ចូលចិត្តទំនើប

ដំណឹងល្អ! Airpod ថ្មីរបស់ Apple នឹងរចនាឱ្យកាន់តែប្រសើរឡើង នៅដើមឆ្នាំ 2019

ដោយ: ភារុន 8 AM, Tuesday, 18 Dec, 2018

ក្រុមហ៊ុន Apple ប្រកាសថាការធ្វើឱ្យប្រសើរឡើង Version ថ្មីរបស់ AirPod របស់ក្រុមហ៊ុន នឹងចាប់ផ្តើមនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2019។ យោងតាម 9to5Mac ដែលបានដកស្រង់ចេញពីរបាយការណ៍ថ្មីមួយរបស់អ្នកវិភាគល្បីឈ្មោះគឺលោក Ming-Chi Kuo ដែលធ្វើការប៉ាន់ប្រមាណទៅលើផលិតផលរបស់ Apple មួយនេះ ដោយគាត់លើកឡើងថា តម្រូវការសម្រាប់ឧបករណ៍នេះ នឹងអាចកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

មានពាក្យចចាមអារ៉ាមមួយបាននិយាយថា ការរចនាឱ្យកាន់តែប្រសើរឡើងទៅលើ AirPod បានចាប់ផ្តើមជាលើកដំបូង ក្នុងអំឡុងពេលនៃការដួលរលំនៃផលិតផលនេះបានចាប់ផ្តើម ហើយលើសពីនេះវាមិនត្រូវបានគេប្រកាសនៅលើឆាកកម្មវិធីរបស់ Apple ដែលបានធ្វើឡើងកាលពីប៉ុន្មានខែមុននេះឡើយ។ ប្រសិនបើការវិភាគរបស់លោក Kuo ត្រឹមត្រូវនោះ ម៉ូដែលថ្មីនឹងមាន «សាកថ្មដោយឥតខ្សែ» ទោះបីជាវាមិនច្បាស់ ថាតើគួរតែធ្វើឱ្យ Case កាន់តែល្អជាងមុន ឬក៏ ធ្វើឱ្យកាសស្តាប់កាន់តែប្រសើរ? ហើយលោក Kuo ក៏បន្ថែមទៀតថា ម៉ូដែលថ្មីបន្ទាប់ នឹងភ្ជាប់មកជាមួយនឹងលក្ខណៈពិសេស គឺ Bluetooth ទោះបីជា យើងបិទឬបើកគម្រប Case ក៏ដោយ ក៏យើងនៅតែអាចប្រើវាបាន។ ការផ្តល់លក្ខណៈពិសេសទាំងនេះ អាចធ្វើឱ្យ AirPod នឹងមានតម្លៃថ្លៃជាងមុនបន្តិច។

ពាក្យចចាមអារ៉ាមមួយផ្សេងទៀត បានលើកឡើងថា នៅឆ្នាំ 2019 ក្រុមហ៊ុន Apple នឹងនាំមកនូវសំណុំថ្មីៗរបស់ AirPod ដើម្បីធ្វើឱ្យវាកាន់តែប្រសើរឡើង និងមានគុណភាពកាន់តែមានកម្រិតខ្ពស់ នោះគឺការធន់ទ្រាំនឹងការជ្រៀបទឹក ព្រមទាំងមានការលុបចោលសម្លេងរំខានផ្សេងៗផងដែរ។
លើសពីសក្តានុពលនៃការធ្វើឱ្យប្រសើរឡើងសម្រាប់ឆ្នាំ 2019 លោក Kuo ក៏បានធ្វើការកត់សម្គាល់ថា វានឹងមាន “ការរចនាថ្មីទាំងស្រុង” សម្រាប់ AirPod ឆ្នាំ 2020។ ប៉ុន្តែឥឡូវនេះនៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។ ម្យ៉ាងទៀតគាត់ក៏មិនបាននិយាយអ្វី អំពី ឧបករណ៍សាកថ្មឥតខ្សែ AirPower ដែលនឹងត្រូវបានពន្យារពេលយូរនោះឡើយ។ លោក Kuo បានធ្វើសេចក្តីរាយការណ៍ថា AirPod គឺនឹងក្លាយជា Accessory ដ៏ពេញនិយមបំផុត ដែលក្រុមហ៊ុន Apple នឹងធ្វើការលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ ម្យ៉ាងទៀតវាត្រូវបានគេព្យាករណ៍ថា ក្រុមហ៊ុនអាចលក់ចេញពី 16 លានគ្រឿងក្នុងឆ្នាំ 2017 ទៅជាង 100 លានគ្រឿងត្រឹមឆ្នាំ 2021 ប៉ុណ្ណោះ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

រថយន្ត លក់ដាច់បំផុត នៅអាមេរិក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Feb, 2017

ឆ្នាំ២០១៦ បានបញ្ចប់ទៅហើយ ចំណែកឯចំនួននៃការលក់រថយន្ត នៅក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងចំណុចវិជ្ជមាន។ ជាទូទៅ ចំនួននៃការលក់យានយន្តកើនឡើង ៣.៣ភាគរយ ជារ...

កំពូលក្រុមហ៊ុនផលិតកុំព្យូទ័រទាំង 10

ដោយ: ភារុន 10 AM, Tuesday, 28 Aug, 2018

នាពេលបច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដែលយើងមិនអាចខ្វះបាន។ កុំព្យូទ័រដំបូងបង្អស់ដែលចាប់ផ្តើមមានភាពទាន់សម័យនោះត្រូវបានក្រុមហ៊ុន IBM ដាក់ដំណើរការនៅទ...

Samsung A8s ទូរសព្ទដំបូងមានអេក្រង់ Infinity-O

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 19 Dec, 2018

តាមប្រកៀកប្រកិតនឹងការបញ្ចេញព័ត៌មានអំពីទូរសព្ទ Honor View 20 នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសពីទូរសព្ទថ្មីមួយគ្រឿង ដែលនឹងត្រូវបានផលិតឡើងពីអេក្រ...

GoTenna អង់តែន សម្រាប់កន្លែងដែលគ្មានសេវា

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

ថ្មីៗចុងក្រោយគេបំផុតនេះ ក្រុមហ៊ុនផលិតអង់តែនសេវាទូរស័ព្ទដៃបានរិះរកឃើញ និងផលិតឧបករណ៍ដែលអាច​ជួយយើងមិនឱ្យបាត់បង់រាល់ការទំនាក់ទំនងឡើងបាន នោះគឺ អង់តែន Go...

Tomnerb.Com - YouTube Channel