ចូលចិត្តទំនើប

Nintendo បានបដិសេធព័ត៌មានស្តីពី ពាណិជ្ជកម្មនៅក្នុងកម្មវិធីថ្មី «ធ្វើឱ្យប្រសើរឡើងនៃ Nintendo Switch ម៉ូដែល»

ដោយ: ភារុន 9 AM, Tuesday, 20 Aug, 2019

កាលពីដើមសប្តាហ៍នេះ ព័ត៌មានមួយចំនួន បានចង្អុលបង្ហាញថាការផ្លាស់ប្តូរកម្មវិធី សម្រាប់ Nintendo Switch ដែលកំពុងធ្វើឱ្យប្រសើរឡើងពីម៉ូដែលមុន។ យោងទៅតាមព័ត៌មានទាំងនេះ ក្រុមហ៊ុន Nintendo នឹងផ្តល់ជូននូវការធ្វើឱ្យប្រសើរឡើងដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលបានទិញ Switch បន្ទាប់ពីថ្ងៃទី 17 ខែកក្កដាកន្លងទៅនេះ ខណៈពេលដែលម៉ូដែលថ្មីជាមួយនឹងអាយុកាលថាមពលថ្មដ៏ប្រសើរ ដែលក្រុមហ៊ុនបានប្រកាស។


ទោះបីជាយ៉ាងណាថ្ងៃនេះក្រុមហ៊ុន ក៏បាននិយាយថាព័ត៌មានទាំងនេះគឺមិនពិតទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Nintendo បានពន្យល់ថា៖ «យើងមិនមានការផ្លាស់ប្តូរកម្មវិធីទៅលើ Nintendo Switch ទេ។ យើងតែងតែចង់ឱ្យអ្នកនិយមលេងហ្គេម រីករាយជាមួយនឹងប្រព័ន្ធ Nintendo Switch ហើយប្រសិនបើមានអ្វីបែបនេះកើតឡើងនៅក្នុងកម្មវិធីនោះ យើងលើកទឹកចិត្តឱ្យអតិថិជនចូលទៅកាន់គេហទំព័រ http://support.nintendo.com ឬ ទាក់ទងផ្ទាល់ទៅកាន់ក្រុមផ្គត់ផ្គង់របស់យើងផ្ទាល់»។


ម្យ៉ាងទៀត ខណៈពេលនេះ ម៉ូដែលថ្មី និងម៉ូដែលដើម មើលទៅភាពភាពដូចគ្នា ប៉ុន្តែមានលក្ខណៈខុសគ្នាមួយ នោះគឺអាយុកាលថាមពលថ្ម។ យោងទៅតាមពាក្យចចាមអារាមជាច្រើនបាននិយាយថា ម៉ូដែលថ្មីមានអាយុកាលថាមពលថ្ម រវាង 4ម៉ោងកន្លះទៅ 9 ម៉ោង ដោយកើនឡើងពី 2 ម៉ោងកន្លះទៅ 6 ម៉ោងកន្លះ លើម៉ូដែលដើម។


ជាការពិតណាស់ ម៉ូដែលថ្មីនៃ Switch កំពុងដំណើរការនូវការប្រកាសចេញលក់ ម្យ៉ាងទៀត វាកំពុងត្រូវបានរចនាឡើងវិញកាន់តែខ្លាំង។ ដូច្នេះ នៅថ្ងៃទី 20 ខែកញ្ញា នេះ ក្រុមហ៊ុននឹងប្រកាសចេញលក់ Nintendo Switch Lite ដែលមានទំហំតូចជាងមុន និង Tablet ដែលមានតម្លៃថោកជាងមុនផងដែរ ដើម្បីធ្វើឱ្យការលេងហ្គេមចល័ត កាន់តែមានភាពសប្បាយ រីករាយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Instagram នឹងដំណើរការវីដេអូផ្តេកនៅលើ IGTV

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

កម្មវិធី Instagram នឹងមិនដំណើរការតែវីដេអូបញ្ឈរ (Vertical Video) មួយមុខទៀតទេ។ នៅថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសថា សេវាកម្ម Longform Video Offshoot របស់ I...

Samsung គ្រោងប្រែក្លាយ The Wall ជាទូរទស្សន៍ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

នៅក្នុងវេទិកាកម្មវិធី CES ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានបង្ហាញម៉ូដែលផលិតផល The Wall ទំហំ 146 inch ដែលជាទូរទស្សន៍ ប្រភេទ 4K TV បំពាក់ជាមួយប...

Samsung Notebook 9 Pro បន្ថែមកន្លែងដាក់ប៊ិច S Pen

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

មិនថានៅក្នុងហោប៉ៅអាវ ឬកាបូបដាក់ប៊ិច ឬកន្លែងដាក់សម្ភារៈ ក្នុងកាបូបស្ពាយរបស់អ្នក ឬទីកន្លែង ណាមួយទេ ប៊ិច Stylus របស់អ្នកនឹងមានអាចស្វែងរកទីតាំង សម្រាប់...

ផលិតផល DeX Pad របស់ Samsung នឹងចេញលក់ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីកាលបរិច្ឆេទ នៃការចេញលក់ផលិតផល DeX Pad ថ្មី។ Dex Pad ជាឧបករណ៍បង្គុំមួយប្រភេទ ដែលប្រែក្លាយទូរសព្ទ Smartphone ម៉ូដ...

Tomnerb.Com - YouTube Channel