ចូលចិត្តទំនើប

iPhone ថ្មីនៅតែប្រើខ្សែ Lightning ដដែល

ដោយ: ដួងច័ន្ទ 10 AM, Thursday, 14 Feb, 2019

យោងតាមសេចក្តីរាយការណ៍ ដែលទទួលបានពី Mac Otakara បានឱ្យយើងដឹងថា ផលិតផលទូរសព្ទ iPhone នៅក្នុងឆ្នាំ 2019 នឹងត្រូវបានផលិត ដោយបំពាក់ជាមួយខ្សែភ្ជាប់ Lightning ដដែល ជំនួសឱ្យការប្រើប្រាស់រន្ធដោត USB-C ។
សេចក្តីរាយការណ៍ដែលចេញកាលពីពេលមុនៗ បានអះអាងថា ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើតេស្តលើទូរសព្ទមួយចំនួន សម្រាប់ឆ្នាំថ្មីនេះ ជាមួយនឹងឧបករណ៍ភ្ជាប់ USB-C។ កាលពីឆ្នាំមុន គេហទំព័រ Mac Otakara ដែលជាគេហទំព័រមានទំនាក់ទំនងជាមួយសង្វាក់ផ្គត់ផ្គង់ផលិតផលនៅក្នុងតំបន់អាស៊ី និងក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់នៅក្នុងតំបន់អាស៊ី បានធ្វើការទស្សន៍ទាយ យ៉ាងជោគជ័យថា ផលិតផល iPad Pro ស៊េរីឆ្នាំ 2018 នឹងបោះបង់ខ្សែភ្ជាប់ Lightning ចោល ដើម្បីប្រើប្រាស់ឧបករណ៍ភ្ជាប់ USB-C ជំនួសវិញ។

សេចក្តីរាយការណ៍ខាងលើក៏បានអះអាងថា ផលិតផលទូរសព្ទថ្មីនៅក្នុងឆ្នាំនេះ ជាថ្មីម្តងទៀត នឹងមានរួមបញ្ចូលនូវឧបករណ៍បញ្ចូលថាមពល 5W USB-A ស្តង់ដារបស់ក្រុមហ៊ុន Apple នៅក្នុងប្រអប់នីមួយៗ ជាមួយនឹងទូរសព្ទ។ បើសិនជាព័ត៌មាននេះជាការពិត វាមានន័យថា ជាថ្មីម្តងទៀត អ្នកនឹងត្រូវទិញខ្សែភ្ជាប់ USB-C to Lightning ដាច់ដោយឡែក និង Power Brick ដែលដំណើរការជាមួយ USB-C Power Delivery បើសិនជាអ្នកចង់បញ្ចូលថាមពលថ្មល្បឿនលឿនទៅកាន់ទូរសព្ទ iPhone របស់អ្នក។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ក្នុងការបន្តប្រើប្រាស់ខ្សែភ្ជាប់ Lightning ជំនួស USB-C នឹងមិនមែនជារឿងភ្ញាក់ផ្អើលទេ។ ប្រាកដណាស់ថា ផលិតផល iPad Pro បានធ្វើការផ្លាស់ប្តូរ ប៉ុន្តែនាពេលនេះ ក្រុមហ៊ុន Apple បាននឹងកំពុងប្រើប្រាស់វាក្នុងតួនាទីជំនួសឱ្យ Laptop ដូច្នេះវាត្រូវធ្វើឱ្យមានដំណើរការជាមួយ Hubs និងឧបករណ៍ប្រើប្រាស់ខុសៗគ្នា ដែលសម្រាប់ប្រើប្រាស់ជាមួយ Laptop មាន USB-C។ ខណៈពេលនេះ សម្រាប់ iPhone មិនមានគោលបំណងដូចខាងលើនេះទេ មានន័យថាវាត្រូវបានប្រើប្រាស់សម្របតាមឧបករណ៍ប្រើប្រាស់ និងឧបករណ៍ភ្ជាប់ Lightning ដែលមានស្រាប់។
យ៉ាងណាក្តី ការសម្រេចចិត្តរក្សានូវឧបករណ៍បញ្ចូលថាមពល 5W USB-A គឺជាអ្វីដែលខកចិត្តកាន់តែខ្លាំង។ ក្រុមហ៊ុន Apple បានផ្តល់នូវមុខងារបញ្ចូលថាមពលល្បឿនលឿននៅក្នុងទូរសព្ទ iPhone 8 ដែលបានចេញលក់កាលពីឆ្នាំ 2017 ប៉ុន្តែមិនដែលបានរួមបញ្ចូល Hardware ដែលត្រូវប្រើប្រាស់ជាមួយ នៅក្នុងប្រអប់ជាមួយគ្នាទេ ទោះបីជាទូរសព្ទនេះត្រូវបានលក់ក្នុងតម្លៃលើសពី $1,000 ក្តី។ ការសម្រេចចិត្តនេះអាចទទួលយកបាន នៅពេល USB-A នៅតែរក្សាវត្តមាន ប៉ុន្តែ នៅក្នុងឱកាសដែល គ្រប់ម៉ូដែល MacBook នាពេលនេះត្រូវបានផ្លាស់ប្តូរទៅប្រើ USB-C ហើយនោះ វាហាក់ដូចជាបង្ហាញនូវការងារដែលហួសសម័យកាន់តែខ្លាំង៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ង...

កម្មវិធីថ្មី! 3D Photo នៅលើ Facebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

កាលពីខែឧសភាកន្លងទៅ ក្នុងអំឡុងពេលសន្និបាត F8 ក្រុមហ៊ុន Facebook បានប្រកាសថាក្រុមហ៊ុនបាននឹងកំពុងដំណើរការនៅលមុខងារមួយ ដែលអាចនាំយករូបភាព 2D ធម្មតា និងធ...

តោះ! មកស្គាល់ Action Camera ថ្មី ពី Sony

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Sony បានបញ្ចេញលក់កាមេរ៉ា Action ម៉ូដែល RX0 កាលពី 2 ឆ្នាំមុន ហើយនាពេលនេះ ក្រុមហ៊ុនបានប្រកាសពីម៉ូដែលថ្មីហើយ គឺម៉ូដែល RX0 II។ នេះគឺជាផលិតផលថ...

ទូរទស្សន៍ LG ស៊េរីឆ្នាំ 2018 ដំណើរការជាមួយ Amazon Alexa

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

អស់ពេលជាច្រើនឆ្នាំមកហើយ ទូរទស្សន៍ Smart TV ត្រូវបានកំណត់ការប្រើប្រាស់យ៉ាងទូលំទូលាយ ជាមួយការភ្ជាប់អ៊ីនធឺណេត និងការប្រើប្រាស់កម្មវិធី App ជាច្រើនប្រភ...

Tomnerb.Com - YouTube Channel