ចូលចិត្តទំនើប

Software ថ្មីរបស់ iPhone ជួយពង្រឹងថាមពលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Jun, 2019

Software ថ្មីសម្រាប់ទូរសព្ទ iPhone គឺប្រព័ន្ធប្រតិបត្តិការ iOS 13 មានរួមបញ្ចូលនូវមុខងារថ្មីមួយដែលនឹងជួយពង្រីកវិសាលភាពថាមពលថ្មរបស់ទូរសព្ទដៃរបស់អ្នក។ នេះពិតជាមុខងារថ្មី ដ៏មានសារៈសំខាន់មួយ។ ជាទូទៅ អ្នកប្រើប្រាស់តែងរក្សាទុកទូរសព្ទដៃរបស់គេ សម្រាប់ការប្រើប្រាស់ឱ្យបានយូរអង្វែង ដែលជារឿយៗមានពី 3-4 ឆ្នាំ ជំនួសឱ្យការផ្លាស់ប្តូរថ្មីនៅរៀងរាល់ 2 ឆ្នាំម្តង ដូចដែលវាតែងតែកើតឡើង នៅពេលដែលទូរសព្ទ Smartphone ថ្មីត្រូវបានចេញលក់ និងទទួលបានការពង្រឹងសមត្ថភាពកាន់តែខ្លាំង នៅរៀងរាល់ការបញ្ចេញថ្មីម្តងៗ។

ប៉ុន្តែ ថ្មរបស់ទូរសព្ទចាប់ផ្តើមបាត់បង់សមត្ថភាពរបស់ពួកវា ក្នុងការរក្សាទុកថាមពលប្រកបដោយប្រសិទ្ធភាព នៅពេលដែលទូរសព្ទដៃមានអាយុកាលកាន់តែច្រើន ដែលនេះមានន័យថា ថ្មទូរសព្ទរបស់អ្នកចាប់ផ្តើមចុះអន់ខ្សោយហើយ។ ក្រុមហ៊ុន Apple បានដាក់ដំណើរការកម្មវិធីផ្លាស់ប្តូរថ្មទូរសព្ទកាលពីឆ្នាំ 2018 កន្លងទៅ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានគេរិះគន់ថា បានពន្យឺតដំណើរការទូរសព្ទ iPhone ចាស់ៗ ដើម្បីរក្សាការបំពេញមុខងាររបស់ទូរសព្ទ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានបន្ថែមជម្រើសមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញថាតើថ្មទូរសព្ទរបស់ពួកគេកំពុងដំណើរការដល់កម្រិតអតិបរមាឬទេ។ បើសិនជាវាមិនអាចទេ អ្នកប្រើប្រាស់អាចយកទូរសព្ទរបស់ពួកគេទៅកាន់ផ្លាស់ប្តូរថ្មពីក្រុមហ៊ុន។ ប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្មីផលិតឡើងសម្រាប់ដោះស្រាយបញ្ហានេះឱ្យបានកាន់តែស៊ីជម្រៅ ជាមួយនឹងការតំឡើងមុខងារ ដើម្បីជួយឱ្យថ្មទូរសព្ទរបស់អ្នកបានអាយុកាលកាន់តែយូរអង្វែង។ មុខងារថ្មីមានឈ្មោះថា Optimized Battery Charging ដែលនឹងបញ្ចេញឱ្យប្រើប្រាស់នៅលើទូរសព្ទ iPhone នៅចុងឆ្នាំនេះ នៅក្នុងការ Update លើប្រព័ន្ធ iOS 13 ប៉ុន្តែវាបានបង្ហាញវត្តមានរួចជាស្រេចហើយ សម្រាប់ឱ្យក្រុមហ៊ុនផលិតកម្មវិធីធ្វើការសាកល្បង មុនពេលដែលការ Preview ជាផ្លូវការប្រព្រឹត្តឡើងនៅក្នុងខែក្រោយ។ នៅក្នុងនោះមានការលើកឡើងថា មុខងារថ្មីនេះបានបង្ហាញខ្លួននៅក្នុង Setting ដែលកំពុងដំណើរការនៅក្នុងទម្រង់ Developer Preview of iOS 13។ វាត្រូវបានបើកឱ្យដំណើរការដោយ Default ដែលមានន័យថាអ្នកមិនចាំបាច់បើកវាឱ្យដំណើរការទេ នៅពេលដែល Software ថ្មីនេះត្រូវបានដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។

