ចូលចិត្តទំនើប

Nikon បង្ហាញឈុត Filmmaker សម្រាប់ម៉ូដែល Z6

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

គុណសម្បត្តិរបស់មុខងារ Full Frame សម្រាប់វីដេអូ 4K ដ៏អស្ចារ្យ និងមុខងារ 10-Bit External Video ធ្វើឱ្យកាមេរ៉ាម៉ូដែល Z6 របស់ក្រុមហ៊ុន Nikon ក្លាយជាកាមេរ៉ាប្រភេទ Full-Frame Mirrorless ល្អបំផុតសម្រាប់ការបំពេញមុខងារថតរូបវីដេអូ។

ដើម្បីជាជំនួយឱ្យអ្នកប្រើប្រាស់កាមេរ៉ានេះបានពេញសមត្ថភាព ក្រុមហ៊ុន Nikon បានណែនាំឈុត Filmmaker ប្រើប្រាស់ជាគូនឹងកាមេរ៉ា Z6។
ការប្រើប្រាស់ព្រមគ្នាជាមួយកាមេរ៉ា Nikon Z6 និង Lens ម៉ូដែល Nikkor Z 24-70mm f/4 S Zoom អ្នកនឹងទទួលបាន Monitor/Recorder ប្រភេទ Atomos Ninja V 4K HDR ទំហំ 5 inch ប្រើប្រាស់សម្រាប់ថតយកវីដេអូ 10-Bit 4K ព្រមជាមួយនឹងឧបករណ៍ទប់លំនឹង MOZA Air 2 Three-Axis មួយគ្រឿង។
Nikon ក៏បានបន្ថែម Mount Adapter FTZ មួយគ្រឿង សម្រាប់ប្រើប្រាស់ជាមួយ Nikon F-Mount Lens មេក្រូបន្ថែមខាងក្រៅម៉ូដែល Rode VideoMic Pro+ មួយ កាតសមាជិក Vimeo មានសុពលភាពរយៈពេល 12 ខែ និងវគ្គបណ្តុះបណ្តាលស្តីពីជំនាញ Filmmaker ជាមួយលោក Chris Hershman អ្នកតំណាងឱ្យក្រុមហ៊ុន Nikon ថែមទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុន Nikon ក៏បានបង្ហាញអំពីផលិតផល Lens ថ្មី ដែលជាទូទៅពុំសូវទទួលបានការចាប់អារម្មណ៍ទេ ប៉ុន្តែវាគឺជាម៉ូដែលទីបីរបស់ Z-Mount ដែលមានដាក់លក់នៅក្នុង ទីផ្សារ។ ចំណុចគួរឱ្យចាប់អារម្មណ៍គឺ វាជាប្រភេទ Ultra-Wide Angle Nikkor Z 14-30mm f/4 S Zoom ដែលជាជម្រើសដ៏ពិសេសមួយ អាចឱ្យអ្នកពិចារណាជ្រើសរើសយកមកប្រើប្រាស់ជាមួយកាមេរ៉ាដ៏ទំនើបរបស់អ្នក ព្រោះវាអាចបន្ថែមមុខងារ Telephoto កម្រិត 70-200 Zoom លើមុខងារទូទៅរបស់កាមេរ៉ា។

លើសពីនេះទៀត ផលិតផល Lens ថ្មីមួយនេះ បង្ហាញអំពីអ្វីដែលក្រុមហ៊ុន Nikon អាចធ្វើបានជាមួយនឹង Z-Mount ដ៏ធំ ដូចជាការផ្តល់ពន្លឺ 29% បន្ថែម និងមានរយៈចម្ងាយ 32% ខ្លីជាងម៉ូដែល 35mm f/4G VR AF/S។ វាក៏មានសមត្ថភាពធ្វើឱ្យផ្នែកខាងមុខរបស់ Lens មានផ្ទៃរាបស្មើ ល្មមដែលអ្នកអាចដំឡើង Filter ប្រភេទ Screw-On ទំហំ 82mm ធម្មតាមួយបាន ដែលជាជម្រើសបន្ថែមដំបូងក្នុងស្រឡាញផលិតផល Zoom Lens មានរយៈចម្ងាយ 14mm របស់ក្រុមហ៊ុន។

ផលិតផល Lens ម៉ូដែល Nikkor Z 14-30mm f/4 S នឹងមានចេញលក់នៅអំឡុងដើមឆ្នាំ 2019 នេះ នៅក្នុងតម្លៃ $1,300 ខណៈដែលឈុត Z6 Filmmaker នឹងមានតម្លៃ $4,000 ហើយវានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅចុងខែមករានេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

LG DUALCOOL ថ្មីរបស់ក្រុមហ៊ុន LG ផ្តល់ជូនមុខងារពិសេសពីរ ក្នុងម៉ាស៊ីនត្រជាក់តែមួយ

ដោយ: ទំនើប 3 PM, Thursday, 04 Apr, 2019

ការផ្តល់ជូននូវការលាងសំអាតខ្យល់និង ខ្យល់ត្រជាក់ដ៏ខ្លាំងក្លា ដែលបង្ហាញពីគុណភាពផលិតផលនិងផាសុកភាពសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុនអេឡិចត្រូនិច LG កំពុងប...

Skype ដំណើរការ HD Video Calls នៅលើ Web

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Mar, 2019

គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីពីគូប្រជែង Google Duo បានបង្ហាញវត្តមានការប្រើប្រាស់នៅលើគេហទំព័រមក ក្រុមហ៊ុន Skype បាននឹងកំពុងធ្វើការជួសជុលឡើងវិ...

Samsung នឹងផលិត Laptop មានអេក្រង់ 4K OLED?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Feb, 2019

យើងទាំងអស់គ្នាបានទន្ទឹងរងចាំយ៉ាងអន្ទះសារសម្រាប់ការមកដល់នៃអេក្រង់ 4K OLED មាន Resolution ខ្ពស់ នៅលើផលិតផលកុំព្យូទ័រយួរដៃ ហើយនៅទីបំផុតវាពិតជាបានកើតឡើ...

ម៉ូដែលទូរទស្សន៍ Sony ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

តើអ្នកជាប្រិយមិត្តរបស់ Sony មែនទេ? ក្នុងឆ្នាំ 2018 នេះ តើអ្នកមានដឹងថាក្រុមហ៊ុន Sony បញ្ចេញលក់ទូរទស្សន៍ម៉ូដែលអ្វីខ្លះ? នៅក្នុងអត្ថបទខាងក្រោម ទំនើប ...

Tomnerb.Com - YouTube Channel