រីមាសមុន គឺមានភាពល្អប្រសើរ ក្នុងការលក់ចេញ នៃដៃម៉ាស៊ីនក្តី ក៏ Nintendo បានព្យាករណ៍ថានឹងអាចកាត់បន្ថយការបញ្ចេញលក់ ពីចំនួន 20លានគ្រឿង មកត្រឹម17លានគ្រឿងនៅក្នុងឆ្នាំនេះ ដោយសារតែប្រទេសជប៉ុន នឹងចេញច្បាប់ តម្លើងពន្ធ ។ យុទ្ធសាស្រ្តដែលបញ្ចេញលក់ម៉ូដែលមានតម្លៃថោក អាចជួយឱ្យក្រុមហ៊ុន Nintendo ថយចុះក្នុងការលក់ ដៃម៉ាស៊ីនហ្គេមស្តង់ដា ខណៈពេលពួកគេកំពុងនឹងនាំមកនូវ Console ដែលផ្តល់បទពិសោធន៍ដល់អ្នកលេងហ្គេមឱ្យបានកាន់តែច្រើន ម្យ៉ាងទៀតអ្នកនិយមលេងហ្គេមទាំងនេះ មានការភ្ញាក់ផ្អើលខ្លាំង ចំពោះតម្លៃលក់កាលពីមុន ដោយសារវាមានតម្លៃរហូតដល់ 300$ ឯណោះ។

អត្ថបទអ្នកចង់អាន

Android ធ្វើការផ្លាស់ប្តូរមួយដ៏ធំ សម្រាប់រថយន្តនាពេលអនាគត

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ពេលនេះប្រព័ន្ធប្រតិបត្តិការ Android កំពុងធ្វើដំណើរមកកាន់រថយន្តរបស់អ្នកហើយ ហើយអ្នកក៏ពុំ ចាំបាច់យកទូរសព្ទជាប់ខ្លួនពេលជិះរថយន្តទៀតទេ។ មួយឆ្នាំបន្ទាប់ព...

iPad Mini ថ្មី ប្រើជាមួយប៊ិចបានទៀត

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Mar, 2019

ក្រុមហ៊ុន Apple ទើបនឹង Update ផលិតផល iPad Mini ថ្មី ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំកន្លះកន្លងមកនេះ ដែលជាការផ្តល់នូវការដុសខាត់ថ្មីសម្រាប់ Tablet មួយប្...

បទពិសោធន៏ដល់អស្ចារ្យជាមួយនឹងកាមេរ៉ាភ្លោះ របស់ LG G5SE

ដោយ: ម៉ូនី 1 AM, Sunday, 26 Jun, 2016

LG G5SE គឺជាទូរស័ព្ទស្មាតហ្វូន ត្រកូល G Series ចុងក្រោយគេបង្អាល់របស់ LG ដែលត្រូវបានរចនាឡើងកាន់តែមានភាពទាក់ទាញជាមួយរូបរាងដ៏ប្រណិត នឹង ប្រកបដោយគំនិតថ...

Fossil Sport Smartwatch បំពាក់បន្ទះឈីបថ្មី

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Fossil បានប្រកាសអំពីផលិតផល Smartwatch ដំបូងរបស់ក្រុមហ៊ុនជាមួយនឹងបន្ទះឈីប Snapdragon 3100 និង ប្រព័ន្ធប្រតិបត្តិការរចនាថ្មីរបស់ក្រុមហ៊ុន G...

Tomnerb.Com - YouTube Channel