ចូលចិត្តទំនើប

ព័ត៌មានបែកធ្លាយ Chromebooks ថ្មីរបស់ ASUS សម្រាប់សិស្សនិស្សិតមានច្រើន ម៉ូដែល

ដោយ: ភារុន 9 AM, Friday, 25 Jan, 2019

ជីវភាពនៅក្នុងសាលារៀន អាចជាជីវិតដែលមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនគ្រាន់តែសំដៅតែនៅលើមនុស្សប៉ុណ្ណោះទេ។ គឺអាស្រ័យទៅលើសម្ភារប្រើប្រាស់សម្រាប់ជំនួយដល់ការសិក្សាផងដែរ ដូចជាពីការប្រើសៀវភៅកត់ត្រាទៅជាប្រើ Laptop នេះគឺជាការពិតសម្រាប់ការប្រើប្រាស់ឧបករណ៍ ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សនិស្សិតនាសម័យ បច្ចេកវិទ្យាថ្មី។ ហើយឥឡូវនេះ Chromebook ថ្មីរបស់ក្រុមហ៊ុន ASUS រួមបញ្ចូលទាំង Laptop ស៊េរីថ្មីៗ ក៏ត្រូវបានបែកធ្លាយថា នឹងចេញលក់ក្នុងពេលឆាប់ៗ ដើម្បីបំពេញតម្រូវការរបស់សិស្សនិស្សិតទាំងអស់។

ប្រសិនបើអ្នកសម្លឹងមើលឱ្យជិត ទៅលើ Chromebook ថ្មីនៅក្នុងរូបភាព អ្នកនឹងអាចយល់ច្បាស់នូវរូបរាងដ៏គួរឱ្យទាក់ទាញរបស់វា ម្យ៉ាងទៀតទំនងដូចជាឧបករណ៍ទាំងនេះមានបន្ថែមនូវលក្ខណៈពិសេសថ្មីៗផងដែរ។ ក្រុមហ៊ុន ASUS បាននិយាយថា ឧបករណ៍ថ្មីៗចំនួន 3 ក្នុងចំណោមឧបករណ៍ថ្មីទាំង 4 របស់ក្រុមហ៊ុន ដែលគេឱ្យឈ្មោះថា «Familiar Faces»។

ម៉ូដែល ASUS Chromebook C204 ត្រូវបានគេរចនា ដោយដាក់ស្លាកសញ្ញាចាប់ពី C202 ដែលមានពណ៌ប្រផេះក្រម៉ៅ។ ម៉ូដែលថ្មីនេះមានម៉ូដប្រហាក់ប្រហែលនឹង Laptop ធម្មតាដែរ ប៉ុន្តែវាមានបំពាក់អេក្រង់ HD និងមានទំហំ 11.6-inch។ នៅក្នុងប្រព័ន្ធខាងក្នុង មានបំពាក់ Intel Celeron N400 ភ្ជាប់ជាមួយនឹង RAM ទំហំ 4 GB (អាចបន្ថែមរហូតដល់ 8 GB) និងមាន eMMC ទំហំ 32 GB ដែលក្រុមហ៊ុនបានតំឡើងហើយស្រាប់ បើប្រៀបធៀបទៅនឹងម៉ូដែល C202។ ចំណែកម៉ូដែល C204 ក៏មានការរចនាស៊ុមស្តើងជាងមុនផងដែរ។
សម្រាប់ ASUS Chromebook C403 បើសម្លឹងមើលទៅវាមានភាពស្រដៀងគ្នា ប៉ុន្តែវាមានអេក្រង់ HD ធំជាង គឺទំហំ 14-inch។ ម៉ូដែល C204 និង 403 ទោះបីជាវាមាន Hinge ស្រដៀងគ្នា ដែលអនុញ្ញាតឱ្យអ្នកអាចដាក់ Laptop នៅលើជើងទម្រ និងអាចដាក់នៅលើតុបាន។ ម៉ូដែលទាំងពីរនេះនៅមានលក្ខណៈសឹងតែដូចគ្នាទាំងស្រុង សូម្បីតែប្រព័ន្ធនៅខាងក្នុង ដែលផ្តល់ការរក្សាទុក Celeron N3350 ហើយក៏ដូចជាមាននៅក្នុង Chromebook C403 ផងដែរ។

