ចូលចិត្តទំនើប

បែកធ្លាយរូបភាព ទូរសព្ទ Huaweiថ្មី

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Mar, 2019

ផលិតផលទូរសព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានកំណត់ថានឹងប្រកាសជាផ្លូវការនៅចុងខែក្រោយ ហើយនៅថ្ងៃនេះ យើងទទួលបានព័ត៌មានដំបូងបង្ហាញអំពីផលិតផលទូរសព្ទថ្មីនោះ ដែលមានប្រភពចេញពីគេហទំព័រ WinFuture។

ទូរសព្ទម៉ូដែល P30 Pro ថ្មី ដែលមានព័ត៌មានបែកធ្លាយកាលពីគ្រាមុនបានលើកឡើងថា អាចនឹងផលិតបំពាក់ជាមួយ Leica Quad Camera ពិតជាបានលេចរូបរាងបង្ហាញថាមាន Lens កាមេរ៉ា មួយគ្រាប់ និង Sensor ចំនួន 3 គ្រាប់ នៅផ្នែកខាងក្រោយទូរសព្ទពិតមែន។

សេចក្តីរាយការណ៍នៅលើគេហទំព័រ WinFuture បានលើកឡើងថា មួយគ្រាប់ក្នុងចំណោមនេះនឹងត្រូវប្រើប្រាស់សម្រាប់បំពេញមុខងារ Optical Zoom បានរហូតដល់ 10 ដង ដែលស្របគ្នាជាមួយនឹងវីដេអូផ្សព្វផ្សាយជាផ្លូវការរបស់ក្រុមហ៊ុន Huawei នៅពេលក្រុមហ៊ុនប្រកាសអំពីកាលបរិច្ឆេទនៃការប្រកាសផលិតផលថ្មី។ មួយគ្រាប់ផ្សេងទៀតអាចជា Time-of-Flight Sensor ប្រើប្រាស់សម្រាប់បំពេញមុខងារ Depth-of-Field Detection និងមួយទៀតអាចមានសមត្ថភាពគូសប្លង់ 3D។ យើងមិនទាន់ច្បាស់ថាតើគ្រាប់ទី 4 អាចនឹងមានសមត្ថភាពអ្វីទេ ប៉ុន្តែវាអាចប្រើប្រាស់សម្រាប់ការថតរូប Ultra-Wide។

ចំណែកម៉ូដែល P30 បង្ហាញរូបរាងក្នុងទម្រង់កាមេរ៉ា 3 គ្រាប់ប៉ុណ្ណោះ មានន័យថាវាប្រហែលជាមានតែមុខងារពង្រីក និងសមត្ថភាព Ultra-Wide ប៉ុណ្ណោះ តែមិនមានមុខងារ Depth-of-Field Detection ដូចម៉ូដែល Pro ទេ។

បន្ថែមលើប្រព័ន្ធកាមេរ៉ា ផលិតផលទូរសព្ទស៊េរី P30 ក៏បង្ហាញរូបរាងថានឹងមានការរចនា Notch ជាទម្រង់ដំណក់ទឹកភ្នែក សម្រាប់ដាក់កាមេរ៉ាមុខ។ គេហទំព័រ WinFuture ក៏បានលើកឡើងផងដែរថា ផលិតផលទូរសព្ទទាំងពីរខាងលើនឹងផលិតឡើងជាមួយការបំពាក់ Fingerprint Sensor នៅក្នុងអេក្រង់ ដើម្បីជៀសវាងការដាក់បញ្ចូល Chin Bezel នៅក្នុងអេក្រង់។

យើងនឹងបានស្វែងយល់ព័ត៌មានលម្អិតថ្មីៗបន្ថែមទៀតអំពីផលិតផលទូរសព្ទម៉ូដែលថ្មីទាំងនេះ នៅខែក្រោយ នៅក្នុងព្រឹត្តិការដាក់បង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងប៉ា រីស ដែលបានកំណត់ថានឹងរៀបចំឡើងនៅថ្ងៃទី 26 ខែមីនា ខាងមុខនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Huawei Honor 6C សម្ពោធក្នុងខែតុលា

ដោយ: ស. លីង 11 PM, Tuesday, 24 Oct, 2017

នេះជាដំណឹងពិសេស សម្រាប់ហ្វេនទូរស័ព្ទដៃ ជាពិសេសហ្វេនរបស់ Huawei ។ Huawei Honor 6C បានសម្ពោធ និងចេញលក់ក្នុងខែតុលា ឆ្នាំ២០១៧ នេះ ដោយបង្ហាញជូនអតិថិជននូ...

Smart Watch សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

មិនថាអ្នកចង់បាននាឡិកាដៃបែបស្ព័រ ដែលអាចតាមដានការជិះកង់ និងចង្វាក់បេះដូងរបស់អ្នក ឬអ្វី ម្យ៉ាងដែលមានលក្ខណៈបែប Fashion-Forward និងត្រៀមរួចរាល់ សម្រាប់ក...

ដំណើរការប្រព័ន្ធទឹកក្តៅក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 01 Aug, 2018

ទឹកដែលហូរចូលទៅក្នុងគេហដ្ឋានរបស់អ្នក ធ្វើដំណើរឆ្លងកាត់ប្រព័ន្ធទុយោ ហើយជាទូទៅវាតែងមានភាពត្រជាក់។ ដើម្បីទទួលបានទឹកក្តៅ ឧណ្ហៗសម្រាប់ងូត ឬសម្រាប់លាងសម្អ...

កាមេរ៉ាទំនើប តែមានរូបរាងចាស់គំរឹល

ដោយ: ដួងច័ន្ទ 8 PM, Saturday, 18 Nov, 2017

នេះជាយុគសម័យ Instant Camera។ Lomography មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយជា Toy Film Cameras បានផលិត Instant Camera ថ្មីមានឈ្មោះថា Lomo’Instant S...

Tomnerb.Com - YouTube Channel