ចូលចិត្តទំនើប

Nikon D3300 កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញលម្អិតអំពីសមត្ថភាពកាមេរ៉ាជំនាន់ថ្មី Nikon D3300 សម្រាប់មិត្តអ្នកអានដែលកំពុងស្វែងរកកាមេរ៉ាដ៏ល្អមួយគ្រឿង។
គុណភាពរូបភាព
រូបថត គឺជាចំណុចដ៏ខ្លាំងសម្រាប់កាមេរ៉ានិមួៗ។ កាមេរ៉ាម៉ូដែល D3300 បានពង្រឹងគុណភាពរូបភាពកាន់តេប្រសើរជាងម៉ូដែលចាស់ D3200 ជាមួយនឹងសមត្ថភាពធ្វើឱ្យរូបភាពកាន់តែច្បាស់ ទទួលបានពី Sensor ប្រភេទ Antialiasing-Filter-Free ទំហំ 24 megapixel។ បច្ចេកវិទ្យា ISO 3200 JPEGs កាន់តែប្រសើរជាងមុន ហើយ Raw Files ក៏ត្រូវបានវិវត្តកាន់តែប្រសើរផងដែរ។ រូបភាព JPEGs កាន់តែច្បាស់ ឆ្លងកាត់តាមបច្ចេកវិទ្យា ISO 400 និងបង្ហាញរូបភាព Artifact កម្រិតតិចតួចតាមរយៈ ISO 1600។

សមត្ថភាព
ជារួម កាមេរ៉ា D3300 មានល្បឿនលឿនជាងកាមេរ៉ា D3200 និងមានល្បឿនជាងកាមេរ៉ាដទៃ ទៀត។ ប៉ុន្តែវាមានល្បឿនយឺតសម្រាប់ការចាប់យករូបភាព ជាមួយឈុត Lens ថ្មី។ វាត្រូវការពេលកន្លះវិនាទី សម្រាប់ការបើកកាមេរ៉ា ផោ្តតលើរូបភាព និងចាប់យករូបភាព។ រយៈពេលសម្រាប់ការផ្តោត និងចាប់យករូបភាព នៅក្នុងពន្លឺល្អសមស្រប ត្រូវការពេលប្រមាណ 0.4 វិនាទី និងកើនឡើងរហូតដល់ 0.6 វិនាទីនៅក្នុងពន្លឺស្រទន់។ វាពិតជាដំណើរការយ៉ាងលឿន នៅពេលអ្នកថតរូបថតពីរបន្តបន្ទាប់គ្នា ក្នុងរយៈពេល 0.2 វិនាទី ដោយមិនគិតពីការជ្រើសយកប្រភេទ JPEGs ឬ Raw ឡើយ។ មុខងារ Live View នៅតែមានបញ្ហា ដោយវាត្រូវការពេល 2 វិនាទីដើម្បីផ្តោត និងថត ដោយសារដំណើរការដ៏យឺតនៃ Autofocus និង Mirror Movement ហើយសម្រាប់ការថតរូប JPEGs ចំនួនពីរបន្តបន្ទាប់គ្នា ត្រូវការពេល 3.7 វិនាទី។ កាមេរ៉ានេះផ្តល់នូវល្បឿន 5.1fps នៅពេលវាត្រូវបានបំពាក់ជាមួយ SD Card ប្រភេទ 95MB/Sec ជាមួយមុខងារ Autofocus ដែលអាចផ្តល់នូវរូបភាពច្រើនជាង 30 Frames។ ប៉ុន្តែមុខងារ Autofocus មិនអាចតាមទាន់ល្បឿនរបស់ Frame Rate ទេ ដូច្នេះអាចមិនរូបមួយចំនួនត្រូវបានរំលង។ អេក្រង់ LCD មិនត្រូវបានផ្លាស់ប្តូរទេ ប៉ុន្តែវាស្ថិតក្នុងទំហំសមស្រប មានពន្លឺភ្លឺខ្លាំង និងអាចប្រើប្រាស់បានយ៉ាងល្អនៅពេលថ្ងៃ។

