ចូលចិត្តទំនើប

Zoom Lens ថ្មីពី Nikon កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន Nikon បានប្រកាសពីផលិតផលបន្ថែមថ្មីមួយ ទៅក្នុងស្រឡាយផលិតផល Z-Mount Lens កាលពីពេលថ្មីៗនេះ។ ផលិតផលថ្មីនេះមានឈ្មោះថា Nikkor Z 24-70 f2.8 S ដែលនឹងត្រូវចេញលក់នៅក្នុងពេលឆាប់ៗនេះ ក្នុងតម្លៃ $2,299.95។
វាជាប្រភេទ Focal Length ដែលត្រូវបានគ្របដណ្តប់រួចជាស្រេចដោយ Kit Lens មានជាមួយផលិតផលកាមេរ៉ាម៉ូដែល Z6 ឬ Z7 ប៉ុន្តែ Lens មួយនេះត្រូវបានកាត់ចេញ សម្រាប់ការថតរូបអាជីពនៅក្នុងពិធីរៀបមង្គលការ ការថតរូបទេសភាព រូបភាពព្រឹត្តិការណ៍នានា រូបភាពតាមដងផ្លូវ រូបភាពបរិស្ថាន។ល។ វាក៏ត្រូវបានរចនាឡើងឱ្យក្លាយជាអ្នកប្រតិបត្តិកាន់តែល្អនៅពេលថតរូបវីដេអូ។

យោងតាមក្រុមហ៊ុន Nikon បច្ចេកវិទ្យា DSLR Equivalent ស្ថិតនៅក្នុងចំណោមផលិតផល Lens ដ៏ពេញនិយមបំផុតសម្រាប់ការថតវីដេអូ ដូច្នេះក្រុមហ៊ុនបានចំណាយពេលបន្ថែមបន្តិច ដើម្បីបង្កើតឡើងវិញនូវកញ្ចក់សម្រាប់ប្រព័ន្ធ Z-Mount ថ្មីរបស់ក្រុមហ៊ុន។ វាគឺជា Lens មួយប្រភេទ ដែលផលិតឡើងដើម្បីផលិតចេញជារូបភាពមាន Bokeh និង Crisp យ៉ាងស្រស់ស្អាត និងមាន Resolution ខ្ពស់ ជាពិសេសនៅពេលអ្នកប្រើប្រាស់វានៅលើកាមេរ៉ាម៉ូដែល Z7។ ហើយផលិតផលថ្មីនេះមានទំហំកាន់តែតូច ដែលមានប្រវែងខ្លីជាងមុន 18.4% និងមានទម្ងន់ស្រាលជាងមុន 24.7% បើធៀបនឹង F-Mount Lens។ វាក៏មានសម្លេងកាន់តែស្ងាត់ល្អ សំខាន់បំផុតសម្រាប់ការថតវីដេអូ និងនៅតែរក្សាបានការការពារពីអាកាសធាតុ។

ក្រុមហ៊ុន Nikon បានលើកឡើងថាផលិតផល Nikkor Z 24-70mm f/2.8 S នេះគឺជា Nikkor Lens ដំបូង សម្រាប់ប្រើប្រាស់លើគ្រប់គម្រប Nikon-Designed Arneo ដែលត្រូវបានប្រើប្រាស់ភ្ជាប់ជាមួយ Nano Crystal Coat របស់ Nikon ក្នុងការបង្រួម Flare និង Ghosting ឱ្យកាន់តែតូច។ Lens នេះក៏មានរួមបញ្ចូលនូវប្រព័ន្ធ Multi-Focus System ថ្មីរបស់ Nikon ដើម្បីជួយធានាថា Autofocus មានល្បឿនលឿន និងជាក់លាក់ ទោះបីជាការថតនៅកៀកជិតនឹងវត្ថុក្តី។ បន្ថែមលើនេះម៉ូដែល 24-70mm f/2.8 S នេះគឺជា Nikkor Z Lens ដំបូងដែលមានបំពាក់កង Focus បញ្ជារដោយដៃដាច់ដោយឡែកពីកងបញ្ជារ ពីប៊ូតុង Function (L-Fn) និងជា Organic EL Lens Information Panel សម្រាប់ជាគន្លឹះឆាប់រហ័សមួយក្នុងការកំណត់នានា ដូចជា Focus Distance, Depth-of-Field, Aperture និង Focal Length ជាដើម។
កងបញ្ជារដាច់ដោយឡែក និងកង Focus នឹងជួយតម្រង់កាមេរ៉ា Z6 ឬ Z7 ស្របតាមចំណូលចិត្តរបស់អ្នក ហើយវាធ្វើឱ្យការកែតម្រូវកាន់តែឆាប់រហ័សនៅពេលថតរូប។ លក្ខណៈដូចគ្នានេះក៏មានសម្រាប់ប៊ូតុងបញ្ជារបន្ថែម ដែលមានទីតាំងស្ថិតនៅត្រង់កន្លែងដាក់មេដៃខាងឆ្វេងរបស់អ្នកនៅលើ Lens ផងដែរ។