ម៉ូដែលដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ASUS Chromebook Flip C214 ដែលជាម៉ូដែលស្នងតំណែងពីម៉ូដែល C213 ដែលបានចេញលក់កាលពីឆ្នាំមុន។ គ្រាន់តែមានការផ្លាស់ប្តូរទម្រង់ ពី Notebook ទៅជាមជ្ឈមណ្ឌលមេឌៀ និងទៅជា Teblet ប៉ុណ្ណោះ។ អេក្រង់ HD Touch ទំហំ 11.6-inch និងភ្ជាប់មកជាមួយនឹងការគាំទ្រ Optional Wacom EMR សម្រាប់ Stylus។ នៅខាងក្នុងផ្នែក Deep គឺជា Celeron N4000 ឬ N4100 ដែលមាន RAM ទំហំ 4 GB និងមានឃ្លាំងផ្ទុកទិន្នន័យ 32 GB ប៉ុន្តែវាមានរន្ធដោត USB រហូតដល់ទៅ 2 រន្ធ ដែលរន្ធមួយត្រូវបានប្រើប្រាស់សម្រាប់ Display នៅផ្នែកខាងក្នុង។

ជាចុងក្រោយ Chrome OS Tablet មិនមែនជា Tablet ដំបូងបង្អស់របស់ក្រុមហ៊ុន ASUS ឡើយ។ សម្រាប់ ASUS Chromebook Tablet CT100 ដែលបានចូលរួមជាមួយនឹង Acer Chromebook Tab 10 និង Google Pixel Slate ដើម្បីផ្តល់ជូននូវឧបករណ៍ដែលងាយស្រួលប្រើទាក់ទិននឹងកិច្ចការរបស់សាលាកាន់តែមានភាពប្រសើរជាងមុន។ ថាមពលដែលទទួលបានមកពី OP1 Processor នៅក្នុង Chromebook Pixel ដូចគ្នាដែរ។ សម្រាប់ម៉ូដែល CT100 គឺមានទាំងភាពរឹងមាំ និងទម្ងន់ស្រាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាន់នឹងដៃ។

លើសពីនេះ ម៉ូដែល ASUS Chromebook Tablet CT100, ASUS Chromebook C204, ASUS Chromebook Flip C214, និង ASUS Chromebook C403 នឹងមានវត្តមាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ បើទោះជាការបរិច្ឆេទ និងតម្លៃពិតប្រាកដ មិនទាន់ត្រូវបានក្រុមហ៊ុនប្រកាសនៅឡើយក្តី។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាមេរ៉ាម៉ូដែល Belair X 6-12

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

កាមេរ៉ាប្រភេទ Panoramic Medium Format មួយនេះ មានទម្រង់ដ៏ស្រាល ជាផលិតផលល្អបំផុត របស់ក្រុមហ៊ុន Lomography បំពាក់ជាមួយបច្ចេកវិទ្យាឈានមុខ ដូចជា Auto-Ex...

ជប៉ុនបង្ហាញខ្លួន STARBUCKS TOUCH ស្រោម iPhone អាចទិញកាហ្វេបាន!

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

ព័ត៌មាននេះអាចនឹងធ្វើឱ្យ អ្នកតាមដានតិចណូឡូជី និងអ្នកដែលចូលចិត្តញ៉ាំកាហ្វេ ត្រូវស្រក់ទឹកមាត់ និងនឹក​ច្រណែន​ជនជាតិជប៉ុនទៀតហើយ ព្រោះថ្មីៗនេះ STARBUCKS ...

ទូរសព្ទដំបូង ដែលមានមុខងារស្កេនក្រយ៉ៅដៃ ក្នុងអេក្រង់

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

កាលពីពេលថ្មីៗនេះ Synaptics បានប្រកាសថាមានក្រុមហ៊ុនមួយ បានផលិតទូរសព្ទដែលមាន បង្កប់មុខងារស្កេនក្រយ៉ៅដៃ ទៅក្នុងអេក្រង់ទូរសព្ទ ហើយនេះជាការផលិតដ៏ធំមួយនៃ...

ឧបករណ៍បន្ថែម ដ៏ចម្លែករបស់ iPhone

ដោយ: ចរិយា 10 PM, Wednesday, 07 Dec, 2016

iPhone ជាទូរសព្ទដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជា។ ទូរសព្ទនេះចេញស៊េរីអី ក៏មកដល់កម្ពុជាដែរ។ ប៉ុន្តែ ឧបករណ៍បន្ថែម សម្រាប់ប្រើជាមួយ iPhone គ្មានអ្វីក្រៅ...

Tomnerb.Com - YouTube Channel