ចូលចិត្តទំនើប

តើ Nikon នឹងបញ្ចេញកាមេរ៉ា Z5 ឬទេក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

ខណៈដែលក្រុមហ៊ុនជាច្រើនបាននឹងកំពុងជំរុញរនាំងឧបសគ្គនៃការផលិតកាមេរ៉ា Mirrorless រាប់ចាប់ពីកាមេរ៉ា Lumix S1R របស់ Panasonic រហូតដល់កាមេរ៉ា Sigma 60.9MP ថ្មី ក្រុមហ៊ុន Canon បង្អាក់និន្នាការនេះ ដោយធ្វើការបញ្ចេញកាមេរ៉ាលំដាប់ទាប ម៉ូដែល EOS RP។
នាពេលនេះ ទំនងជាក្រុមហ៊ុន Nikon ក៏ត្រៀមខ្លួនធ្វើដំណើរតាមគន្លងដូចគ្នានេះដែរ ដោយមានកាមេរ៉ាលំដាប់ទាបមួយ រំពឹងថានឹងត្រូវបានដាក់ឈ្មោះថា Nikon Z5។ កាមេរ៉ាថ្មីនេះត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅលើវិថីនាំមកកាន់ទីផ្សាក្នុងឆ្នាំ 2019 នេះហើយ។
យោងតាមគេហទំព័រ Nikon Rumors បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ CP+ ដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសជប៉ុន តំណាងក្រុមហ៊ុន Nikon ប្រចាំនៅប្រទេសចិន បានលើកឡើងថា ផលិតផលកាមេរ៉ាម៉ូដែល Z ថ្មី នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ ហើយវាជាប្រភេទកាមេរ៉ាមានតម្លៃទាប ស្រដៀងគ្នានឹងកាមេរ៉ា Canon EOS RP ដែរ។

នេះជាចំណងភ្ជាប់ទៅនឹងអ្វីដែលប្រធានគ្រប់គ្រងការផលិតរបស់ក្រុមហ៊ុន Nikon នៅតំបន់អឺរ៉ុប លោក Jordi Brinkman បានរៀបរាប់កាលពីឆ្នាំមុនថា ក្រុមហ៊ុនប្រាកដណាស់ថានឹងពង្រីកទំហំផលិតផលរបស់ខ្លួន ហើយក្រុមហ៊ុននឹងផលិតកាមេរ៉ាដែលស្ថិតនៅលំដាប់ក្រោមម៉ូដែល Z6។ ក្រុមហ៊ុនក៏នឹងពង្រីកលំដាប់ផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ខុសៗគ្នា និងស្ថិតនៅក្នុងលំដាប់តម្លៃខុសៗគ្នាផងដែរ។
លោក Brinkman ក៏បានកត់សម្គាល់ឱ្យយើងដឹងថា ក្នុងនោះអាចនឹងមាន Lens ប្រភេទ Non-Premium Z ដើម្បីប្រើប្រាស់ជាគូនឹងកាមេរ៉ាម៉ូដែល Z ដែលមានលំដាប់ទាប ដូចជាកាមេរ៉ាម៉ូដែល Z5 ជាដើម។ លោកបានបន្ថែមថា ការផលិតស្រឡាយកាមេរ៉ាម៉ូដែល S ជំរុញឱ្យមានការផលិតម៉ូដែលផ្សេងទៀត ហើយ Lens ប្រភេទ Non-S-Line ដែលនឹងផ្តល់កាន់តែខ្លាំងទៅលើលទ្ធភាពនៃការទិញរបស់អតិថិជន។ ប៉ុន្តែក្រុមហ៊ុន Nikon នឹងសម្រេចឱ្យបាននូវស្តង់ដាគុណភាពខ្ពស់ខណៈដែលក្រុមហ៊ុនធ្វើការផ្តោតចំណាប់អារម្មណ៍នៅលើតម្លៃទាប ដូច្នេះផលិតផលកាមេរ៉ាថ្មីអាចនឹងមិនមានរបាំងការពារអាកាសធាតុ ឬផលិតផលទាំងនោះអាចនឹងផលិតចេញពីវត្ថុធាតុដើមខុសៗគ្នា។
ព័ត៌មាននេះបានក្លាយជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍ សម្រាប់វិស័យកាមេរ៉ានៅក្នុងឆ្នាំ 2019 នេះរួចទៅហើយ ខណៈពេលដែលយុទ្ធសាស្រ្តកាមេរ៉ានៅតែបន្តដំណើរទៅមុខ។

ក្រុមហ៊ុន Olympus បាននឹងកំពុងជំរុញយ៉ាងខ្លាំងលើការបំពាក់បច្ចេកវិទ្យាថតរូបអាជីព ជាមួយនឹងផលិតផលកាមេរ៉ាម៉ូដែល OM-D E-Mix ខណៈដែលកាមេរ៉ាម៉ូដែល EOS RP របស់ក្រុមហ៊ុន Canon និងពេលនេះ ម៉ូដែល Z5 របស់ក្រុមហ៊ុន Nikon បានផ្តោតគោលដៅទីផ្សារលើអ្នកប្រើប្រាស់វ័យក្មេង។

ស្របពេលដែលទូរសព្ទ Smartphone នៅតែបន្តវាយលុកលើទីផ្សារផលិតផលកាមេរ៉ា វាពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការរងចាំតាមដានមើលថា តើយុទ្ធសាស្រ្តទីផ្សារមួយណាដែលនឹងបញ្ជាក់ពីជោគជ័យខ្លាំងជាងគេ។
តើប្រិយមិត្តរបស់ ទំនើប ឈរនៅខាងណាខ្លះ? Smartphone ឬកាមេរ៉ា?

ប្រភព: digitalcameraworld ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Microsoft បង្ហាញម៉ូដែល Surface Hub 2 កាន់តែធំ

ដោយ: ដួងច័ន្ទ 4 PM, Monday, 22 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងផលិត Version ថ្មីមួយនៃម៉ូដែល Surface Hub 2 ដែលមានទំហំកាន់តែធំ។ នៅក្នុងព្រឹត្តិការណ៍សន្និសីទមួយនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃនេ...

តើ Huawei MateBook X Pro ថ្មីមានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 27 Feb, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបញ្ចេញកុំព្យូទ័រយួរដៃម៉ូដែល MateBook X Pro ដែលជាផលិតផល Laptop ដ៏អស្ចារ្យមួយ មានសមត្ថភាពចម្រុះ ងាយស្រួលយកតាមខ្លួន ...

Samsung Galaxy S10 មានបញ្ហាឡើងកម្តៅ តើគួរដោះស្រាយតាមវិធីណា?

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

មានរឿងជាច្រើនដែលធ្វើឱ្យទូរស័ព្ទ Galaxy S10 របស់អ្នកឡើងកម្តៅ ដូចជា ការលេងហ្គេមក្នុងរយៈពេលយូរ ឬការមើល វីដេអូនៅលើ YouTube ឬក៏ធ្វើកិច្ចការជាច្រើនផ្សេងៗ...

Apple ចូលរួមជាមួយនឹង Google, Facebook, និង Twitter នៅក្នុងគម្រោងចែករំលែកទិន្នន័យ

ដោយ: ភារុន 9 AM, Thursday, 01 Aug, 2019

ទើបតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី ការបើកដំណើរការជាផ្លូវការនូវគម្រោងផ្ទេរទិន្នន័យ ឬ «Data Transfer Project» គឺកំពុងប្រកាសអំពី សំណុំដៃគូថ្មី និងលក្ខណៈព...

Tomnerb.Com - YouTube Channel