គេហទំព័រ iOS 13 របស់ Apple បានពន្យល់ពីដំណើរការរបស់វាថា «ជម្រើសថ្មីមួយជួយពន្យឺតអត្រានៃភាពចាស់របស់ថ្ម ដោយកាត់បន្ថយពេលវេលាដែលអ្នកចំណាយក្នុងការបញ្ចូលថាមពលទូរសព្ទ iPhone ឱ្យបានពេញ។ iPhone ប្រើប្រាស់ On-Device Machine Learning ដើម្បីស្វែងយល់ពីទម្លាប់នៃការបញ្ចូលថ្មទូរសព្ទរបស់អ្នកជារៀងរាល់ថ្ងៃ ដូច្នេះវាអាចរងចាំដល់ការបញ្ចប់ការបញ្ចូលថាមពលលើសពី 80% រហូតដល់ពេលអ្នកត្រូវការប្រើប្រាស់ទូរសព្ទ»។
គេហទំព័រនេះក៏បានពន្យល់ទៀតថា ថ្មប្រភេទ Lithium Ion នៅខាងក្នុងទូរសព្ទ iPhone អាចបញ្ចូលថាមពលបាន 80% យ៉ាងឆាប់រហ័ស។ ចំណែក 20% ដែលនៅសេសសល់ ប្រើប្រាស់វិធីសាស្រ្ត Trickle Charge ដែលសម្រួលឱ្យចរន្តអគ្គិសនី ដើម្បីពង្រីកវិសាលភាពថាមពលថ្ម។ ប៉ុន្តែនៅពេលទូរសព្ទរបស់អ្នកត្រូវបានភ្ជាប់ វិធីសាស្រ្ត Trickle Charge បន្តដំណើរការ ដើម្បីឱ្យថ្មបានបញ្ចូលថាមពលពេញលេញ។ កត្តានេះអាចធ្វើឱ្យថ្មរបស់អ្នកឆាប់ខូច។


មុខងារថ្មីរបស់ Apple នឹងជួយការពារទូរសព្ទមិនឱ្យបញ្ចូលថ្មឡើងដល់ 100% ហើយនឹងដំណើរការ Trickle Charge រហូតដល់វាគិតថាអ្នកនឹងមានតម្រូវការប្រើប្រាស់ទូរសព្ទ។ ដូច្នេះ បើសិនជាទូទៅអ្នកដោះទូរសព្ទចេញពីឧបករណ៍សាកថ្មនៅម៉ោង 6 ព្រឹក ទូរសព្ទរបស់អ្នកនឹងបញ្ចប់ការបញ្ចូលថាមពល 20% ដែលនៅសល់មុនពេលអ្នកដោះវាចេញ។ ទង្វើនេះត្រូវបានគេរំពឹងថានេងអាចកាត់បន្ថយភាពចាស់របស់ថ្ម និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone បានដល់ចំណុចកំពូល ហើយនិងធ្វើឱ្យថាមពលថ្មនៅកម្រិតខ្ពស់បំផុតបានកាន់តែយូរ។

និយាយឱ្យខ្លី វាជាដំណឹងល្អមួយសម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់ iPhone ឱ្យបានច្រើនឆ្នាំ ដោយពុំចាំបាច់បារម្ភពីការផ្លាស់ប្តូរថ្ម៕

អត្ថបទអ្នកចង់អាន

មានអ្វីកើតឡើងចំពោះក្រុមហ៊ុនប្រឆាំងនឹងបម្រាមលើ Huawei?

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

ក្នុងរយៈពេល 2 សប្តាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានបាត់បង់ស្ទើរតែគ្រប់ដៃគូសហការ ដែលក្រុមហ៊ុនមាន ដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិក ក្នុងនោះរួមមានកា...

ទូរសព្ទ Smartphone មានតម្លៃថ្លៃបំផុត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 07 Nov, 2017

បច្ចុប្បន្ននេះ មនុស្សជាទូទៅអាចមាន លទ្ធភាពចំណាយលុយ $1,000 ទិញទូរសព្ទ Smartphone មួយគ្រឿង ដែលមានបច្ចេកវិទ្យាខ្ពស់ និងគុណភាពល្អ។ ចំពោះអ្នកមានលុយច្រើនស...

ត្រឹមរយៈពេល ១១ខែ រថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅឥណ្ឌា ទទួលបានការកក់រហូតដល់ ២សែនគ្រឿង

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

បន្ទាប់ពីការប្រកាសជាផ្លូវការ នៃរថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅក្នុងខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនផលិតរថយន្តប្រភេទ SUV មួយគ្រឿងនេះ ប...

Mercedes-Benz នឹងបញ្ចេញរថយន្ត X-Class Pickup ក្នុងខែកក្កដានេះ

ដោយ: ដួងច័ន្ទ 11 PM, Saturday, 08 Jul, 2017

កាលពីចុងឆ្នាំ 2016 ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរូបរាងរថយន្តប្រភេទ Pickup ដ៏ប្រណិត ជាមួយនឹងបច្ចេកវិទ្យា Concept X-Class។ នាសប្តាហ៍ខាងមុខនេះ ក្រ...

Tomnerb.Com - YouTube Channel