New Xiaomi Redmi Note3 តម្លៃនៅដដែល តែខ្លាំងជាងមុន
ថយត្រឡប់ទៅកាលពីខែ វិច្ឆិកា ឆ្នាំទៅ Xiaomi ក្រុមហ៊ុនផលិតទូរស័ព្ទដៃ របស់ប្រទេសចិនបានបង្ហាញខ្លួន Redmi Note3 ស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុន ដែលចេញមកព្រមជាមួយប្រព័ន្ធស្គែន ស្នាមក្រយៅម្រាមដៃ និងតួគ្រឿងដែលជាលោហៈទាំងអស់ ថ្ងៃនេះ Xiaomi ប្រកាសបង្ហាញខ្លួន Redmi Note3 វើហ្ស៊ឹនថ្មី ដែលចេញមកព្រមជាមួយ Specification ដែលខ្លាំង និងកាមេរ៉ាដែលច្បាស់ជាងមុន។
Xiaomi Redmi Note3 វើហ្ស៊ឹនថ្មីនេះ មានរឿងពីរយ៉ាងដែលផ្លាស់ប្តូរ គឺឈីបប្រមូលទិន្នន័យដែលអាប់ហ្ក្រេតឡើងពីដើមដែលប្រើ Media Tek Helio X10 ទៅជា Qualcomm Snapdragon 650 64-bit ល្បឿន 1.8GHz Hexa-Core CPU, GPU Adreno 510, Support ការតភ្ជាប់ LTE Cat 7 និង VoLTE។
ចំណុចមួយទៀតដែលអាប់ហ្ក្រេតឡើងដែរនោះគឺ កាមេរ៉ាគោល ដែលពីដើមជាកាមេរ៉ា 13មេហ្គាភិកសេល បន្ថែមឡើងជា16មេហ្គាភិកសេល រន្ធទទួលពន្លឺ f2.0។
ចំណែក Specification ផ្សេងៗនោះមានដូចតទៅ អេក្រង់ទំហំ 5.5អីុញ ភាពលម្អិតច្បាស់ 1080p, RAM 2GB សម្រាប់ស៊េរី 16 GB និង RAM 3GB សម្រាប់ស៊េរី 32 GB និងចេញមកព្រមជាមួយ Battery 4050mAh ប្រើបានយូរដូចមុនដដែល។
ចំណែកតម្លៃវិញ New Xiaomi Redmi Note3 ស៊េរី 16GB ត្រូវបានកំណត់តម្លៃប្រមាណជា 190ដុល្លារ និងស៊េរី 32GB នៅមិនទាន់កំណត់តម្លៃនៅឡើយទេ៕