ចូលចិត្តទំនើប

ព័ត៌មានថ្មីពី Huawei P30 Pro

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃប្រកាសផ្លូវការរបស់ក្រុមហ៊ុន Huawei អំពីផលិតផលទូរសព្ទថ្មីម៉ូដែល P30 Pro និង P30 ប៉ុន្តែព័ត៌មានបែកធ្លាយជាច្រើនកំពុងបន្តរីកសុះសាយជាបន្តបន្ទាប់។

គេហទំព័រ WinFuture បានបញ្ចេញព័ត៌មានបែកធ្លាយអំពីលក្ខណៈពិសេស និងមុខងារពិសេសរបស់ទូរសព្ទម៉ូដែលថ្មីទាំងពីរនេះ ព្រមជាមួយនឹងរូបភាពបង្ហាញពីរូបរាងរបស់ទូរសព្ទទាំងពីរនេះផងដែរ។

ចំណុចទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេ នៅតែស្ថិតនៅលើកាមេរ៉ារបស់ទូរសព្ទម៉ូដែល P30 Pro ដែលក្រុមហ៊ុន Huawei បានជំរុញបច្ចេកវិទ្យាយ៉ាងខ្លាំង ជាមួយនឹងប្រព័ន្ធកាមេរ៉ាដ៏ទំនើប ដែលត្រូវបានរាយការណ៍ថានឹងផ្តល់នូវសមត្ថភាពពង្រីករហូតដល់ 10 ដង។
យោងតាមគេហទំព័រ WinFuture សមត្ថភាពពង្រីកដ៏ខ្លាំងរហូតដល់ 10 ដងនេះត្រូវបានសម្រេចបានតាមរយៈបច្ចេកវិទ្យាពង្រីក Hybrid Zoom។ ដោយប្រើប្រាស់ប្រព័ន្ធ Periscope ទូរសព្ទ P30 Pro មានបំពាក់បច្ចេកវិទ្យា Focal Length មានបរិមាត្រស្មើនឹង 135mm សម្រាប់មុខងារ Optical Zoom ទំហំ 7.8 ដង ដែលត្រូវបានរួមបញ្ចូលជាមួយកម្មវិធី Software និងទិន្នន័យចេញពីកាមេរ៉ាចម្បង ដើម្បីទទួលបានសមត្ថភាពពង្រីករហូតដល់ 10 ដង។
បន្ថែមលើនេះ ទូរសព្ទ P30 Pro ក៏មានផ្តល់ Lens ចម្បងទំហំ 40 megapixel ដែលមានល្បឿន f/1.6 មួយគ្រាប់ Lens ប្រភេទ Wide Angle ទំហំ 20 megapixel មានល្បឿន f/2.2 មួយគ្រាប់ និង ToF (Time-of-Flight) តូចមួយនៅផ្នែកខាងក្រោយ នៅពីក្រោម Flash សម្រាប់ប្រមូលទិន្នន័យ Depth Data។

នៅក្នុងនោះក៏មានអេក្រង់ OLED ធំមួយដែលមានទំហំ 6.47 inch ជាមួយ Notch ប្រភេទ Teardrop តូចមួយ និងរាងកោងនៅចំហៀងតាមបែបរចនាបទរបស់ Samsung។ ចំណែកទម្រង់កាមេរ៉ាមុខ ត្រូវបានរចនាថ្មី មានទំហំតូចជាមុន។ កាមេរ៉ាមុខងាររបស់ P30 Pro នឹងមិនមាន IR Sensor ដូចម៉ូដែល P20 Pro ប្រើប្រាស់សម្រាប់ការដោះសោរ 3D Face ឡើយ ទោះបីម៉ូដែល P30 Pro ត្រូវបានរាយការណ៍ថានឹងគាំទ្រជាមួយមុខងារដោះសោរដោយប្រើទម្រង់មុខ ដែលត្រូវបានគេព្យាករណ៍ថា នឹងពុំមានសុវត្ថិភាពខ្ពស់ទេ ហើយក៏ពុំមានរន្ធ Speaker ដែលទំនងដូចជាត្រូវបានជំនួសដោយអេក្រង់ OLED រំញ័រវិញ ស្រដៀងគ្នានឹងទូរសព្ទ LG G8។ ម៉ូដែល P30 Pro ក៏នឹងផ្តល់នូវឧបករណ៍ស្កេនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ បន្ថែមជម្រើសសុវត្ថិភាព Biometric សម្រាប់ការប្រើប្រាស់។
ប្រព័ន្ធប្រតិបត្តិករចុងក្រោយបង្អស់របស់ Huawei គឺបន្ទះឈីប Kirin 980 Octa-Core ជាមួយនឹង RAM ទំហំ 8GB និងជម្រើសឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB, 256GB និងទំហំ 512GB (ដែលអាចពង្រីកទំហំតាមរយៈអង្គចងចាំ NanoMemory របស់ Huawei ផ្ទាល់) ព្រមជាមួយថ្ម កម្លាំង 4,200mAh និងមុខងារការពារជម្រាបទឹក IP68 ផងដែរ។

