ចូលចិត្តទំនើប

Apple និយាយថា បន្ទះឈីបស៊េរីថ្មី A13 Bionic នឹងនាំមកនូវថាមពលថ្ម អាចប្រើប្រាស់បានច្រើនម៉ោងនៅក្នុងផលិតផល iPhone ជំនាន់ថ្មី

ដោយ: ភារុន 10 AM, Monday, 16 Sep, 2019

Apple បានបង្ហាញបន្ទះឈីបស៊េរីថ្មី ដែលនឹងផ្តល់ថាមពលក្នុងការប្រើប្រាស់ទៅដល់ផលិតផល iPhone ស៊េរីឆ្នាំ 2019 នោះគឺបន្ទះឈីប A13 Bionic ។ ដូចអ្វីដែលអតិថិជន បានរំពឹងទុកក្រុមហ៊ុន Apple នឹងមិនខ្ជះខ្ជាយពេលវេលាក្នុងការពន្យល់ថា បន្ទះឈីបប្រភេទស៊ីលីខនស៊េរីថ្មីនេះ នឹងផ្តល់ថាមពលប្រើប្រាស់ខ្លាំងបំផុត ដែលមិនធ្លាប់មាន ដើម្បីផ្តល់គុណប្រយោជន៍ជាច្រើនដល់ស្មាតហ្វូនស៊េរីថ្មី។





Apple បាននិយាយនៅលើវេទិកាថា «បន្ទះឈីប A13 Bionic គឺជា CPU មានល្បឿនលឿនបំផុត ដែលមិនធ្លាប់មាននៅក្នុងស្មាតហ្វូន»។ ដើមឡើយ វាត្រឹមតែផ្តល់ព័ត៌មានមិនសូវច្បាស់លាស់ ហើយសម្រាប់ Graph ក៏មិនមានស្លាកសញ្ញាសម្រាប់ការប្រៀបធៀបផងដែរ។ ប៉ុន្តែក្រោយមក នៅក្នុងបទបង្ហាញរបស់ Apple ក៏បានធ្វើការបំផុសអំពីលក្ខណៈពិសេសនៃបន្ទះឈីបស៊េរីថ្មីនេះយ៉ាងខ្លាំងក្លាផងដែរ ដោយក្រុមហ៊ុនបានលើកឡើងថា A13 Bionic គឺជាបន្ទះឈីប ដែលមានថាមពលខ្លាំងបំផុត ដែលវាត្រូវបានផលិតថាមពលប្រើប្រាស់បានរហូតដល់ 40% បន្ថែម ហើយនោះគឺវាអាចផ្តល់ថាមពលថាមពលប្រើប្រាស់បន្ថែម 4ម៉ោង សម្រាប់ទូរស័ព្ទ iPhone 11 Pro និងបន្ថែម 5ម៉ោង សម្រាប់ទូរស័ព្ទ iPhone 11 Pro Max ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

Galaxy A9 Pro ជាមួយអេក្រង់ Hole-Punch ចេញលក់ដំបូងនៅកូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានបង្អួតពីឈុតកាមេរ៉ា Quad ដំបូងជាមួយទូរសព្ទម៉ូដែល Galaxy A9 ហើយនាពេលនេះនៅក្នុងប្រទេសកូរ៉េ ក្រុមហ៊ុនបានបញ្ចេញលក់ទូរ...

Walkcar យានជំនិះកំពូលប្លែក និងអស្ចារ្យ

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Walkcar គឺជាផលិតផល នៃការច្នៃបង្កើតរបស់ក្រុមហ៊ុន Cocoa Motors នៅក្នុងប្រទេសជប៉ុន ជាយានជំនិះ ដែលធ្វើ​អំពី​បន្ទះដែកអាលុយមីញ៉ូមបួនជ្រុង ទំហំធំល្មមអាចឱ្...

ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម

ដោយ: ទំនើប 3 PM, Thursday, 07 Feb, 2019

នាថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ជីហ្គៀ រៀបចំកម្មវិធីបរិច្ចាកឈាមក្រោមប្រធានបទ ...

Tomnerb.Com - YouTube Channel