ចូលចិត្តទំនើប

ទូរទឹកកក Samsung ថ្មីមានច្រើនជម្រើសទាំងពណ៌ និងទំហំ

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Jul, 2019

ក្រុមហ៊ុន Samsung មានបំណងចង់ដាក់ដើមទុនលើអតិថិជនដែលផ្តល់តម្លៃដល់រសនិយម និងបទពិសោធន៍ផ្ទាល់ខ្លួន ហើយក្រុមហ៊ុននេះមានបំណងសម្រេចគោលបំណងនេះជាមួយនឹងផលិតផលទូរទឹកកករបស់ពួកគេ។

ក្រុមហ៊ុន Samsung បានបង្ហាញគម្រោង Project PRISM ឬក្រុមហ៊ុនបានហៅវាថាជាយុគថ្មីនៃការតុបតែងសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន។ ផលិតផលដំបូងគេនៅក្នុងស្រឡាយផលិតផលថ្មីនេះគឺ BESPOKE ដែលជាទូរទឹកកកមួយគ្រឿង ដែលអ្នកប្រើប្រាស់អាចជ្រើសរើសវត្ថុធាតុដើម ពណ៌ និងទំហំ ព្រមទាំងលក្ខណៈពិសេសដទៃទៀត។ ទូរទឹកកកម៉ូដែល BESPOKE ផលិតឡើងនៅក្នុងជម្រើស 9 ពណ៌ និងមានផ្ទៃទ្វារខុសៗគ្នាចំនួន 3 ជម្រើស។ វាក៏ផលិតឡើងក្នុងជម្រើស 8 ទំហំផងដែរ ដែលក្រុមហ៊ុន Samsung ចង្អុលបង្ហាញថាធ្វើឱ្យវាជាជម្រើសមួយ មិនថាអ្នករស់នៅក្នុងអគារ Apartment ឬនៅក្នុងគេហដ្ឋានធំៗនោះទេ។ Samsung មិនទាន់បង្ហាញតម្លៃរបស់ទូរទឹកកកថ្មីនេះនៅឡើយទេ ហើយយើងក៏មិនប្រាកដថាតើពេលណាទើបវានឹងមានដាក់លក់សម្រាប់អតិថិជនដែរ ប៉ុន្តែអ្នកអាចរំពឹងថានឹងទទួលបានសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានក្នុងទម្រង់បែបនេះជាច្រើនទៀតនាពេលអនាគត។


លោក Hyun Suk Kim ប្រធាន និងជានាយកប្រតិបត្តិរបស់ Samsung នៅក្នុងផ្នែកផលិតផលអេឡិចត្រូនិច បានឱ្យដឹងថា «មាននិន្នាការមួយកំពុងរីកលូតលាស់នៅក្នុងជំនាន់នេះ ជាពិសេសក្នុងចំណោមអ្នកដែលកើតនៅក្នុងសហសវត្សន៍ថ្មីនេះ ដែលមើលឃើញថាពួកយើងឱ្យតម្លៃទៅលើរសនិយម និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗខ្លាំងជាងគេ។ ជាមួយនឹង Project PRISM ក្រុមហ៊ុនកំពុងឆ្លុះបញ្ចាំងពីនិន្នាការនេះ ហើយសង្ឃឹមថា ក្រុមហ៊ុន Samsung អាចក្លាយទៅជាវេទិកា ដែលអាចឆ្លុះបញ្ចាំងគ្រប់បែបបទនៃរស់នៅដ៏ស្រស់ឆើតឆាយរបស់អ្នកប្រើប្រាស់។» ប្រាកដណាស់ថា ក្រុមហ៊ុន Samsung កំពុងបង្អួតនូវសមត្ថភាពនៃការរចនាម៉ូដ ហើយនៅខណៈពេលដែលផលិតផលទូរទឹកកកលំដាប់ខ្ពស់កំពុងបន្ថែមម៉ាស៊ីនចុចទឹក និង Tablet ដ៏ធំមួយនៅផ្នែកខាងមុខ វិធីសាស្រ្តរបស់ Samsung មួយនេះគឺជាការច្នៃប្រឌិតថ្មីស្រឡាងមួយ។


ទូរទឹកកកនេះមានរូបរាងដូចជាអ្វីដែលអ្នកអាចស្វែងរកបាននៅក្នុងកាតាឡុករបស់ IKEA ហើយវាអាចតំឡើងយ៉ាងសក្តិសមជាគូនឹងគ្រឿងសង្ហារឹមយន្តរបស់ IKEA ដែលបានប្រកាសកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន Samsung និង IKEA ច្បាស់ណាស់ថាកំពុងតែធ្វើការរចនាផលិតផលសម្រាប់ប្រើប្រាស់ក្នុងទីតាំងតូចចង្អៀត ព្រោះបច្ចុប្បន្នវាជាទំនោរផលិតផលដែលកំពុងពេញនិយម ជាពិសេសសម្រាប់គ្រួសារសម័យថ្មី៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Microsoft នឹងបញ្ចប់ការគាំទ្រសម្រាប់ Skype classic

ដោយ: ភារុន 8 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ឈប់ការគាំទ្រកម្មវិធី Skype 7.0 ឬ Skype Classic នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2018 ហើយដំណឹងនេះទំនងដូចជាត្រូវបានចង្អុលប...

Apple នឹងមិនមាន 5G iPhone ទេ រហូតដល់ 2025

ដោយ: ដួងច័ន្ទ 7 AM, Monday, 10 Jun, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការផលិតបន្ទះឈីប 5G iPhone របស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែការខិតខំប្រឹងប្រែងនេះប្រហែលជាត្រូវការចំណាយពេលកាន់តែច្រើន។ យោងតាមសេចក...

សម្ភារៈប្រើប្រាស់ ផ្តល់បទពិសោធន៍ ងូតទឹកថ្មីសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 5 PM, Thursday, 21 Dec, 2017

ទំនើប សូមនាំអារម្មណ៍អ្នកមកទទួលបទពិសោធន៍ នៃការងូតទឹកថ្មី ដែលអ្នកអាចនឹងមិនដែលជួប ប្រទះពីមុនមក។ ចង់ដឹងថាវាពិសេសយ៉ាងណា? តោះអានទាំងអស់គ្នា!ងូតទឹក ជាមួយវ...

តើបច្ចេកវិទ្យា Linear ពិតជាផ្តល់ជូន នូវភាពស្រស់បែបធម្មជាតិមែនទេ

ដោយ: ទំនើប 7 PM, Tuesday, 06 Feb, 2018

Vegetable Orchestra បង្កើតភ្លេងដ៏ពិរោះរណ្តំជាមួយ និងបន្លែដែលទុកក្នុងទូរទឹកកករយះពេលមួយសប្តាហ៍។តើយើងគួរទុកអាហាររបស់យើងបែបណា ដើម្បីអោយស្រស់និងបានយូរ?ដ...

Tomnerb.Com - YouTube Channel