ចូលចិត្តទំនើប

Nikon បានប្រកាសថា កាមេរ៉ា D6 នឹងក្លាយជាប្រភេទកាមេរ៉ា DSLR ដ៏ទំនើបបំផុត

ដោយ: ភារុន 9 AM, Friday, 06 Sep, 2019

Nikon បានប្រកាសពីផលិតផលកាមេរ៉ាប្រភេទ DSLR ថ្មីរបស់ខ្លួនហើយ ដែលមានឈ្មោះថា «D6»។ កាមេរ៉ាថ្មីនេះ ស្ថិតនៅក្នុងខ្សែស្រឡាយស៊េរី D នៅក្នុងប្រភេទកាមេរ៉ា DSLR ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងចំណោមអ្នកថតរូបកីឡា ដែលវាមានល្បឿនលឿន និងផ្តល់ភាពជឿជាក់ដល់អ្នកថតរូបកីឡា។ ម្យ៉ាងទៀត Nikon ក៏បានអះអាងថា កាមេរ៉ាថ្មីនេះនឹងក្លាយជាប្រភេទកាមេរ៉ាឌីជីថល SLR ដ៏ទំនើបបំផុត។


ប៉ុន្តែអ្វីដែលគួរឱ្យខកចិត្តនោះ គឺក្រុមហ៊ុន Nikon បាននិយាយថាម៉ូតខាងក្រៅនៃកាមេរ៉ាថ្មីនេះ ស្រដៀងគ្នាខ្លាំងជាមួយនឹង កាមេរ៉ាស៊េរីមុនដូចជា D5 និង D4។ ដូច្នេះ ទន្ទឹមនឹងការអភិវឌ្ឍកាមេរ៉ា D6 ក្រុមហ៊ុន Nikon ក៏បាននិយាយផងដែរថា Len ពង្រីក Telephoto ថ្មីមានល្បឿនលឿន ហើយកំពុងធ្វើការ ហើយក៏ជាប្រភេទបច្ចេកវិទ្យា AF-S Nikkor 120-300mm f/2.8E FL ED SR VR ផងដែរ។


អ្នកនិយមប្រើប្រាស់កាមេរ៉ាស៊េរីថ្មីៗរបស់ក្រុមហ៊ុន Nikon ប្រហែលជាមិនចាំបាច់រង់ចាំយូរតទៅទៀតទេ ពីព្រោះកាមេរ៉ាប្រភេទ DSLR ថ្មីនេះ នឹងជិតចេញលក់ក្នុងពេលឆាប់ៗនេះហើយ មុននឹងព្រឹត្តិការណ៍កីឡាអូឡាំពិច នៅក្នុងទីក្រុងតូក្យូ ប្រារព្ធឡើង នាឆ្នាំ 2020 ខាងមុខនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ហូរទឹក និងដំណោះស្រាយ

ដោយ: ចរិយា 9 PM, Sunday, 15 Jan, 2017

ប្រជាជនខ្មែរ សឹងគ្រប់គេហដ្ឋានប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកខ្លះដាក់ក្នុងបន្ទប់ដំណេក អ្នកខ្លះដាក់ទាំងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ល។ មិនមែ...

ហេតុអ្វីបានជា iPhone ដើរយឺត?

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានបង្ខំឱ្យសារភាព នៅចំពោះមុខភស្តុតាងជាក់ស្តែង ដែលក្រុមហ៊ុនមានចេតនាធ្វើឱ្យទូរសព្ទ iPhone ជំនាន់ចាស់ប្រែជាដើរយឺ...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

កាមេរ៉ា Canon EOS R ថ្មីជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 14 Mar, 2019

ចាប់តាំងពីផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Canon ម៉ូដែល EOS R បានបង្ហាញកាលពីឆ្នាំមុន វាបានក្លាយជាប្រភពនៃព័ត៌មានចចាមអារាមមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ...

Tomnerb.Com - YouTube Channel