ចូលចិត្តទំនើប

Nikon កំពុងធ្វើបច្ចុប្បន្នភាពកម្មវិធី SnapBridge សម្រាប់ការផ្ទេររូបថតបាន កាន់តែលឿនជាងមុន

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

ក្រុមហ៊ុន Nikon បានបង្ហាញនូវកម្មវិធីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា SnapBridge ជាមួយនឹងលក្ខណៈពិសេសថ្មីៗ ដែលមានគោលបំណងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អ្នកថតរូប ក្នុងការចែករំលែករូបថតរបស់ខ្លួននៅលើអ៊ីនធឺណិត។ SnapBridge Version 2.6 ផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស កាន់តែច្រើនសម្រាប់ការគ្រប់គ្រងកាមេរ៉ា និងការផ្ទេររូបថតបានកាន់តែលឿន តាមរយៈការធ្វើបច្ចុប្បន្នភាព ដែលអនុញ្ញាតឱ្យអ្នកអាចទាញយករូបថតដើម ដោយឆ្លងកាត់ប្រព័ន្ធ WiFi។ ដូច្នេះ ជាមួយនឹងកាមេរ៉ា DSLR អ្នកអាចប្រើវាភ្ជាប់ជាមួយនឹងស្មាតហ្វូនរបស់អ្នក ដើម្បីធ្វើការកែសម្រួល Focus, Aperture, ល្បឿន Shutter, តុល្យភាពពណ៌-ស និងលក្ខណៈពិសេសជាច្រើនផ្សេងទៀត។



ការភ្ជាប់កាមេរ៉ាជាមួយនឹង iPad ឬ ស្មាតហ្វូន ទំនងជាមានដំណើរការយឺត និងគួរឱ្យធុញទ្រាន់ ជាពិសេសប្រើជាមួយនឹង Bluetooth ឬ WiFi។ អ្នកប្រើប្រាស់ Version មុននៃ SnapBridge បានត្អូញត្អែរអំពីបញ្ហានៃការភ្ជាប់ ដែលត្រូវចំណាយពេលរង់ចាំយូរ ក្នុងការផ្ទេររូបថត ដែលមាន Resolution ពេញលេញ។ នេះជាហេតុផល ដែលក្រុមហ៊ុន Nikon ធ្វើបច្ចុប្បន្នភាពតំឡើង Version 2.6 ដែលផ្តល់ភាពងាយស្រួលក្នុងការផ្ទេររូបថត កាន់តែលឿនជាងមុន និងស្វ័យប្រវត្តិថែមទៀត ដើម្បីដោះស្រាយបញ្ហារង់ចាំរបស់អតិថិជន។ ម្យ៉ាងទៀត ជាមួយនឹងការផ្ទេររូបថត ដោយស្វ័យប្រវត្តិ អ្នកប្រើប្រាស់អាចជ្រើសរើសសម្រាប់ Version Web ត្រៀមរួចជាស្រេចមួយ ដែលមានទំហំ 2 មេហ្គាភិចសែល។




ប៉ុន្តែ មានបញ្ហាបន្តិចបន្តួច នោះគឺកម្មវិធីនេះនឹងមិនផ្តល់ភាពងាយស្រួល សម្រាប់អ្នកថតរូបអាជីពនោះទេ។ SnapBridge Version 2.6 ដំណើរការបានជាមួយនឹង Bluetooth និងកាមេរ៉ា Nikon ដែលអាចបើកដំណើរការប្រព័ន្ធ WiFi បានប៉ុណ្ណោះ។ ហើយកាមេរ៉ាទាំងនេះរួមមាន៖ កាមេរ៉ា CoolPix, កាមេរ៉ា DSLR, កាមេរ៉ា KeyMission 80 និងកាមេរ៉ាគ្មានកញ្ចក់ពេញដូចជាៈ កាមេរ៉ា Z6 និងកាមេរ៉ា Z7។ ឆាប់ៗនេះ អ្នកនិយមប្រើប្រាស់កាមេរ៉ាម៉ាក Nikon នឹងអាចទាញយកបានទាំងប្រព័ន្ធប្រតិបត្តិការ iOS ឬ Android សម្រាប់ការធ្វើបច្ចុប្បន្នភាព Version ថ្មីនេះពី App Stores នៅក្នុងស្មាត ហ្វូនរបស់ពួកគេហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

កញ្ចក់ការពារ Galaxy Note 8 ល្អៗ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 16 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 គឺជាទូរសព្ទដ៏អស្ចារ្យ ដែលមានចំណុចពិសេសនៅត្រង់អេក្រង់ Infinity ដ៏ធំ និង Dual-Camera តំឡើងនៅផ្នែកខាងក្រោយ។ ទូរសព្ទមួយនេ...

ចង់ Screenshot នៅលើ iPad Pro ថ្មី ត្រូវធ្វើម៉េច?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

តើអ្នកកំពុងឆ្ងល់ទេថា iPad Pro ថ្មី ត្រូវបានដកប៊ូតុង Home ចេញហើយ ដូច្នេះតើអ្នកអាច Screenshot បានយ៉ាងដូចម្តេច? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ ចាប...

កាមេរ៉ាម៉ូដែល Belair X 6-12

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

កាមេរ៉ាប្រភេទ Panoramic Medium Format មួយនេះ មានទម្រង់ដ៏ស្រាល ជាផលិតផលល្អបំផុត របស់ក្រុមហ៊ុន Lomography បំពាក់ជាមួយបច្ចេកវិទ្យាឈានមុខ ដូចជា Auto-Ex...

វិធីសាស្រ្តការពារគណនី WhatsApp ជាមួយ ២ជំហានងាយៗ

ដោយ: ដួងច័ន្ទ 10 PM, Monday, 20 Feb, 2017

ការផ្ញើសារតាមរយៈកម្មវិធី WhatsApp គឺផ្តល់ឱ្យអ្នកនូវជម្រើសបន្ថែម ក្នុងការថែរក្សាសុវត្ថិភាពសម្រាប់គណនីរបស់អ្នក ជាមួយជំហាននៃការពិនិត្យបញ្ជាក់ ២ជំហាន។ ...

Tomnerb.Com - YouTube Channel