ចូលចិត្តទំនើប

Nintendo កំពុងបញ្ចេញហ្គេម Pokémon ថ្មី Pokéland

ដោយ: ដួងច័ន្ទ 3 PM, Saturday, 03 Jun, 2017

បន្ទាប់ពីជោគជ័យដ៏ធំធេងនៃហ្គេម Pokemon Go ពេលនេះក្រុមហ៊ុន Nintendo មានគម្រោងពង្រីក យីហោដ៏ល្បីល្បាញនេះ ដោយផលិតហ្គេមជំនាន់ថ្មី សម្រាប់ទូរសព្ទដៃគឺ Pokeland។

ការរួមបញ្ចូលគ្នានៃហ្គេម Go និងហ្គេមចាស់ Rumble ហ្គេមថ្មីនេះមានរំលេចតួអង្គ Pocket Monsters តូចៗ នៅក្នុងវគ្គ Trans-Island។ ស្របជាមួយគ្នានេះ អ្នកនឹងមានឱកាសប្រមូល និងបង្វឹកតួអង្គថ្មីៗជាច្រើនទៀតផងដែរ។

ហ្គេម Pokeland រំពឹងថា នឹងមាននៅលើឧបករណ៍ iOS និង Android ដែលវាទាមទារឱ្យមានការភ្ជាប់ បណ្តាញអ៊ីនធឺណេត ដើម្បីលេង ក៏ដូចជាប្រើប្រាស់គណនេយ្យ Nintendo របស់អ្នកផងដែរ។

ចាប់ផ្តើមពីថ្ងៃនេះ ក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញមួយនេះ នឹងបញ្ចេញការធ្វើតេស្តសាកល្បងជាមួយប្រព័ន្ធ Android-Only Alpha ដែលការចុះឈ្មោះធ្វើតេស្តមានកំណត់ត្រឹម 10,000 នាក់ដំបូងប៉ុណ្ណោះ។ ស្របពេលដែលអ្នកលេងមុនៗមានកោះចំនួន 6 កោះ វគ្គខុសៗគ្នាចំនួន 52 វគ្គ 15 Levels និងមានសត្វចិញ្ចឹម Pocket 134 ក្បាល ប៉ុន្តែពួកគេមិនអាចផ្ទេរទិន្នន័យ នៃការលេងសរុបបានទេ នៅពេលហ្គេមនេះចេញវត្តមានជាផ្លូវការ។

ការធ្វើតេស្ត Alpha ត្រូវបានគ្រោងថានឹងដំណើរការនៅក្នុងប្រទេសជប៉ុន រហូតដល់ថ្ងៃទី 09 ខែមិថុនា ដូច្នេះអ្នកដែលរស់នៅក្នុងប្រទេសជប៉ុន ដែលមកដល់យឺតពេលសម្រាប់ការធ្វើតេស្តសាកល្បងក្នុង Alpha Version នឹងត្រូវរងចាំយូរជាងនេះ ដើម្បីទទូលបាន Pokeland។

គួរឱ្យសោកស្តាយដែលព័ត៌មាន សម្រាប់ការធ្វើតេស្តជាអន្តរជាតិ មិនទាន់បានប្រកាសនៅឡើយទេ។

ដោយសារការវាយលុកដ៏ខ្លាំងក្លានៅក្នុងទីផ្សា របស់ Pokemon Go កាលពីឆ្នាំមុន ក្រុមហ៊ុន Nintendo មានជំនឿចិត្តក្នុងការផលិតហ្គេមស៊េរី Pokemon។ បន្ថែមលើ Pokemon Go និង Pokeland នាពេលឥឡូវនេះ ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ បានបញ្ចេញហ្គេម Sun and Moon កាលពីខែវិច្ឆិកាឆ្នាំមុន ហើយការចេញថ្មីជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ2016 នេះ។

អត្ថបទអ្នកចង់អាន

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអា...

វិធីងាយៗ ដោះស្រាយបញ្ហាស្នាមកូត លើវ៉ែនតា

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 12 Dec, 2017

បើសិនជាអ្នកមានបញ្ហាភ្នែក វ៉ែនតា គឺជាវត្ថុដ៏ចាំបាច់សម្រាប់អ្នក ហើយអ្នកពិតជាធុញទ្រាន់ នៅពេល កញ្ចក់វ៉ែនតារបស់អ្នកស្រអាប់ ឬមានស្នាមកូត។ មិនថាអ្នកយកចិត្...

មកដឹង តិចនិចក្នុងការជួសជុលទូរស័ព្ទ iPhone ជាប់គាំង Headphones Mode

ដោយ: ភារុន 9 AM, Tuesday, 29 Jan, 2019

អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួនធ្លាប់បានជួបបញ្ហាជាប់គាំង Headphone Mode ដែលការជាប់គាំងនេះ នឹងធ្វើឱ្យទូរស័ព្ទរបស់អ្នកមិនមានសម្លេងចេញមកខាងក្រៅ...

កំពូល Camera Digital ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Nov, 2017

វាជាសំណួរដ៏ពិបាកមួយ ក្នុងការស្វែងរកកាមេរ៉ាល្អដាច់គេ។ កាមេរ៉ាល្អបំផុត សម្រាប់អ្នកថតរូបអាជីព ខុសគ្នាឆ្ងាយពីកាមេរ៉ាល្អបំផុត សម្រាប់ដំណើរផ្សងព្រេង។ ដូច...

Tomnerb.Com - YouTube Channel