ចូលចិត្តទំនើប

ម៉ូដែល ឧបករណ៍បញ្ជាហ្គេម (Switch) របស់ Nintendo មានតម្លៃថោកបំផុត នឹងចេញលក់នៅក្នុងខែ មិថុនា ខាងមុខនេះ

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

យោងទៅតាមរបាយការណ៍របស់ Bloomberg បានលើកឡើងថា ក្រុមហ៊ន Nintendo អាចនឹងចេញលក់ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុតនៅខែ មិថុនា ខាងមុខនេះហើយ។ ម្យ៉ាងទៀត នាពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Nintendo កំពុងធ្វើការសិក្សាទៅលើថវិកានៃការផលិត ម៉ូដែលសម្រាប់កុងសូលចល័ត ដ៏ពេញនិយមរបស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែឥឡូវនេះ វានៅតែមិនទាន់បានដឹងច្បាស់ថាតើការផ្លាស់ប្តូររបស់ក្រុមហ៊ុន Nintendo នឹងត្រូវធ្វើយ៉ាងណា ដើម្បីផ្តល់ជូននូវតម្លៃដ៏ថោកជាងគេ សម្រាប់អតិថិជន? បើទោះបីជា ឧបករណ៍បញ្ជាហ្គេមថ្មីនេះ ទំនងជាអាចសន្និដ្ឋានបានថា ជាកុងសូលថ្មី ដែលនឹងមានអេក្រង់តូចជាង ឬក៏ ដកចេញនូវសមត្ថភាពនៃរចនាសម័្ពន្ធ ដើម្បីធ្វើឧបករណ៍បញ្ជាហ្គេម (Switch) ថ្មី អាចមានតម្លៃថោកជាងមុន និងងាយស្រួលភ្ជាប់ជាមួយនឹងទូរស័ព្ទចល័តផងដែរ។

ខណៈពេលនេះ ក្រុមហ៊ុន Nintendo មិនទាន់បានចេញផ្សាយជាផ្លូវការនៅឡើយ នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg និងក្រុមអ្នកវិភាគ ម្យ៉ាងទៀត វាក៏មានការប៉ាន់ប្រមាណថា ឧបករណ៍បញ្ជាហ្គេម Nintendo ត្រូវបានដឹកជញ្ជូន 17,5 លានគ្រឿង។ ចំនួននេះ នឹងលើសពីចំនួនដែលក្រុមហ៊ុន Nintendo ផ្ទាល់ បានធ្វើការរំពឹងទុក ប៉ុន្តែវានៅមិនទាន់ដល់គោលដៅ 20លានគ្រឿង (នេះក៏ជាមហិច្ឆតាដ៏ខ្ពស់មួយ របស់ក្រុមហ៊ុន Nintendo ផងដែរ)។

ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុត អាចជួយដល់ក្រុមហ៊ុន បង្កើនការលក់តាមរយៈយុទ្ធសាស្រ្ត ដែលយើងបានឃើញរួចមកហើយ ពីការប្រើប្រាស់របស់ក្រុមហ៊ុន កាលពីមុនជាមួយនឹងផលិតផល Nintendo 2DS មួយ ដែលមានអនុភាពតិចតួច ដូច្នេះក៏មានការកំណែថវិកានៃ 3DS នឹងក្លាយជាបណ្ណាល័យហ្គេមដ៏ធំទូលាយមួយ នៃកុងសូលចល័ត សម្រាប់អតិថិជនប្រើប្រាស់ នៅក្នុងតម្លៃថោកបំផុត។ បន្ថែមលើនេះ វិបសាយព័ត៌មាន Bloomberg ក៏បានកត់សម្គាល់ឃើញថា Switch ដែលមានស្រាប់ ដែលកំពុងស្ថិតនៅក្នុងគំនិត ដើម្បីទទួលបាន «ភាពប្រសើរឡើងនូវការប៉ានប្រមាណនៃសមិទ្ធផល» កាលពីចុងឆ្នាំមុននេះ។ ម្យ៉ាងទៀត ការរៀបចំដំណើរការផ្សេងៗ ដែលត្រូវបានរាយការណ៍ពី The Wall Street Journal កាលពីខែមុនៗ ក៏បានអះអាងថាក្រុមហ៊ុន Nintendo នឹងធ្វើការបញ្ចេញម៉ូដែល Switch ជាមួយនឹង «មុខងារដ៏ពិសេសៗបន្ថែមទៀត ដែលផ្តោតសំខាន់ទៅលើការលេងវីដេអូហ្គេម»។ លើសពីនេះ Bloomberg ក៏បានកត់សម្គាល់ឃើញថា «Version របស់វាក៏កាន់តែមានអនុភាព» សម្រាប់ Switch មិនមែនត្រឹមតែនៅក្នុងការងារ ខណៈពេលនេះទេ។ ទោះបីជា អ្វីដែលក្រុមហ៊ុន Nintendo បានធ្វើការផ្លាស់ប្តូរ ប៉ុន្តែវាក៏ទំនងជា មិនមានការផ្លាស់ប្តូរច្រើនដែរ ទៅលើ Performance របស់ឧបករណ៍បញ្ជាហ្គេមថ្មី តម្លៃថោកនេះ។

អត្ថបទអ្នកចង់អាន

Apple ត្រៀមបញ្ចេញទូរសព្ទថ្មី 3 ម៉ូដែល និង កាមេរ៉ាក្រោយ ៣​ គ្រាប់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 15 Jan, 2019

យោងតាមសារព័ត៌មាន Wall Street Journal ក្រុមហ៊ុន Apple នឹងណែនាំទូរសព្ទ iPhone ម៉ូដែលថ្មីដែលមានកាមេរ៉ា 3 គ្រឿង និងម៉ូដែលផ្សេងទៀត ដែលមានតម្លៃទាប ជាមួយន...

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិត...

ម៉ាកទូរសព្ទដៃ ប្រណិតទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Thursday, 28 Sep, 2017

ទំនើប សូមណែនាំពីម៉ាក់ទូរសព្ទប្រណិតៗ តម្លៃខ្ពស់កប់ពពក ជាទូរសព្ទដាំពេជ្រ មានប៊ូតុងធ្វើ ពីគ្រី ស្តាល់ ជាដើម។ ចង់ដឹងថាទូរសព្ទប្រណិតទាំងនោះមានអ្វីពិសេសខ...

LG Night 2019 ផ្ដល់ជូនដំណោះស្រាយសំរាប់ការរស់នៅ ដ៏ប្រសើរបំផុតពី LG ThinQ AI

ដោយ: ទំនើប 8 AM, Saturday, 31 Aug, 2019

នៅល្ងាចថ្ងៃទី 28 ខែ សីហា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន GGear Group ( ជីហ្គៀ គ្រុប ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែ...

Tomnerb.Com - YouTube Channel