អេក្រង់ Electro-Luminescent (EL) គឺជាអេក្រង់តូចមួយ ដែលអាចប្រើប្រាស់សម្រាប់ចុចនៅចន្លោះ Focus Distance/DOF, Focal Length ឬ Aperture។ ដូចគ្នានឹងផលិតផល Z-Mount Lens ដទៃទៀតដែរ Lens ថ្មីនេះទាញយកគុណសម្បតិ្តពី Mount មានអង្កត់ផ្ចិតទំហំ 55mm សម្រាប់ Edge-to-Edge Sharpness។ វាមិនបានរួមបញ្ចូលនូវ Lens-Based VR (Vibration Reduction) ទេ ប៉ុន្តែនៅក្នុងមុខងារ In-Body Image Stabilization នៅលើកាមេរ៉ាម៉ូដែល Z វានឹងមិនមានផលអវិជ្ជមានច្រើនទេ។

គួរឱ្យស្តាយដែលក្រុមហ៊ុន Nikon នៅតែមិនទាន់រួចរាល់ក្នុងការចែករំលែកព័ត៌មានលម្អិតអំពីការចេញលក់សម្រាប់ Manual Focus 58 f/0.95 Lens ដែលគួរតែអាចជាការបង្ហាញដ៏ល្អមួយសម្រាប់អ្វីដែលប្រព័ន្ធ Z អាចធ្វើបាន។ ប៉ុន្តែសម្រាប់ពេលនេះ អតិថិជនដែលមិនមានឈុត 24-70mm អាចទទួលបានជម្រើសកាន់តែលឿន។ សម្រាប់អ្នកដែលមាន DSLR ចាស់ៗ ក៏មិនមានអ្វីបញ្ឈប់ពួកគេពីការភ្ជាប់វាជាមួយកាមេរ៉ា Z6 ឬ Z7 ជាមួយ Lens Adapter ដែរ។

ព័ត៌មានដាច់ដោយឡែកមួយ បង្ហាញថាក្រុមហ៊ុន Nikon បានប្រកាសថាការ Update នៅលើ Firmware របស់ក្រុមហ៊ុនសម្រាប់កាមេរ៉ា Z6 ឬ Z7 ដែលនឹងបន្ថែមមុខងារ Eye-Detect Autofocus និងការពង្រឹងសមត្ថភាព AE/AF នឹងមាននៅពេលណាមួយក្នុងខែឧសភា។
ទាំងនោះជាការវិវត្តចាំបាច់ ដែលអាចជួយឱ្យ Nikon ធ្វើការប្រកួតប្រជែងបានកាន់តែល្អជាមួយចំណុចខ្លាំងៗមួយចំនួនរបស់ Sony។ មុខងារ RAW Video Output និងការគាំទ្រសម្រាប់អង្គចងចាំ CFexpress គឺជាលក្ខណៈពិសេសបន្ថែម ដែលនឹងត្រូវបន្ថែមសម្រាប់កាមេរ៉ាទាំងពីរម៉ូដែលខាងលើ តាមរយៈការ Update នាពេលអនាគត ប៉ុន្តែពេលវេលាជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែ...

Google លបសាកល្បងប្រើប្រព័ន្ធ Google Voice និងត្រៀមបើកឱ្យប្រើ នៅក្រៅសហរដ្ឋអាមេរិកហើយ

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

សម្រាប់សេវាកម្មកំពូលអស្ចារ្យដូចជា Google Voice ដែលមានសមត្ថភាពខ្លាំងស្រដៀងៗនឹង Skypeនោះ គឺអាចទូរស័ព្ទឆ្លងទ្វីបបានក្នុងអត្រាតម្លៃដ៏សែនថោកបំផុត, ផ្ញើS...

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

ដោយ: ទំនើប 11 PM, Saturday, 13 Jan, 2018

1. អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់សន្សំសំចៃថាមពលបាន 70%ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70...

Amazon Phone ស្មាតហ្វូត កាមេរ៉ា 6 ជុំវិញខ្លួន

ដោយ: ដាលីស 8 PM, Thursday, 21 May, 2015

បន្ទាប់ពីយើងបានឃើញទូរស័ព្ទ ដែលផលិតឡើង ព្រមជាមួយកាមេរ៉ាខាងក្រោយ 2 នៅលើ HTC One M8 ដែលជួយ​បង្កើនលក្ខ័ណ ក្នុងការថតរូបរួចមក ថ្ងៃនេះមានរូបភាពរបស់ Amazon...

Tomnerb.Com - YouTube Channel