ចូលចិត្តទំនើប

Nikon មានគម្រោងឆ្លើយតបទៅនឹងកាមេរ៉ារបស់ Sony

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

យើងបានដឹងហើយថា ក្រុមហ៊ុន Nikon កំពុងធ្វើការពង្រីកផលិតផលកាមេរ៉ា Mirrorless របស់ខ្លួន បន្ទាប់ពីកាមេរ៉ាម៉ូដែល Z6 និង Z7 បានចេញលក់រួច ប៉ុន្តែតើទិសដៅមួយណាដែលក្រុមហ៊ុននេះនឹងធ្វើដំណើរឆ្ពោះទៅ? នៅពេលនេះយើងបានដឹងហើយ។

លោក Toshikazu Umatate ប្រធានក្រុមហ៊ុន Nikon បានបង្ហាញប្រាប់ទៅកាន់សារព័ត៌មាន Nikkan Kogyo Shimbun ថា Nikon នឹងបញ្ចេញលក់កាមេរ៉ាប្រភេទ Mirrorless ដែលសមាមាត្រទៅនឹងកាមេរ៉ាអាជីព DSLR របស់ក្រុមហ៊ុន គឺម៉ូដែល D5។ គាត់មិនបានផ្តល់នូវព័ត៌មានអំពីកាលបរិច្ឆេទ ឬព័ត៌មានបច្ចេកទេសអ្វីទេ ប៉ុន្តែសម្រាប់កាមេរ៉ាម៉ូដែល D5 គឺជាកាមេរ៉ាដែលផលិតឡើងក្នុងនាមជាកាមេរ៉ាបែប No-Compromise ជាមួយនឹងល្បឿនចាប់យករូបភាពលឿន និងសមត្ថភាពថតក្នុងកម្រិតពន្លឺទាប។ ដូច្នេះអ្នកអាចរំពឹងសមត្ថភាពស្រដៀងគ្នា ជាមួយនឹងអត្ថប្រយោជន៍បន្ថែមចេញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាថ្មី។



ទោះបីជាលោក Umatate មិនបានបកស្រាយច្រើន ប៉ុន្តែនៅក្នុងនោះមានចម្ងល់តិចតួចថាម៉ូដែលនាពេលអនាគតនេះអាចនឹងក្លាយជាការឆ្លើយតបទៅកាន់កាមេរ៉ាម៉ូដែល A9 របស់ Sony ឬទេ។ ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុន Sony នៅតែបន្តជាន់ពន្លិចលើក្រុមហ៊ុន Nikon និង Canon នៅក្នុងទីផ្សារផលិតផលកាមេរ៉ា Mirrorless។


ផលិតផលកាមេរ៉ា ដែលផលិតឡើងទាញចេញពីម៉ូដែល D5 អាចការពារមិនឱ្យអ្នកមានជំនាញថតរូបអាជីពផ្លាស់ប្តូរទៅជ្រើសយកក្រុមហ៊ុន Sony បាន ហើយសម្រាប់ក្រុមហ៊ុន Nikon នេះជាចំណុចដ៏សំខាន់។

ការផ្លាស់ប្តូរ Platform របស់កាមេរ៉ាទាមទារការចំណាយខ្ពស់ ដោយសារធម្មជាតិរបស់វា (ជាទូទៅ Lens មិនមានតម្លៃទាបទេ) ហើយនេះអាចនឹងក្លាយជាចំណុចផ្តើមដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន Nikon ក្នុងការទាក់ទាញចិត្តអតិថិជនត្រឡប់មកវិញ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

សញ្ញាដាស់តឿនត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 Aug, 2018

ការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តជាប្រការចាំបាច់មួយដែលអ្នកត្រូវអនុវត្តជាចាំបាច់ និងទៀងទាត់។ អ្នកមិនដឹងថាតើពេលណាត្រូវផ្លាស់ប្តូរប្រេង ម៉ាស៊ីនយានយន្ត...

ទូរសព្ទ Moto Z2 Play លេចព័ត៌មានអំពីមុខងារលម្អិត ដែលមានថ្មកាន់តែតូច

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 10 May, 2017

យើងទទួលបានព័ត៌មានបែកធ្លាយ អំពីទូរសព្ទម៉ូដែលថ្មី Moto Z2 Play ហើយនៅពេលនេះយើងទទួលបានព័ត៌មានពីមុខងារលម្អិតផងដែរ។ ទោះបីជាវាការវិវត្តដ៏ល្អប្រសើរមួយ ប៉ុន...

ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងពី Android Q

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ចំណុចពិសេសមួយរបស់ក្រុមហ៊ុន Google ក្នុងការលក់ Android Q គឺវិធីសាស្រ្តថ្មីនៃការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងសម្ងាត់។ ក្រុមហ៊ុន Google ផ្តល់ជូន...

អ្វីជាលក្ខណៈពិសេសរបស់ឧបករណ៍បញ្ជារ PS4

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018

បើសិនជាអ្នកកំពុងស្វែងរកឧបករណ៍បញ្ជារថ្មី PDP សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីន PS4 អ្នកកំពុងតែជួបនឹងសំណាងហើយ ព្រោះម៉ូដែលថ្មី ទើបនឹងចេញក្តៅៗនាពេលថ្មីៗនេ...

Tomnerb.Com - YouTube Channel