ចូលចិត្តទំនើប

កាមេរ៉ា Canon EOS R ថ្មីជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 14 Mar, 2019

ចាប់តាំងពីផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Canon ម៉ូដែល EOS R បានបង្ហាញកាលពីឆ្នាំមុន វាបានក្លាយជាប្រភពនៃព័ត៌មានចចាមអារាមមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងទីផ្សារផលិតផលកាមេរ៉ា។
កន្លងទៅនេះ មានព័ត៌មានបែកធ្លាយជាច្រើនអំពីប្រព័ន្ធ R ច្រើនជាងព័ត៌មានដទៃទៀត ហើយព័ត៌មានចចាមអារាមទាំងនោះនៅតែមានជាបន្តបន្ទាប់ ជាមួយសេចក្តីរាយការណ៍ជាច្រើនទៀតអំពីម៉ូដែល ដែលមានទំហំរហូតដល់ 70 megapixel។

យ៉ាងណាមិញ កាមេរ៉ាថ្មីដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនេះ នឹងត្រូវចេញលក់នៅក្នុងឆ្នាំនេះហើយ ជាមួយនឹងការបំពាក់ In-Body Image Stabilization (IBIS) រន្ធដាក់កាតភ្លោះ និង Joystick មួយផងដែរ។

គេហទំព័រ Mirrorless Rumors បានសរសេរថា «កាមេរ៉ាម៉ូដែល R ថ្មីរបស់ក្រុមហ៊ុន Canon នឹងក្លាយជាកាមេរ៉ាមាន Megapixel ខ្ពស់មួយគ្រឿង ហើយដំណឹងនេះមានភាពច្បាស់ការ 100%»។ ព្រមជាមួយគ្នានេះដែរ គេហទំព័រ Canon Rumors ក៏បានកត់សម្គាល់ថា «ប្រព័ន្ធ IBIS ពិតប្រាកដណាស់ថានឹងត្រូវបានបំពាក់នៅក្នុងកាមេរ៉ាថ្មីនេះ»។

ការលើកឡើងទាំងនេះកត់សម្គាល់ឱ្យយើងដឹងថា កាមេរ៉ាម៉ូដែល R ទីបី កំពុងស្ថិតក្នុងដំណាក់កាលផលិត បន្តពីសេចក្តីរាយការណ៍ពីគ្រាមុន ដែលសម្តៅលើកាមេរ៉ាដែលមានសមត្ថភាពថតវីដេអូ 8K មានវត្តមានរួចជាស្រេចនៅក្នុងផែនការផលិតរបស់ក្រុមហ៊ុន Canon ក៏ដូចជាកាមេរ៉ា EOS R ទំហំ 100 megapixel ដែលមានបំពាក់មុខងារ IBIS ផងដែរ។

បើយើងផ្តោតទៅលើលក្ខណៈស្រដៀងគ្នានៃព័ត៌មានចចាមអារ៉ាម យើងអាចនិយាយបានថា ម៉ូដែលមានទំហំ 70 megapixel អាចជាការផលិតឡើងវិញនៃកាមេរ៉ាជំនាន់មុន ហើយយើងក៏អាចនិយាយបានថា វាអាចជាការរួមបញ្ចូលគ្នានៃកាមេរ៉ាមានសមត្ថភាពថតវីដេអូ 8K និងកាមេរ៉ា EOS R មានទំហំ 100 megapixel។

អ្វីដែលយើងប្រាកដជាក់លាក់នៅពេលនេះគឺ ក្រុមហ៊ុន Canon គឺជាក្រុមហ៊ុនដែលស្ថិតនៅពីក្រោយការអភិវឌ្ឍ៍ប្រព័ន្ធ R។ ដោយមិនមានបញ្ជាក់អំពីការបញ្ចេញកាមេរ៉ាម៉ូដែល EOS RP ថ្មី និងការបញ្ចេញ RF-Mount Lens ចំនួន 6 ថ្មី នៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនបានបកស្រាយនៅក្នុងសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនមានគម្រោងពង្រីកវិសាលភាពស្រឡាយផលិតផលកាមេរ៉ា។ នៅក្នុងករណីនេះ ការគិតថាកាមេរ៉ា EOS R មាន Resolution ខ្ពស់ជំនាន់ថ្មី នឹងត្រូវចេញនៅចុងឆ្នាំនេះ ហាក់ដូចជាសមហេតុសមផល។
អ្នកនឹងអាចស្វែងយល់កាន់តែច្បាស់ និងអាចទិញទាំងកាមេរ៉ា EOS R និង RP នៅក្នុងព្រឹត្តិការណ៍ The Photography Show 2019 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 16-19 ខែមីនានេះ នៅ NEC ក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេស។

ប្រភព: digitalcameraworld ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Soundsight កាស់ស្តាប់អច្ឆរិយៈ ស្តាប់ចម្រៀង និងថតឃ្លីបវីឌីអូ

ដោយ: ដាលីស 1 PM, Monday, 13 Apr, 2015

សោនដ៍សៃត៍(Sounddight)ស្មាតហេដហ្វូននាពេលអនាគត អាចប្រើស្តាប់បទភ្លេង និងថតឃ្លិបវីឌីអូតំណាល​គ្នា​បាន ថែមទាំងអាច Share ឃ្លិបចូល Social Network បានភ្លាមៗ...

ឧបករណ៍ Qi Chargers ល្អៗសម្រាប់ iPhone

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 01 Nov, 2017

Qi Charger គឺជាឧបករណ៍សាកថ្ម មានរាងជាបន្ទះស្តើង សាកថ្មទូរសព្ទដោយមិនចាំបាច់ដោតខ្សែជាមួយទូរសព្ទទេ។ បច្ចុប្បន្នឧបករណ៍សាកថ្មប្រភេទនេះ កំពុងមានប្រជាប្រិយ...

LG និង Qualcomm សហការគ្នាបន្ថែមថាមពលដល់ G7

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ ដែលទទួលបានភាពល្បីល្បាញខ្លាំង និងកំពុងទន្ទឹង រងចាំយ៉ាងអន្ទះសារពីសំណាក់អតិថិជន គឺទូរសព្ទ LG G7 ដែលនឹងមានវត្ត...

AirPower ឧបករណ៍សាកថ្មគ្មានខ្សែរបស់ Apple

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

AirPower គឺជាឧបករណ៍សាកថ្មប្រភេទ Pad គ្មានខ្សែ ផលិតឡើង ដើម្បីលុបបំបាត់ភាពស្មុគស្មាញនៃខ្សែសាកថ្ម សម្រាប់ទូរសព្ទ iPhone, Apple Watch និង AirPods។ ក្រុ...

Tomnerb.Com - YouTube Channel