ការរចនាម៉ូដ និងមុខងារ
រូបរាងរបស់ D3300 មានលក្ខណៈស្ទើរតែដូចគ្នានឹង D3200 តែនៅតែមានចំណុតខុសគ្នាបន្តិច បន្តួច។ វាមានទម្ងន់ស្រាល និងមានកន្លែងចាប់កាន់កាន់តែជ្រៅ និងងាយស្រួល។ នៅពីលើ មានប៊ូតុងបិទ/បើក និង Shutter ហើយនៅខាងក្រោយមានប៊ូតុងចំនួនបីទៀត គឺ ប៊ូតុង Record ប៊ូតុង Plus Exposure Compensation និងប៊ូតុង Info Display។ ចំណែកប៊ូតុង Mode Dial បម្រើមុខងារជាអ្នកកំណត់ Typical Assortment of Manual, Semi-Manual និង Automatic Modes បន្ថែមជាមួយ Guide Mode និង Effects Mode។ មុខងារ Guide Mode ផ្តល់នូវដំណើរការប្រតិបត្តិការកាន់តែងាយស្រួល ដូចជាមុខងារ Auto ជាដើម។ ចំណែកមុខងារ Advance Mode បង្ហាញនូវការកំណត់ដ៏សមស្របសម្រាប់ការជ្រើសយក Scenario ណាមួយ និងបន្ទាប់មកអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរការកំណត់ដោយខ្លួនឯង។ ប៊ូតុង Fn អាចឱ្យអ្នកកំណត់ការបញ្ជារគុណភាពរូបភាព ISO Sensitivity, White Balance ឬ Active D-Lighting Menu ស្ថិតនៅខាងក្រោមមេដៃខាងឆ្វេង។ នៅខាងក្រោយមានស៊េរីប៊ូតុងជាច្រើនដូចជា Review, Menu, Zoom In, Zoom Out និងប៊ូតុង i ដែលផ្តល់នូវការកំណត់ដែលអ្នកប្រើប្រាស់ញឹកញាប់ នៅផ្នែកចំហផងខាងឆ្វេង។ Nikon ក៏បានរចនាប៊ូតុង Multi-Selector Navigation Control ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ចលនាអង្កត់ទ្រូង ដែលជាមុខងារសំខាន់សម្រាប់ការជ្រើសយកមុខងារ AF Point។ កាមេរ៉ានេះក៏មានរន្ធ SD Card, HDMI Out និង USB Connector បន្ថែមជាមួយឧបករណ៍ភ្ជាប់ជាមួយ GPS ផងដែរ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ណែនាំឱ្យស្គាល់ ឧបករណ៍សាកថ្មភ្លោះពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 12 Feb, 2019

នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ទូរសព្ទដៃមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបច្ចេកវិទ្យាទូរសព្ទដៃកាន់តែទំនើប កាន់តែផ្តល់ភាពងាយស្រួល។ ដូច្នេះតម...

រថយន្តចាស់កាលពី 15 ឆ្នាំមុន នៅតែមានប្រជាប្រិយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលអ្នកទិញរថយន្តថ្មីមួយគ្រឿង ជាទូទៅអ្នកតែងមានបំណងប្រាថ្នាធំមួយ គឺអ្នកចង់ប្រើប្រាស់ វាឱ្យបានយូរ។ បើសិនជាអ្នកចេះថែរក្សាបានល្អ អ្នកអាចប្រើប្រាស់រថយន...

តោះ! មកស្គាល់ ពីរបៀបភ្ជាប់ AirPods ថ្មី សម្រាប់អ្នកប្រើជាលើកដំបូង

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

AirPods របស់ក្រុមហ៊ុន Apple គឺមានភាពងាយស្រួលបំផុត ក្នុងការប្រើប្រាស់ដោយឥតខ្សែ ដើម្បីភ្ជាប់ជាមួយនឹង ឧបករណ៍អេឡិចត្រូនិចនានារបស់ក្រុមហ៊ុន Apple ។ ប៉ុន...

Huawei ទទួលបានពាណិជ្ជសញ្ញាសម្រាប់ OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

ក្រុមហ៊ុន Huawei កំពុងធ្វើដំណើរដើម្បីបញ្ឈប់ការហាមឃាត់របស់រដ្ឋបាលរបស់ប្រធានាធិបតី Trump ដោយធ្វើការផ្តល់ពាណិជ្ជសញ្ញាដល់ប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ...

Tomnerb.Com - YouTube Channel