ចូលចិត្តទំនើប

បែកធ្លាយរូបរាង កាសស្តាប់គ្មានខ្សែថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Feb, 2019

រូបភាពបែកធ្លាយមួយសន្លឹក ប្រហែលជាអាចផ្តល់ឱ្យយើងទាំងអស់គ្នានូវរូបរាងដំបូងរបស់ផលិត Earbuds ថ្មីរបស់ Samsung ដែលត្រូវបានពាក្យចចាមអារាមជាច្រើនលើកឡើងថា នឹងក្លាយជាផលិតផលកាសស្តាប់គ្មានខ្សែពិតប្រាកដ។
នៅក្នុងរូបភាព ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ WinFuture កាសស្តាប់មានឈ្មោះថា Galaxy Buds (ជាឈ្មោះដែលគេសន្មត់ឱ្យវា ស្របតាមឯកសារ Trademark Application និងឯកសារ Bluetooth Certification) បានបង្ហាញរូបរាងដាក់នៅពីលើផ្នែកខាងក្រោយនៃវត្ថុម្យ៉ាង ដែលទំនងដូចជាផលិតផលទូរសព្ទ Galaxy S10។

ទីតាំងដែលត្រូវបានបង្ហាញនេះ ប្រហែលជាមិនមែនជារឿងចៃដន្យទេ។ យោងតាមព័ត៌មានចចាមអារាមនាពេលថ្មីៗនេះ ចេញពីគេហទំព័រ SamMobile បានរៀបរាប់ថា ទូរសព្ទ S10 ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ នឹងអាចធ្វើការបញ្ចូលថាមពលទៅកាន់ឧបករណ៍ដទៃទៀត ដោយពុំចាំបាច់ប្រើខ្សែ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានឈ្មោះថា PowerShare។ វាជាមុខងារមួយមានលក្ខណៈស្រដៀងគ្នានឹងអ្វីដែលយើងបានឃើញជាមួយទូរសព្ទម៉ូដែល Mate 20 Pro របស់ Huawei និងកាសស្តាប់ម៉ូដែល FreeBuds 2 Pro Wireless របស់វា។

ដូចគ្នាខ្លាំងទៅនឹងនាឡិកា Galaxy Watch ដែលមិនមែនជានាឡិកា Smartwatch ដំបូងរបស់ Samsung ផលិតផលកាសស្តាប់ Galaxy Buds នឹងមិនមែនជាផលិតផលកាសស្តាប់គ្មានខ្សែដំបូងរបស់ក្រុមហ៊ុនឡើយ ព្រោះកាលពីឆ្នាំ 2016 កាសស្តាប់ Gear IconX ទើបជាផលិតផលដំបូង។
យ៉ាងណាមិញ ផលិតផលកាសស្តាប់ថ្មីនេះគឺជាជំហានមួយផ្សេងទៀត ឆ្ពោះទៅរកការបង្រួមបង្រួមគ្នា នៃស្រឡាយផលិតផលរបស់ក្រុមហ៊ុន Samsung ដែលស្ថិតក្រោយម៉ាកសញ្ញា Galaxy និងការស្ថិតនៅកាន់តែឆ្ងាយពីម៉ាកសញ្ញា Gear ដែលជាម៉ាកសញ្ញាចាស់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ ...

វិធីសាស្រ្តការពារ អត្ថបទសារ នៅលើទូរសព្ទ iPhone

ដោយ: ដួងច័ន្ទ 9 PM, Thursday, 16 Feb, 2017

ព័ត៌មានឯកជនផ្ទាល់ខ្លួន មិនមែនសំដៅលើគ្រប់ព័ត៌មាន ដែលបានផ្ញើចេញ និងព័ត៌មានដែលទទួលបានទទួលបាន តាមរយៈអ៊ីនធឺណេត។ ពេលខ្លះយើងចង់បានភាពឯកជនកាន់តែច្រើន នៅក្ន...

LG BrandShop ផ្តល់ជូនកាន់តែពិសេស ជាមួយសេវាកម្ម បង់រំលស់អត្រា ការប្រាក់ 0%

ដោយ: WangSang 9 AM, Wednesday, 20 Jul, 2016

ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជារួមចំណែកកាត់បន្ថយការចំណាយប្រាក់ទាំងដុលយកទៅជាវផលិតផលអេឡិចត្រូនិកសំរាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់អតិថិជន ចាប់ពីថ្ងៃ ...

បែកធ្លាយរូបរាងនាឡិកាដៃ Galaxy Sport

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Feb, 2019

ក្រុមហ៊ុន Samsung បានឈានចូលដល់ពេលវេលាត្រូវកែលម្អផលិតផលនាឡិកាដៃរបស់ខ្លួន ព្រមពេលជាមួយនឹងការបញ្ចេញលក់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S នៅក្នុង...

Tomnerb.Com - YouTube Channel