ចូលចិត្តទំនើប

ទូរសព្ទ iPhone ថ្មីនឹងមិនមែនត្រឹមតែ ដៃគូប្រកួតប្រជែងតែមួយគត់របស់ Galaxy Fold នៅខែកញ្ញា ខាងមុខនេះទេ

ដោយ: ភារុន 9 AM, Monday, 29 Jul, 2019

រយៈពេល 3ខែ បន្ទាប់ពីការពន្យាពេលឥតកំណត់នៃ Galaxy Fold ក្រុមហ៊ុន Samsung ទីបំផុតបានប្រកាសកាលបរិច្ឆេទនៃការចេញផ្សាយ Galaxy Fold នៅខែកញ្ញា ខាងមុខនេះហើយ។



ទន្ទឹមនឹងនេះដែរ ក៏មានក្រុមហ៊ុនយក្ស ដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយ នោះគឺក្រុមហ៊ុន Apple ក៏បានបញ្ចេញទូរសព្ទ iPhone 2019 ម៉ូដែលថ្មីៗ។ ម្យ៉ាងទៀត ទូរសព្ទបត់រមូររបស់ Samsung ក៏នឹងត្រូវធ្វើការប្រកួតប្រជែងដោយផ្ទាល់ ជាមួយនឹងទូរស័ព្ទ Mate X របស់ក្រុមហ៊ុន Huawei នៅក្នុងខែកញ្ញា ខាងមុខនេះផងដែរ។ យោងទៅតាមការចុះផ្សាយរបស់វិបសាយ Weibo ដែលត្រូវបានប្រទះដោយ Gizchina បានឱ្យដឹងថាទូរសព្ទបត់រមូរ របស់ក្រុមហ៊ុន Huawei ក៏ត្រូវបានប្រកាសនូវកាលបរិច្ឆេទចេញលក់នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវបានអតិថិជនរបស់ Huawei ប្រទះឃើញវានៅក្នុងដៃរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Richard Yu នៅឯព្រលានយន្តហោះអន្តរជាតិ Shenzhen។ បើទោះបីជាលោក Yu ត្រូវបានគេរាយការណ៍ថា មានភាពស្ទាក់ស្ទើរ ក្នុងការបង្ហាញព័ត៌មានលម្អិតអំពី ពេលវេលាដែលក្រុមហ៊ុន Huawei នឹងប្រកាសចេញនូវទូរសព្ទបត់រមូរថ្មីរបស់ខ្លួន ដើម្បីចូលរួមការប្រកួតប្រជែងនេះក្តី ក៏ពាក្យពេចន៍ ដែលចេញជាផ្លូវការចុងក្រោយរបស់ក្រុមហ៊ុន ដែលថាទូរសព្ទថ្មីនេះ គ្រោងនឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខនេះ ដូចគ្នានឹងទូរសព្ទថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។ ដើមឡើយ ក្រុមហ៊ុន Huawei បានប្រកាសពីកាលបរិច្ឆេទនៃការចេញផ្សាយ គឺនៅខែ មិថុនា ប៉ុន្តែត្រូវបានពន្យាពេល។


ក្រុមហ៊ុន Samsung បានពន្យាពេលនៃការចេញផ្សាយ ទូរសព្ទបត់រមូរថ្មីរបស់ខ្លួននេះ ពីព្រោះក្រុមហ៊ុនត្រូវដោះស្រាយបញ្ហា មួយចំនួន ទៅលើអេក្រង់របស់ Galaxy Fold។ ចំណែកឯ ហេតុផលរបស់ក្រុមហ៊ុន Huawei មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ សម្រាប់ព័ត៌មាន នាពេលថ្មីៗនេះ បានលើកឡើងថា យើងប្រហែលជាមិនចាំបាច់រង់ចាំយូរទេ រហូតដល់ទូរសព្ទ Mate X ចេញលក់ ដោយនៅក្នុងរបាយការណ៍សង្ខេបមួយរបស់ TechRadar ដោយបានសរសេរថានាយកប្រតិបត្តិក្រុមហ៊ុននេះ បានបញ្ជាក់ជាចុងក្រោយថា ទូរសព្ទបត់រមូរថ្មីនេះ នឹងត្រូវចេញលក់នៅខែកញ្ញា ខណៈពេលការចុះឈ្មោះនៅក្នុង TENNA របស់ប្រទេសចិន នាពេលថ្មីៗនេះ ដែលត្រូវបានប្រទះឃើញដោយ Gizmochina បង្ហាញថាទូរសព្ទបត់រមូរថ្មីនេះជិតនឹងចេញលក់នៅក្នុងប្រទេសហើយ។


ម្យ៉ាងទៀត ក្រុមហ៊ុនក៏បានប្រាប់ទៅ CNBC ថាទូរសព្ទ Mate X នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ពីព្រោះវាត្រូវបានប្រកាសមុនពេលហាត់ឃាត់ ប៉ុន្តែ ជាមួយនឹងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ដែលនឹងត្រូវបានផុតកំណត់នៅថ្ងៃទី 19 ខែសីហា គឺវានៅមិនទាន់ដឹងច្បាស់នៅឡើយថា តើស្ថានភាពនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនផ្ទាល់ នឹងទៅជាយ៉ាងណា?

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ជម្រើសទូរទឹកកកដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 12 PM, Monday, 03 Dec, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានឱ្យបានស្គាល់នូវទូរទឹកកកមួយប្រភេទ ដែលមានសមត្ថភាពធ្វើឱ្យម្ហូបអាហាររក្សាបាននូវភាពស្រស់បានកាន់តែយូរ ជាមួយនឹងដំណោះស្រា...

អ្នកស្រាវជ្រាវព្រមានពីបញ្ហាកំពុងវាយប្រហារលើកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018

អ្នកស្រាវជ្រាវអំពីសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យា ទើបនឹងបានស្រាវជ្រាវរកឃើញពីបញ្ហាដែលកើតមាននៅលើគ្រប់កុំព្យូទ័រទំនើបៗ ដែលអនុញ្ញាតឱ្យអ្នកលួចចូលគណនេយ្យ ...

ម៉ាស៊ីនបោកគក់ ជំនាន់ថ្មី ផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ថ្មីដល់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Jan, 2017

សម័យកាលទំនើប សម្ភារៈប្រើប្រាស់ ក៏ត្រូវបន្ថែមមុខងារ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ម៉ាស៊ីនបោកគក់ បា...

សម្ភារៈស្វាគមន៍ បវេសនកាលថ្មី

ដោយ: ដួងច័ន្ទ 11 PM, Saturday, 28 Oct, 2017

សិស្សានុសិស្សសម័យថ្មី ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាទំនើប ជាមួយការប្រើប្រាស់សម្ភារៈទាន់សម័យ។ សម្ភារៈទំនើបៗទាំងនោះនឹងជួយឱ្យការសិក្សារបស់អ្នក កាន់តែងាយស...

Tomnerb.Com - YouTube Channel