លក្ខណៈសម្បត្តិដែលមិនមានវត្តមាននៅលើ P30 Pro គឺរន្ធដោតកាសស្តាប់ និងការគាំទ្រប្រព័ន្ធ 5G ប៉ុន្តែវាមិនគួរឱ្យភ្ញាក់ផ្អើលទេ បើយើងពិចារណាលើដំណាក់កាលចាប់ផ្តើមដំបូងនៃបច្ចេកវិទ្យា Network ជំនាន់ថ្មីនេះ។
ក្រុមហ៊ុន Huawei ក៏បានធ្វើការ Update លើម៉ូដែល P30 ដែរ។ វាទទួលបានអេក្រង់មានទំហំធំជាងមុនបន្តិច គឺអេក្រង់ OLED ទំហំ 6.1 inch ជាមួយ Notch ប្រភេទ Teardrop តែមិនមានរាងចំហៀងកោងទេ និងមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់។ ទូរសព្ទ P30 នឹងមានប្រព័ន្ធប្រតិបត្តិការ Kirin 980 មាន RAM ទំហំ 6GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB និងមានថ្មកម្លាំង 3,650mAh។ វាមិនមានមុខងារពង្រីក 10 ដង កាមេរ៉ាទីបួនប្រភេទ ToF និងអេក្រង់រំញ័រ OLED ទេ ប៉ុន្តែវានៅតែមានមុខងារស្កេនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ និងមុខងារការពារជម្រាបទឹក IP68 ដដែល។ ម៉ូដែល P30 ទំនងដូចជានៅតែរក្សាបាននូវរន្ធដោតកាសស្តាប់ដដែល ខុសពីម៉ូដែល P30 Pro។

ក្រុមហ៊ុន Huawei នឹងបង្ហាញពេញលេញអំពីផលិតផលទូរសព្ទស្រឡាយ P30 នៅថ្ងៃទី 26 ខែ មីនា ឆាប់ៗខាងមុខនេះ។ ក្រៅពីព័ត៌មានបែកធ្លាយខាងលើ យើងគិតថាព័ត៌មានជាច្រើនទៀតនឹងនៅតែបន្តលេចលឺមុនពេញថ្ងៃប្រកាសផ្លូវការមកដល់ រួមមានព័ត៌មានអំពីតម្លៃ ជាដើម៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ហេតុផលអ្វីធ្វើឱ្យអ្នកចង់បាន HomePod?

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 06 Feb, 2018

នៅថ្ងៃទី 9 ខែកុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន Apple នឹងចេញលក់ផលិតផលធំបំផុត ដំបូងប្រចាំឆ្នាំនេះ នោះគឺឧបករណ៍បំពងសម្លេងដ៏ឆ្លាតវៃ មានឈ្មោះថា HomePod ក្នុងតម្...

LG G Flex ស្មាតហ្វូនអេក្រង់កោងខុប មិនធម្មតា លុបស្នាមឆ្កូតបានដោយខ្លួនឯង!

ដោយ: ដាលីស 5 PM, Friday, 08 May, 2015

បង្ហាញខ្លួនជាផ្លូវការហើយ សម្រាប់ស្មាតហ្វូនអេក្រង់កោងខុប LG G Flex ដែលមកជាមួយនិងស្ទីលថ្មីអេក្រង់កោង ដូចគ្នានឹងស្មាតធីវី របស់ LG ដែលទើបនឹងបង្ហាញខ្លួន...

ស្រោមបញ្ឈរធ្វើឱ្យការលេងហ្គេមលើ Nintendo Switch កាន់តែងាយ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 17 Jul, 2018

ផ្នែកមួយដ៏ធំនៃចំណុចខ្លាំងរបស់ Nintendo Switch គឺភាពចល័តរបស់វា ប៉ុន្តែការជ្រើសយកហ្គេមប្រភេទចាស់ៗ ដែលធាតុដើមដំបូងត្រូវបាន លេងនៅលើម៉ាស៊ីនប្រភេទ Arcade...

បច្ចេកវិជ្ជាកុំប្រេស័រ INVERTER LINEAR របស់ទូរទឹកកក LG ផ្តល់នូវការ សន្សំសំចៃភ្លើង និងគ្មានសំលេងរំខាន

ដោយ: ទំនើប 10 PM, Friday, 24 Mar, 2017

ក្រុមហ៊ុន LG Electronics បានប្រកាសអំពី ភាពជោគជ័យលើការលក់ទូរទឹកកក ដែលបំពាក់ទៅដោយកុំប្រេស័រ Inverter Linear របស់ខ្លួនអស់ 15 លានគ្រឿងទូទាំងពិភពលោក ។ ក...

Tomnerb.Com - YouTube Channel